Trending now

ផ្សព្វផ្សាយទេសចរណ៍អាស៊ាននៅលើកោះ Jeju នៃប្រទេសកូរ៉េខាងត្បូង​

10:31 | 20/09/2022

នៅពាក់កណ្តាលនៃខែកញ្ញានេះ រដ្ឋបាលនៃខេត្ត Jeju បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង រៀបចំយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅលើកោះ Jeju ដ៏ល្បីល្បាញ។

ប្រគល់ផ្ទះមហាសាមគ្គីនិងអំណោយជូនប្រជាជននៅតាមតំបន់ព្រំដែនវៀតណាម-កម្ពុជា ប្រគល់ផ្ទះមហាសាមគ្គីនិងអំណោយជូនប្រជាជននៅតាមតំបន់ព្រំដែនវៀតណាម-កម្ពុជា
សហគ្រិនវៀតណាមនៅកូរ៉េខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត Jeju សហគ្រិនវៀតណាមនៅកូរ៉េខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត Jeju
ពិធីសម្ពោធលំហអាស៊ាន នៅកោះ Jeju។ (រូបថត៖ TTXVN)
ពិធីសម្ពោធលំហអាស៊ាន នៅកោះ Jeju។

អញ្ជើញចូលរួមក្នុងពិធីបើក មានឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅកូរ៉េខាងត្បូង អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង និងតំណាងខេត្ត Jeju ។ ដោយមានឈ្មោះថា "រថយន្តផ្សព្វផ្សាយទេសចរណ៍អាស៊ាន" - (ATPV) គណៈរៀបចំបានបើកដំណើរកម្សាន្ត ATPV នៅលើកោះ Jeju។ ដំណើរកម្សាន្ត ATPV បានប្រើប្រាស់រថយន្តចល័តទៅកាន់កន្លែងទេសចរណ៍ល្បីៗ និងសាលារៀននៅ Jeju ចាប់ពីថ្ងៃទី ១៥-១៨ ខែកញ្ញា។ ទីបង្អង់ដំណើរកម្សាន្តនេះរួមមាន Saebyul Oreum Volcanic Cone ផ្សារប្រពៃណី Dongmun កំពូលភ្នំ Seongsan សាកលវិទ្យាល័យជាតិ Jeju និងសាលាវិទ្យាល័យ Jungmun ជាដើម។

ក្រោមប្រធានបទ "ស្វែងយល់អំពីអាស៊ាន - គោលដៅសម្រាប់ក្តីសុបិន" ATPV នឹងធ្វើដំណើរជុំវិញកោះ Jeju ជាមួយអ្នកទេសចរណ៍ និងរៀបចំព្រឹត្តិការណ៍នានាដើម្បីឱ្យភ្ញៀវទេសចរណ៍អាចស្វែងយល់បន្ថែមអំពីប្រទេសសមាជិកអាស៊ានទាំង ១០ ដោយឧទ្ទេសនាមអំពីអាស៊ានដល់សាធារណជនក្នុងស្រុក ក៏ដូចជាផ្សព្វផ្សាយធនធានទេសចរណ៍ និងវប្បធម៌នៃបណ្តាប្រទេសអាស៊ាន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស