Trending now

វៀតណាមនឹងបន្តផ្តល់អាទិភាពដល់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី

13:45 | 30/06/2022

យុគសម័យ - នោះគឺជាការអះអាងរបស់ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំជាទៀត​ទាត់លើកទី ៥០ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកសម័យពិភាក្សាប្រចាំឆ្នាំស្តីពីសិទ្ធិស្ត្រីនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស។

អង្គការសហប្រជាជាតិកំណត់ទិវានារីអន្តរជាតិក្នុងផ្នែកការទូត៖ លើកតម្កើងកិត្តិយស និងបំផុសគំនិត អង្គការសហប្រជាជាតិកំណត់ទិវានារីអន្តរជាតិក្នុងផ្នែកការទូត៖ លើកតម្កើងកិត្តិយស និងបំផុសគំនិត
វៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧ វៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧
វៀតណាមនឹងបន្តផ្តល់អាទិភាពដល់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី
វៀតណាមនឹងបន្តផ្តល់អាទិភាពសម្រាប់ការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី ហើយ​​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​សម្របសម្រួល​ជាមួយប្រទេសនានា ក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិ (រូបថត៖ កាសែត The gioi និង Viet Nam )

ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ប្រធានគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសម័យប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកឡើងអំពីតួនាទីសំខាន់របស់ស្ត្រីក្នុងការងារថែទាំគ្រួសារ។

ឧបការីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការយកចិត្តទុកដាក់ធានានូវសិទ្ធិ និងឱកាសអភិវឌ្ឍន៍របស់ពួកគេ តាមរយៈគោលនយោបាយគាំទ្រជាក់លាក់ និងមានប្រសិទ្ធភាព ហើយទន្ទឹមនឹងនោះចែករំលែកបទពិសោធន៍ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងវិស័យនេះ ដែលក្នុងនោះមានច្បាប់ដែល​កំណត់​ពេល​វេលាឈប់សម្រាក ក្រោយ​ពេល​ឆ្លងទន្លេងជាយូរបំផុតលើពិភពលោក។ .

ឧបការីរដ្ឋមន្ត្រី លោក Do Hung Viet បានអះអាងថា ក្នុងនាមជាបេក្ខភាពក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាណត្តិ ២០២៣-២០២៥ វៀតណាមនឹងបន្តផ្តល់អាទិភាពដល់ការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីហើយ​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​សម្របសម្រួលជាមួយបណ្តាប្រទេសនានាក្នុងកិច្ចខិតខំប្រឹងប្រែងរួមនេះ។

នាថ្ងៃដដែល ថ្ងៃទី ២៧ មិថុនា ក្នុងជំនួបជាមួយលោកស្រី Tatiana Valovaya អគ្គនាយិកានៃការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (UNOG) ឧបការីរដ្ឋមន្ត្រី លោក Do Hung Viet បានអះអាងថា វៀតណាមនឹងបង្កើនការចូលរួមយ៉ាងសកម្មក្នុងវេទិកាពហុភាគីនៅទីក្រុងហ្សឺណែវ រួមទាំងការចុះ​ឈ្មោះ​ជាបេក្ខជនសម្រាប់អង្គការអន្តរជាតិនៅទីនេះ ព្រម​ទាំងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ និងជូនដំណឹងអំពីវៀតណាមដល់សហគមន៍ការទូតនៅទីក្រុងហ្សឺណែវ។/.

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស