Trending now

ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បន្តសកម្មភាពនៅកិច្ចប្រជុំ WEF Davos ២០២២

10:25 | 26/05/2022 យោងតាមវិឡូសំលេងវៀតណាម

នៅក្នុងជំនួបទាំងនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចែករំលែកនូវទស្សនៈ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។

វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ
វៀតណាម - WEF បន្តជំរុញភាពជាដៃគូ វៀតណាម - WEF បន្តជំរុញភាពជាដៃគូ
ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បន្តសកម្មភាពនៅកិច្ចប្រជុំ WEF Davos ២០២២
ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បន្តសកម្មភាពនៅកិច្ចប្រជុំ WEF Davos ២០២២

បន្តសកម្មភាពនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីសពីថ្ងៃទី ២៣-២៤ ឧសភា ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំស្តីពី “អាស៊ានឌីជីថលមួយសម្រាប់អ្នកទាំងអស់គ្នា” និងកិច្ចសន្ទនារបស់ថ្នាក់ដឹកនាំស្តីពី "ការកសាងសេដ្ឋកិច្ចខ្លួនទីពឹងខ្លួនសម្រាប់កំណើនប្រកបដោយចីរភាព"។ នៅក្នុងជំនួបទាំងនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចែករំលែកនូវទស្សនៈ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ វៀតណាមស្វាគមន៍ និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការ និងអង្គភាពអាជីវកម្មបរទេស រួមជាមួយរដ្ឋាភិបាល និងសហគ្រាសវៀតណាម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលតាមរយៈការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ-អភិវឌ្ឍន៍ និងជំរុញការផ្លាស់ប្តូរថ្មី ការច្នៃប្រឌិត...។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចូលជួបសវនការជាមួយប្រធានាធិបតីលីទុយអានី Gitanas Nausea; បានទទួលជួបរដ្ឋមន្ត្រីសេដ្ឋកិច្ចស្វីស Guy Parmelin; បានទទួលជូបរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសប៉េរូ César Rogrigo Landa; បានទទួលជួបអគ្គលេខាធិការនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) Mathias Cormann; ទទួលជួបលោក Jan Jambon រដ្ឋមន្ត្រី - អភិបាលនៃតំបន់ Flanders ព្រះរាជាណាចក្របែលហ្សិកផងដែរ។

សន្និសីទ WEF ២០២២ ធ្វើឡើងនៅពេលវេលាដ៏សំខាន់មួយ នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលមានការចូលរួមដោយផ្ទាល់ពីមេដឹកនាំពិភពលោក ដែលមានមេដឹកនាំប្រទេស អង្គការអន្តរជាតិ ធុរកិច្ច និងអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងអ្នកប្រាជ្ញជិត ២,៥០០ ចូលរួម។ សន្និសីទនេះមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោក ដូចជាជំងឺរាតត្បាតសកល ជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន ក៏ដូចជាភាពរង្គោះរង្គើខាងសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ។ ប្រធានបទកណ្តាល ក៏ដូចជាដំណោះស្រាយដែលបានពិភាក្សា និងស្នើនៅក្នុងសន្និសីទបង្ហាញពីកង្វល់រួម និងសេចក្តីប្រាថ្នារបស់មនុស្សជាតិឆ្ពោះទៅរកភាពរុងរឿង ស្ថិរភាព និងការអភិវឌ្ឍន៍ បន្ទាប់ពីសេដ្ឋកិច្ចពិភពលោកបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាច្រើនពីជំងឺរាតត្បាត Covid-19 ក៏ដូចជានៅក្នុងបរិបទបច្ចុប្បន្ននៃភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស