Trending now

IPEF គួរតែផ្អែកលើគោលការណ៍បើកចំហ បរិយាប័ន្ន តម្លាភាព ស្របតាមច្បាប់អន្តរជាតិ

10:07 | 27/05/2022

លោកស្រី Le Thi Thu Hang ក៏បានចាត់ទុកថា ទស្សនៈរបស់វៀតណាមគឺ ក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក គួរតែផ្អែកលើគោលការណ៍បើកចំហ បរិយាប័ន្ន តម្លាភាព ស្របតាមច្បាប់អន្តរជាតិ និងមជ្ឈភាពរបស់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយបំពេញបន្ថែមទំនាក់ទំនងសេដ្ឋកិច្ចដែល មានស្រាប់ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ដែលវៀតណាមបានចូលរួម ផងដែរ។

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយក្រែន និងកាណាដា លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយក្រែន និងកាណាដា
រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អនុម័តលើសេចក្តីថ្លែងការណ៍ ស្តីពីវិស័យទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់កាន់តែប្រសើរ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អនុម័តលើសេចក្តីថ្លែងការណ៍ ស្តីពីវិស័យទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់កាន់តែប្រសើរ
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang

នារសៀលថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានជា ប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដោយសំដែងនូវទស្សនៈអំពីការចូលរួម របស់វៀតណាមក្នុងការពិភាក្សាអំពីក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដើម្បីវិបុលភាព (IPEF) អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានឲ្យដឹងថា នារសៀលថ្ងៃទី២៣ ឧសភា នាយករដ្ឋមន្ត្រី

វៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមតាមប្រព័ន្ធអនឡាញ ហើយថ្លែងសុន្ទរកថាក្នុង ពិធីបើកកិច្ចពិភាក្សាអំពីក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដើម្បីវិបុល ភាព (IPEF)។ លោកស្រី Le Thi Thu Dang បានបញ្ជាក់ថា៖

“នៅក្នុងដំណើរការពិភាក្សានេះ វៀតណាមនឹងរួមជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរមតិ និងបំភ្លឺឲ្យច្បាស់នូវខ្លឹមសារនៃ IPEF ដោយផ្តោត លើសសរស្តម្ភចំនួន៤៖ ពាណិជ្ជកម្ម; ខ្សែសង្វាក់ផ្គត់ផ្គង់; ថាមពលស្អាត ដកកាបូន ចេញពីឧស្សាហកម្ម (decarbonization) និងហេដ្ឋារចនាសម្ព័ន្ធ; ពន្ធដារ និងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ក្នុងបំណងនាំមកនូវរបៀបវារៈសេដ្ឋកិច្ចជាវិជ្ជមាន ប្រកបដោយ ប្រសិទ្ធភាព និងអាចធ្វើទៅបានសម្រាប់តំបន់ និងប្រទេសនីមួយៗ ឆ្ពោះទៅរក ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមួយដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាព សម្រាប់ តំបន់ និងពិភពលោក”។

លោកស្រី Le Thi Thu Hang ក៏បានចាត់ទុកថា ទស្សនៈរបស់វៀតណាមគឺ ក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក គួរតែផ្អែកលើគោលការណ៍បើកចំហ បរិយាប័ន្ន តម្លាភាព ស្របតាមច្បាប់អន្តរជាតិ និងមជ្ឈភាពរបស់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយបំពេញបន្ថែមទំនាក់ទំនងសេដ្ឋកិច្ចដែលមានស្រាប់ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ដែលវៀតណាមបានចូលរួមផងដែរ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសផងដែរថា ដោយមានគោលជំហរ កសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្ម អន្តរជាតិយ៉ាងសកម្ម ម្ចាស់ការ ទូលំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធភាពនោះ វៀតណាមបានចូលរួមគំនិតផ្តួចផ្តើមតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិមួយចំនួន តាមនោះ ទាញយក ជាអតិបរមានូវធនធានក្នុងនិងក្រៅប្រទេស បម្រើដល់បុព្វហេតុកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន