Trending now

វៀតណាមប្រកាន់ខ្ជាប់នូវទស្សនៈអំពីបញ្ហាតៃវ៉ាន់ (ចិន)

17:32 | 12/08/2022 យោងតាមវិឡូសំលេងវៀតណាម

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់សារជាថ្មីនូវទស្សនៈដ៏ឥតងាករេរបស់ វៀតណាមអំពី គោលនយោបាយ "ចិនតែមួយ" ព្រមទាំងមានបំណងចង់ឲ្យភាគីនានាអត់ធ្មត់ និងបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

ក្រុមហ៊ុន​ចិន​មួយ គ្រោង​បោះទុន​លើ​វិស័យ​កសិកម្ម​កម្ពុជា និង​ប្រមូល​ទិញ​ផ្លែឈើ​ស្រស់​នាំ​ចេញទៅ​ចិន ក្រុមហ៊ុន​ចិន​មួយ គ្រោង​បោះទុន​លើ​វិស័យ​កសិកម្ម​កម្ពុជា និង​ប្រមូល​ទិញ​ផ្លែឈើ​ស្រស់​នាំ​ចេញទៅ​ចិន
អ្នកនាំពាក្យ​ចិន​៖ ក្រុមហ៊ុន​និង​វិនិយោគិន​បរទេស​នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​ទីផ្សារ​ចិន​ អ្នកនាំពាក្យ​ចិន​៖ ក្រុមហ៊ុន​និង​វិនិយោគិន​បរទេស​នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​ទីផ្សារ​ចិន​
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំសប្ដាហ៍ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១១ សីហា នៅទីក្រុងហាណូយ ឆ្លើយសំណួរទាក់ទងនឹងស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់សារជាថ្មីនូវទស្សនៈដ៏ឥតងាករេរបស់វៀតណាមអំពី គោលនយោបាយ "ចិនតែមួយ" ព្រមទាំងមានបំណងចង់ឲ្យភាគីនានាអត់ធ្មត់ និងបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

“វៀតណាមយកចិត្តទុកដាក់ ហើយតាមដានយ៉ាងដិតដល់នូវស្ថានភាព នៅច្រកសមុទ្រតៃវ៉ាន់។ វៀតណាមចាត់ទុកថា សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅច្រកសមុទ្រនេះ មានអត្ថន័យសំខាន់សម្រាប់តំបន់និងពិភពលោកក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញជាច្រើននាពេលបច្ចុប្បន្ន។ ទស្សនៈរបស់វៀតណាមចំពោះបញ្ហាតៃវ៉ាន់គឺឥតងាករេ ដែលត្រូវបានបង្ហាញនៅក្នុងឯកសាររួមក្នុងដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងវៀតណាម និងចិន។ ដោយ ឈរលើមូលដ្ឋាននៃការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ វៀតណាមមានបំណងចង់ឲ្យភាគីពាក់ព័ន្ធអត់ធ្មត់ ជៀសវាងការធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងនៅច្រកសមុទ្រតៃវ៉ាន់ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏ដូចជានៅទូទាំងពិភពលោកផងដែរ”។

ទាក់ទងនឹងស្ថានការណ៍តានតឹងរវាងអាមេរិកនិងចិន បន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានចាត់ទុកថា អាមេរិកនិងចិន គឺជាប្រទេសដែលមានឥទ្ធិពលលើទូទាំងពិភពលោក និងជាដៃគូសំខាន់ជួរមុខរបស់វៀតណាម។ ដូច្នេះ ភាពតានតឹងរវាងភាគីទាំងពីរនឹងមិនអំណោយផលដល់ការអភិវឌ្ឍនៃពិភពលោកទាំងមូលឡើយ។ វៀតណាមមានបំណងចង់ឲ្យភាគីទាំងពីរមានការសន្ទនា ហើយបញ្ជាក់ផងដែរថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងពីរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