Trending now

បណ្ឌិតសភាវៀតណាម Sydney - កន្លែងប្រមូលផ្តុំអ្នកស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីប្រទេសវៀតណាម

08:06 | 22/09/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ២១ ខែកញ្ញា នៅសកលវិទ្យា Sydney បណ្ឌិត​សភាវៀតណាម Sydney បានរៀបចំវេទិកាស្រាវជ្រាវវៀតណាម- Sydney លើកទី៥។

Bamboo Airways ប្រកាសជើង​​ហោះហើររវាង​ទីក្រុងហូជីមិញ- Sydney Bamboo Airways ប្រកាសជើង​​ហោះហើររវាង​ទីក្រុងហូជីមិញ- Sydney
សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅទីក្រុង Darwin ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅទីក្រុង Darwin ប្រទេសអូស្ត្រាលី
បណ្ឌិតសភាវៀតណាម Sydney - កន្លែងប្រមូលផ្តុំអ្នកស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីប្រទេសវៀតណាម

លោកសាស្ត្រាចារ្យ Greg Fox នាយកបណ្ឌិតសភាវៀតណាម Sydney ។

លោកស្រីសាស្ត្រាចារ្យ Kathy Belov សាកលវិទ្យាធិការិនីនៃសាកលវិទ្យាល័យ Sydney បានមានប្រសាសន៍ថា វៀតណាមជាប្រទេសជិតខាងជិតស្និទ្ធនឹងប្រទេសអូស្ត្រាលី ហើយសាកលវិទ្យាល័យ Sydney មាន​កិច្ចសហប្រតិបត្តិស្រាវជ្រាវជាមួយវៀតណាមអស់រយៈពេលជាង ៣ ទស្សវត្សរ៍ ហើយថ្មីៗនេះ តាមរយៈ បណ្ឌិត​សភាវៀតណាម Sydney និង​បណ្ឌិតសភា អាស៊ីអាគ្នេយ៍ ទំនាក់ទំនងរវាងភាគីទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយលោកសាស្ត្រាចារ្យ Belov សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Sydney និងវៀតណាមនឹងពង្រីកយ៉ាងឆាប់រហ័សនៅពេលបណ្ឌិតសភាវៀតណាម Sydney បើកការិយាល័យតំណាងបណ្ឌិតសភាក្នុងឆ្នាំ ២០២៣។

លោកឯកអគ្គរដ្ឋទូត Nguyen Tat​ Thànhបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការត្រៀមរៀបចំពិធីអបអរសាទរ​ខួបលើកទី ៥០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ប្រទេសទាំងពីរមានគោលជំហររួមកាន់តែច្រើន និងចែករំលែកតម្លៃជាច្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ស្ទង់​មតិ​របស់​បណ្ឌិត​សភា Lowy បង្ហាញ​ថា ប្រជាជន​អូស្ត្រាលី​មាន​មនោសញ្ចេតនាល្អ​ចំពោះ​វៀតណាម​កាន់​តែ​ខ្លាំង។

បណ្ឌិតសភាវៀតណាម Sydney - កន្លែងប្រមូលផ្តុំអ្នកស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីប្រទេសវៀតណាម
លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh ថ្លែងមតិនៅវេទិកា។

ក្នុងបរិបទនេះ លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានវាយតំលៃខ្ពស់ចំពោះការងារស្រាវជ្រាវរបស់អ្នកជំនាញនៃសាកលវិទ្យាល័យ Sydney ហើយអះអាងថា ការសិក្សាទាំងនេះមិនត្រឹមតែផ្តល់ការយល់ដឹងអំពីបញ្ហាជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងវារួមចំណែកបង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានអះអាងថា កិច្ចសហប្រតិបត្តិការពហុភាគីជាមួយសកលវិទ្យាល័យ Sydney រួមទាំងបណ្ឌិត​សភាវៀតណាម Sydney កំពុងបើកបណ្តាញសហប្រតិបត្តិការថ្មីប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់