នាថ្ងៃទី ២២ ឧសភា គឺជាថ្ងៃប្រកួតប្រជែងចុងក្រោយនៃស៊ីហ្គេមលើកទី ៣១ ក្រុមកីឡាវៀតណាមបន្ដទទួលបានមេដាយមាសជាច្រើន ។ ក្នុងការប្រណាំងកង់ កីឡាការិនី Nguyen Thi That បានឈ្នះមេដាយមាស។ មិនយូរប៉ុន្មាន ក្រុមប្រណាំងកង់ Nguyen Thi That-Nguyen Thi Thi-Nguyen Thi Thu Mai-Bui Thi Quynh បានឈ្នះមេដាយមាសក្នុងវិញ្ញាសាប្រកួតជាក្រុម។
Ha Noi៖ កសាងដំណើរទេសចរណ៍ចំនួន ២៨ ដើម្បីបម្រើភ្ញៀវចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ |
គណៈប្រតិភូកីឡាវៀតណាមបិទបញ្ជីសមាជិកចំនួន ១.៣៤១ នាក់ ដែលចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ |
នៅក្នុងវិញ្ញាសាវាយកូនបាល់ កីឡាករវាយកូនបាល់ Ly Hoang Nam ការពារមេដាយមាសបានជោគជ័យ ដោយបានយកឈ្នះកីឡាករ Trinh Linh Giang ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករវាយកូនបាល់ Ly Hoang Nam បានការពារមេដាយមាសបានជោគជ័យ |
ក្នុងការប្រកួតប្រដាល់ ក្រុមប្រដាល់វៀតណាមដណ្ដើមបានមេដាយមាស ៤ គ្រឿង ដោយអ្នកប្រដាល់ Nguyen Thi Phuong Hau ( ទម្ងន់ ៦៣ គីឡូក្រាមនារី), Tran Thi Lanh (ទម្ងន់ ៦០គីឡូក្រាមនារី), Nguyen Thi Tam (ទម្ងន់ ៥១គីឡូក្រាមនារី) និង Vuong Thi Vy (ទម្ងន់ ៥៧គីឡូក្រាមនារី)។ .
តារាងមេដាយនៅការប្រកួតស៊ីហ្គេមលើកទី៣១ |
នៅក្នុងការប្រកួតវិញ្ញាសា Muay ក្រុម Muay វៀតណាមដណ្ដើមបានមេដាយមាសចំនួន ៤ គ្រឿង រួមមាន Bang Thi Mai (ទម្ងន់ ៦០ គីឡូក្រាមនារី), Nguyen Tran Duy Nhat (ទម្ងន់ ៦០គីឡូក្រាមបុរស), Nguyen Doan Long (ទម្ងន់ ៥៧ គីឡូក្រាមបុរស) និង Bui Yen Ly (ទម្ងន់ ៥៤ គីឡូក្រាមនារី)។ ក្នុងវិញ្ញាសាវ៉ូវីណាម កីឡាការិនី Le Thi Hien បានឈ្នះមេដាយមាស ( ទម្ងន់ ៦០ គីឡូក្រាមនារី)។
បញ្ចប់ការប្រកួតស៊ីហ្គេមលើកទី ៣១ ក្រុមកីឡាវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយមាសចំនួន ២០៥ គ្រឿង, មេដាយប្រាក់ ១២៥ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១១៦ គ្រឿង៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន