Trending now

វៀតណាមគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើគោលការណ៍និង​​ច្បាប់

11:45 | 24/05/2022 យោងតាមវិឡូសំលេងវៀតណាម

សន្និសីទថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម(MRT) លើកទី២៨ នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅតាមទម្រង់ចម្រុះ (ដោយផ្ទាល់ផង និងតាមអ៊ីនធឺណិតផង) នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែឧសភា ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ។

លោកឧត្តមសេនីយ៍ត្រី ថី វិសាល៖ ការបន្តឹង​​​ច្បាប់​ចរាចរណ៍​​ក្នុង​​អំឡុង​​នេះ​ មិនពាក់ព័ន្ធ​​ជាមួយ​រឿង​កូវីដ១៩ទេ លោកឧត្តមសេនីយ៍ត្រី ថី វិសាល៖ ការបន្តឹង​​​ច្បាប់​ចរាចរណ៍​​ក្នុង​​អំឡុង​​នេះ​ មិនពាក់ព័ន្ធ​​ជាមួយ​រឿង​កូវីដ១៩ទេ
សភា​ផ្អាក​កិច្ចប្រជុំ​មិនចាំបាច់ តែ​ត្រៀម​អនុម័ត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន សភា​ផ្អាក​កិច្ចប្រជុំ​មិនចាំបាច់ តែ​ត្រៀម​អនុម័ត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន
គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Quoc Khanh បានចូលរួមក្នុងសន្និសីទនេះ។ (រូបថត៖ TTXVN)
គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Quoc Khanh បានចូលរួមក្នុងសន្និសីទនេះ។ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងសន្និសីទ អនុរដ្ឋមន្ត្រី លោក Tran Quoc Khanh បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើគោលការណ៍ និងច្បាប់ ក៏ដូចជាតួនាទីរបស់អង្គការពាណិជ្ជកម្មពិភព លោក (WTO) ចំពោះពាណិជ្ជកម្មជាសកល ហើយបានត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយសមាជិក WTO ដើម្បីជំរុញ និងអនុម័តលលើខ្លឹមសារសំខាន់ៗនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីរបស់ WTO លើកទី ១២ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែមិថុនាឆ្នាំនេះ។

ទាក់ទិននឹងវិធានការនានាក្នុង APEC ដើម្បីតភ្ជាប់តំបន់ឡើងវិញក្រោយជំងឺកូវីដ-១៩ អនុរដ្ឋមន្ត្រី លោក Tran Quoc Khanh បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ឧបសគ្គ រួមចំណែកតភ្ជាប់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព រលូន និងការស្តារសេដ្ឋកិច្ចឡើងវិញ; គាំទ្រការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការទទួលស្គាល់គ្នាទៅវិញទៅមកនូវលិខិតឆ្លងដែនវ៉ាក់សាំង៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអភិរក្សនិងអភិវឌ្ឍន៍របរប៉ាក់ចរបាប់របស់នារីជនជាតិ Dao នៅខេត្ត Cao Bang (វៀតណាម)
ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី៖ វៀតណាមខិតខំពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​របស់វៀតណាមក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​សម្រេច​បាន​ជិត​៦​ពាន់​លាន​ដុល្លារ
ធនាគារ UOB (សិង្ហបុរី) បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមឡើងដល់ ៧%
ការផ្លាស់ប្តូរពាណិជ្ជកម្មតាមជាយដែននៅខេត្ត Tay Ninh (វៀតណាម) មានការរីកចម្រើន