Trending now

បទពិសោធន៍គួរឲ្យចាប់ចិត្ត ក្នុងរយៈពេល ៣ ថ្ងៃ ២ យប់ នៅពេលគយគន់ពពកតាសួរដោយគ្មានអ៊ីនធើណិត

05:07 | 29/09/2022 ឌីណា

យុគសម័យ - រៀងរាល់ឆ្នាំនៅពេលនេះ Ta Xua ក្លាយជាគោលដៅទាក់​ទាញ​សម្រាប់អ្នកចង់គយគន់​ពពក​។

អូស្ត្រាលីគាំទ្របច្ចេកវិទ្យាថែរក្សាបន្លែផ្លែឈើសម្រាប់ប្រជាជននៅ ទីក្រុង Moc chau ( ខេត្ត Son La ) អូស្ត្រាលីគាំទ្របច្ចេកវិទ្យាថែរក្សាបន្លែផ្លែឈើសម្រាប់ប្រជាជននៅ ទីក្រុង Moc chau ( ខេត្ត Son La )
ខេត្ត Son La ចាំបាច់ពង្រីកសក្តានុពលរបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលកែច្នៃកសិផលនៅភាគពាយ័ព្យ ខេត្ត Son La ចាំបាច់ពង្រីកសក្តានុពលរបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលកែច្នៃកសិផលនៅភាគពាយ័ព្យ
បទពិសោធន៍គួរឲ្យចាប់ចិត្ត ក្នុងរយៈពេល ៣ ថ្ងៃ ២ យប់ នៅពេលគយគន់ពពកតាសួរដោយគ្មានអ៊ីនធើណិត
សមុទ្រ​ពពក​នៅស្រុក​ Ta Xua ។ (រូបថត៖ កាសែត Son La)

មិត្តភ័ក្តិខ្ញុំ និងខ្ញុំបានធ្វើដំណើរគយគន់ពពក Ta Xua តាមពពករយៈពេល ៣ ថ្ងៃ ២ យប់ នៅកន្លែងនៅគយគន់ពពកស៏ស្អាតបំផុត​នៅភាគខាងជើង ដោយចំណាយអស់តិចជាង ២ លានដុង។

Ta Xua ស្ថិតនៅព្រំប្រទល់ខេត្ត Yen Bai និងខេត្ត Son La ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីទីក្រុង Ha Noi។ រដូវពពកដ៏ស្រស់ស្អាតបំផុតនៅ Ta Xua គឺចាប់ពីខែកញ្ញាដល់ខែមីនាជារៀងរាល់ឆ្នាំ។

បន្ទាប់ពីហោះទៅរដ្ឋធានី Ha Noi ពួកយើងជ្រើសរើសធ្វើដំណើរតាមឡានក្រុងដេកទៅ Ta Xua ពេលវេលាធ្វើដំណើរគឺប្រហែល ៥ ម៉ោង។

​ដំណើរការ​របស់​យើង​ខ្ញុំ​ក្នុង​រយៈពេល ៣ ថ្ងៃ ២ យប់៖

បទពិសោធន៍គួរឲ្យចាប់ចិត្ត ក្នុងរយៈពេល ៣ ថ្ងៃ ២ យប់ នៅពេលគយគន់ពពកតាសួរដោយគ្មានអ៊ីនធើណិត
ថ្មមាន​រូបរាង​ដូត្រីដូហ្វីន។ (រូបថត៖ Lao dong Thu do)

ថ្ងៃទី ១៖

Homestay Lu Tre ដែលយើងជ្រើសរើសស្នាក់នៅ មានទីតាំងនៅដាច់ដោយឡែកពីកណ្តាល នៅលើភ្នំមួយដែលមានទេសភាពភ្នំដ៏អស្ចារ្យ។ ដើម្បីធ្វើដំណើទៅទីនេះ អ្នកនឹងត្រូវជិះម៉ូតូពីខាងជើងភ្នំឡើងទៅកាន់ homestay ចុងផ្លូវ​គឺជម្រាលភ្នំចោតខ្ពស់ ដូច្នេះ​អ្នក​ត្រូវដើរ។

ដោយ​សារ homestay ​​នៅ​កណ្តាល​ភ្នំ វា​ក៏​មិន​មាន wifi សេវាកម្មទូរសព្ទ​ខ្សោយ។ ប៉ុន្តែ ទេសភាពជុំវិញធ្វើឱ្យអ្នកភ្លេចអំពីការប្រើប្រាស់ទូរសព្ទ ហើយគ្រាន់តែចង់សម្របខ្លួនរបស់អ្នកនៅក្នុងធម្មជាតិដ៏រ៉ូមែនទិច។

បទពិសោធន៍គួរឲ្យចាប់ចិត្ត ក្នុងរយៈពេល ៣ ថ្ងៃ ២ យប់ នៅពេលគយគន់ពពកតាសួរដោយគ្មានអ៊ីនធើណិត
ដើមឈើឯកោ។ (រូបថត៖ Internet)

