Trending now

ទីក្រុង ហូជីមិញទទួលភ្ញៀវទេសចរកាន់តែច្រើន

15:28 | 01/07/2022

បន្ទាប់ពីការរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងជាមូលដ្ឋាន វៀតណាមស្តារវិស័យទេសចរណ៍ឡើងវិញ ដូចទៅនឹងតំបន់ជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស វិស័យទេសចរណ៍និងក្រុមហ៊ុនទេសចរណ៍នៅទីក្រុងហូជីមិញ បាននិងកំពុងរៀបចំយ៉ាងសកម្មនូវផលិតផល និងការធ្វើដំណើរទេសចរណ៍ថ្មីៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរមកទីក្រុង។

ទីក្រុង ហូ ជីមិញ ជាមួយនឹងចង្វាក់ជីវិតរស់នៅតាមគន្លងប្រក្រតីភាពថ្មី ទីក្រុង ហូ ជីមិញ ជាមួយនឹងចង្វាក់ជីវិតរស់នៅតាមគន្លងប្រក្រតីភាពថ្មី
ទស្សនា បេនញ៉ារ៉ុង កេរដំណែលប្រវត្តិសាស្រ្តដែលដិតដាមទៅដោយស្លាកស្នាមអនុស្សាវរីយ៍អំពីលោកអ៊ំ ហូ ទស្សនា បេនញ៉ារ៉ុង កេរដំណែលប្រវត្តិសាស្រ្តដែលដិតដាមទៅដោយស្លាកស្នាមអនុស្សាវរីយ៍អំពីលោកអ៊ំ ហូ

ភ្ញៀវទេសចរជ្រើសរើសឡានក្រុងពីរជាន់បើកដំបូលធ្វើជាមធ្យោបាយធ្វើដំណើរនៅពេលអញ្ជើញទស្សនាទីក្រុង ហូ ជីមិញភ្ញៀវទេសចរជ្រើសរើសឡានក្រុងពីរជាន់បើកដំបូលធ្វើជាមធ្យោបាយធ្វើដំណើរនៅពេលអញ្ជើញទស្សនាទីក្រុង ហូ ជីមិញ

ក្នុងប៉ុន្មានខែដើមឆ្នាំ ២០២២ ដោយបានពុះពារជម្នះការលំបាកលំបិន ពីផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍ ទីក្រុង ហូ ជីមិញ បានមានសញ្ញាវឌ្ឍនភាពដោយរំពឹងទុកថានឹងទទួលភ្ញៀវ ទេសចរអន្តរជាតិចំនួន ៣,៥ លានលើកនាក់និងភ្ញៀវទេសចរក្នុងស្រុកចំនួន ២៥ លានលើកនាក់ ឆ្ដោះទៅរកគោលដៅសម្រេចបានផលចំណូលចំនួន ៩៧.៧០០ ពាន់លានដុង។

ទីក្រុង ហូជីមិញទទួលភ្ញៀវទេសចរកាន់តែច្រើន
ភ្ញៀវទេសចរជ្រើសរើសឡានក្រុងពីរជាន់បើកដំបូលធ្វើជាមធ្យោបាយធ្វើដំណើរនៅពេលអញ្ជើញទស្សនាទីក្រុង ហូ ជីមិញ

ដើម្បីបន្ស៊ាំខ្លួនជាមួយនឹងចង្វាក់ជីវិតរស់នៅតាមគន្លងប្រក្រតី ភាពថ្មី ផ្នែក ទេសចរណ៍ទីក្រុង ហូ ជីមិញ កំពុងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានធ្វើបរិវត្តកម្មឌីជីថលយ៉ាងសកម្មជាមួយនឹងកម្មវិធីផ្សេងៗ ច្រើនហូរហែដូចជា៖ ប្រកាសនិងធ្វើបច្ចុប្បន្នភាពធនធានទេសចរណ៍ដ៏វិសេសវិសាលនិងមានភាពទាក់ទាញចំនួន ៣៦៦ នៅលើហ្គូហ្គលមែព (ហ្គូហ្គលផែនទី) ហ្គូហ្គលអើធ (ហ្គូហ្គលផែនដី) ផែនទីអន្តរកម្មទេសចរណ៍ឆ្លាតវៃ 3D/3600 ប្រកាសដំណើរការកំណែថ្មីរបស់វែបសាយឃោសនាផ្សព្វផ្សាយនិងជំរុញ ទេសចរណ៍ទីក្រុង ហូ ជីមិញ។ល។

ទីក្រុង ហូជីមិញទទួលភ្ញៀវទេសចរកាន់តែច្រើន
ផ្នែកទេសចរណ៍ទីក្រុង ហូ ជីមិញ តែងតែខិតខំប្រឹងប្រែងធ្វើនវានុវត្តន៍ ធ្វើពិពិធកម្មផលិតផលទេសចរណ៍ទាំងឡាយតាមទិសដៅធានាសុវត្ថិភាពបង្ការជំងឺរាតត្បាតជំងឺកូវីដ-១៩ ផងបង្កើតអារម្មណ៍ថ្មីថ្មោង ទាក់ទាញភ្ញៀវទេសចរផង

ទន្ទឹមនឹងនោះ ផ្នែកទេសចរណ៍ទីក្រុង ហូ ជីមិញ ក៏ ខិតខំប្រឹង ប្រែងធ្វើនវានុវត្តន៍ ធ្វើពិពិធកម្មផលិតផលទេសចរណ៍ទាំងឡាយ តាមទិសដៅ ធានាសុវត្ថិភាពបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ផង បង្កើតអារម្មណ៍ ថ្មីថ្មោង ទាក់ទាញភ្ញៀវទេសចរផង។

ទីក្រុង ហូជីមិញទទួលភ្ញៀវទេសចរកាន់តែច្រើន
ភ្ញៀវទេសចរអញ្ជើញមកទស្សនា ស្វែងយល់ស្ថាបត្យកម្មពិសេសដាច់ដោយឡែកនៃអគារប្រៃសណីយ៍ទីក្រុង ហូ ជីមិញ

ដោយមានផលិតផលទេសចរណ៍ថ្មីៗ ជាច្រើនដូចជា៖ សប្តាហ៍ ទេសចរណ៍ ទីក្រុង ហូ ជីមិញ - ទីក្រុងនៃក្តីស្រឡាញ់របស់ខ្ញុំ ទិវាមហោស្រពទេសចរណ៍ ទីក្រុង ហូ ជីមិញ លើកទី ១៧ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធ អនឡាញ ព្រឹត្តិ ការណ៍ពិធីបុណ្យអាវផាយទីក្រុង ហូ ជីមិញ លើក ទី ៨ ឆ្នាំ ២០២២។ល។ រួមជាមួយនឹងបទពិសោធន៍ឆ្លើយតបទប់ទល់របស់សហគ្រាសទាំងឡាយ ការយល់ដឹងនៃសហគមន៍ ជាពិសេសគឺអត្រាចាក់វ៉ាក់សាំងយ៉ាងខ្ពស់ផ្នែកទេសចរណ៍នៃទីក្រុង ហូ ជីមិញ បានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរក្នុង ស្រុកនិងអន្តរជាតិឡើងវិញ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម