Trending now

វគ្គបណ្ដុះបណ្ដាលបង្រៀនភាសាវៀតណាមសម្រាប់គ្រូវៀតណាមនៅឯបរទេស

22:21 | 16/08/2022 ឌីណា

យុគសម័យ - វគ្គបណ្ដុះបណ្ដាលស្ដីពីការបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀនវៀតណាមនៅឯបរទេសឆ្នាំនេះ រំពឹងថានឹងបញ្ចប់ នៅថ្ងៃទី ៣០ ខែសីហា ដោយមានការចូលរួមពីសិក្ខាកាមចំនួន ៨០ នាក់មកពី ៩ ប្រទេសជុំវិញពិភពលោក។

ជំរុំរដូវក្តៅវៀតណាម ឆ្នាំ២០២២៖ ការផ្សព្វផ្សាយសេចក្តីស្រឡាញ់ភាសាវៀតណាមតាមរយៈការប្រលងនិទានរឿង ជំរុំរដូវក្តៅវៀតណាម ឆ្នាំ២០២២៖ ការផ្សព្វផ្សាយសេចក្តីស្រឡាញ់ភាសាវៀតណាមតាមរយៈការប្រលងនិទានរឿង
ប្រជាជនជប៉ុនជាង ៨០០ នាក់បានចូលរួមក្នុងការប្រឡងតេស្តសមត្ថភាពភាសាវៀតណាម ប្រជាជនជប៉ុនជាង ៨០០ នាក់បានចូលរួមក្នុងការប្រឡងតេស្តសមត្ថភាពភាសាវៀតណាម
វគ្គបណ្ដុះបណ្ដាលបង្រៀនភាសាវៀតណាមសម្រាប់គ្រូវៀតណាមនៅឯបរទេស
ផ្សព្វផ្សាយចំណេះដឹងអំពីអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រ និងកោះក្នុងថ្នាក់បង្រៀន​ភាសាវៀតណាមនៅសាធារណរដ្ឋឆេក។ (រូបថត៖ Hong Ky/Vietnam+)

នាព្រឹកថ្ងៃទី ១៥ សីហា នៅរដ្ឋធានី Ha Noi គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទេសបានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀនវៀតណាមនៅឯបរទេសឆ្នាំ ២០២២។

ក្នុងពិធី​បើក​វគ្គៈបណ្តុះបណ្តាល​នេះ អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Mai Phan Dung បានសង្កត់ធ្ងន់លើអត្តសញ្ញាណវប្បធម៌ និងប្រពៃណីរបស់ជាតិ ជាពិសេសភាសាកំណើតដែលគឺជាព្រលឹងនៃជាតិ ប្រជាជាតិនិមួយ​ៗ​។ ​លោក​ប្រធាន Ho Chi Minh ធ្លាប់​បាន​ផ្តាំផ្ញើ​ថា៖ «សំឡេង​គឺ​ជា​ទ្រព្យ​មាន​ពី​យូរអង្វែងហើយនិង​មាន​​តម្លៃ​បំផុត​របស់​ជាតិ។ យើង​ត្រូវ​តែ​រក្សា​វា ស្រឡាញ់​វា ធ្វើ​ឱ្យ​វាប្រើប្រាស់​កាន់​តែ​ទូលំទូលាយ»។

វគ្គបណ្តុះបណ្តាលការបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀនវៀតណាមនៅឯបរទេសគឺជាសកម្មភាពប្រចាំឆ្នាំដែលបានប្រារព្ធឡើង តាំងពីឆ្នាំ ២០១៣ មក ដើម្បីលើកកម្ពស់សមត្ថភាពគរុកោសល្យ និងការ​ធ្វើ​បច្ចុប្បន្នភាពចំណេះដឹង សម្រាប់គ្រូបង្រៀនដែលមានជំនាញវិជ្ជាជីវៈ និងមិនមានជំនាញដែល​បង្រៀនភាសាវៀតណាមនៅតាមមូលដ្ឋានសហគមន៍។ មកទល់ពេលនេះ គ្រូបង្រៀនវៀតណាមនៅឯបទេសជាង ៦០០ នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដោយមានការគាំទ្រពីគ្រូបង្រៀន ដែលជាអ្នកជំនាញភាសាឈានមុខរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។

ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត COVID-19 ក្នុងរយៈពេលពីរឆ្នាំថ្មីៗនេះ (ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១) គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានខិតខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាល តាមអ៊ីនធឺណិត ដែលបានទាក់ទាញគ្រូ​វៀតណាមនៅឯបរទេសមកពីជុំវិញពិភពលោកជាង ៤០០នាក់។

នៅឆ្នាំ២០២២ ស្ថានភាពជំងឺរាតត្បាតស្ថិតនៅក្រោម​ការគ្រប់គ្រងជាមូលដ្ឋាន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃក្រសួងការបរទេស បានសម្របសម្រួលជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាល រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីផ្តល់ជូនសិក្ខាកាមនូវបំណិនគរុកោសល្យចាំបាច់ ចំណេះដឹងវិជ្ជាជីវៈដែលមានប្រយោជន៍ ដើម្បីបន្តបង្រៀនភាសាជាតិដល់យុវជនវៀតណាមនៅឯប្រទេស។

វគ្គបណ្ដុះបណ្ដាលបង្រៀនភាសាវៀតណាមសម្រាប់គ្រូវៀតណាមនៅឯបរទេសនៅឆ្នាំនេះ គ្រោង​នឹងបញ្ចប់​នៅថ្ងៃទី៣០ ខែសីហា៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់