ដោយ​សារ​ការ​ធ្វើ​ដំណើរ​យូរ និង​ហត់​ខ្លាំង ក្រុម​របស់​ខ្ញុំ​ក៏​សម្រេច​ចិត្ត​សម្រាក​នៅ homestay និងហូប​អាហារ​ពេល​ល្ងាច​នៅ​ក្បែរ​នោះ។

ថ្ងៃទី ២៖

បន្ទាប់ពីហូបអាហារពេលព្រឹកនៅ homestay ក្រុមចាប់ផ្តើមធ្វើដំណើរទៅកន្លែងដំបូង "ឆ្អឹងខ្នងដាយណូស័រ" ដែលមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រ។ ផ្លូវនេះងាយស្រួលធ្វើដំណើរ ជិតកន្លែងនោះ អ្នកត្រូវដើរប្រហែលមួយគីឡូម៉ែត្រ ដើម្បីទៅដល់ "ឆ្អឹងខ្នងដាយណូស័រ" ឬជួលម៉ូតូឌុបក្នុងតម្លៃ ៦០.០០០ ដុង ទៅមកទៅវិញ។

ពេលថ្ងៃត្រង់ ក្រុមរបស់ខ្ញុំបានត្រលប់ទៅកណ្តាល​ស្រុក Ta Xua វិញសម្រាប់ហូបអាហារថ្ងៃត្រង់ រួចត្រឡប់ទៅ homestay ដើម្បីសម្រាក និងរៀបចំសម្រាប់ដំណើរការពេលរសៀល។

នាពេលរសៀល យើងបន្តចុះពីលើភ្នំ ធ្វើ​ដំណើរទៅកាន់ដើមឈើឯកោ និងថ្មមាន​រូបរាង​ដូត្រីដូហ្វីន ចម្ងាយប្រហែល ១៧ គីឡូម៉ែត្រ។ ពេល​មក​ដល់​ទីនេះនឹង​មាន​អ្នក​មក​យក​ថ្លៃ​ផ្ញើ​ម៉ូតូ ​៥.០០០​ដុង​/គ្រឿង។ ដោយសារទីនេះក៏ជាទីតាំងថតរូបដ៏ពេញនិយមផងដែរ ដូច្នេះវាមានមនុស្សច្រើនកុះករ។

បញ្ចប់​​ថ្ងៃ​ទី​២ យើង​បាន​ត្រឡប់​មក homestay ​របស់​យើង​វិញ ហើយ​ហូប​អាហារ​នៅ​ទី​នេះ មួយ​ថ្ងៃ​ធ្វើ​ដំណើរ​ជាច្រើន ផ្លូវ​ទៅ​កណ្តាលស្រុក នា​ពេល​ល្ងាច​ក៏​ពិបាក​ជាង​មុន​ដែរ។

បទពិសោធន៍គួរឲ្យចាប់ចិត្ត ក្នុងរយៈពេល ៣ ថ្ងៃ ២ យប់ នៅពេលគយគន់ពពកតាសួរដោយគ្មានអ៊ីនធើណិត
សមុទ្រ​ពពក​នៅស្រុក​ Ta Xua ។ (រូបថត៖៖ Lao dong Thu do)

ថ្ងៃទី ៣៖

ដោយសារភ្លៀងកាលពីយប់មិញ មេឃស្រឡះពេលព្រឹក ហើយពពកហោះនៅពីមុខខ្ញុំ។ ក្រុម​ខ្ញុំ​ភ្ញាក់​ឡើងនិង​មកលើង​សមុទ្រ​​ពពក​នៅ​ homestay ។

ព្រះអាទិត្យរះហើយ ពពកក៏រលាយ ពួកយើងក៏សម្រេចចិត្តចុះពីលើភ្នំ ទៅហូបកាហ្វេនៅហាង Mi Oi ដែលមានទីតាំងចំងាយ ២ គីឡូម៉ែត្រពីកណ្តាល។

សរុបថ្លៃចំណាយ ៣ថ្ងៃ ២យប់៖

ឡាន​ក្រុង​ដេកដឹកអ្នកដំណើរ៖ ៦២០,០០០ដុង/ម្នាក់

Homestay ៖ ៨០០,០០០ដុង/២យប់/ ៤នាក់

ថ្លៃជួលម៉ូតូ៖ ៦០០.០០០ ដុង / ២ ថ្ងៃ / ម៉ូតូ​ ២ គ្រឿង

អាហារ កាហ្វេ ប្រហែល ៥០០.០០០ - ៦០០.០០០ ដុង/ម្នាក់

ម៉ូតូឌុប ចាក់សាំង ១២០.០០០ ដុង/ម្នាក់

ឌីណា

zing

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន