Trending now

ថ្នាក់ដឹកនាំបក្សនិងរដ្ឋប្រគល់មេដាយជូនក្រុមបាល់ទាត់បុរសដែលមានស្នាដៃខ្ពស់ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១

15:00 | 23/05/2022

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹក និងអត្តពលិកនៃគណៈប្រតិភូកីឡាវៀតណាម ដែលបានបង្កើតកំណត់ត្រាថ្មីសម្រាប់ចំនួនមេដាយមាសដែលក្រុមកីឡាមួយអាចដណ្ដើមបាននៅស៊ីហ្គេម ៣១។

ត្បូងទេសចរណ៍ដែលកំពុងលេចធ្លោនៅភាគនារតីមាតុភូមិ - ខេត្ត An Giang  អាថ៌កំបាំង ប៉ុន្តែពោរពេញដោយកន្លែងដ៏ស្រស់ស្អាត ត្បូងទេសចរណ៍ដែលកំពុងលេចធ្លោនៅភាគនារតីមាតុភូមិ - ខេត្ត An Giang អាថ៌កំបាំង ប៉ុន្តែពោរពេញដោយកន្លែងដ៏ស្រស់ស្អាត
SEA Games 31 អត្តពលិកមកពីជុំវិញពិភពលោកមានចិត្តចង់ទៅលេងតំបន់ទេសចរណ៍ល្បីៗរបស់វៀតណាម SEA Games 31 អត្តពលិកមកពីជុំវិញពិភពលោកមានចិត្តចង់ទៅលេងតំបន់ទេសចរណ៍ល្បីៗរបស់វៀតណាម
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញប្រគល់មេដាយមាសដល់ក្រុមកីឡាករ U២៣ វៀតណាម (រូបថត៖ Minh Quyet/TTXVN)
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញប្រគល់មេដាយមាសដល់ក្រុមកីឡាករ U២៣ វៀតណាម

នាយប់ថ្ងៃទី ២២ ឧសភា បន្ទាប់ពីក្រុម U២៣ វៀតណាមឈ្នះក្រុម U២៣ថៃដោយលទ្ធផល ១ ទល់ ០ ដែលបានការពារជើងឯកបាល់ទាត់បុរសដោយជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម ៣១) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc, នាយករដ្ឋមន្ត្រី លោក Pham Minh Chinh, ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong បានចុះមកទីលាន ដើម្បីអបអរសាទរ និងប្រគល់មេដាយជូនក្រុម U២៣ ឥណ្ឌូនេស៊ី និងក្រុម U២៣ ថៃ និងក្រុម U២៣ វៀតណាម។

ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ប្រគល់មេដាយសំរឹទ្ធលើវិស័យកីឡាបាល់ទាត់បុរសដល់គណៈគ្រូបង្វឹក និងក្រុមកីឡាករ U២៣ ឥណ្ឌូនេស៊ី; ប្រគល់មេដាយប្រាក់ដល់ក្រុមគ្រូ បង្វឹកនិងកីឡាករនៃក្រុម U២៣ ថៃ និងផ្តល់មេដាយមាសដល់គ្រូបង្វឹក លោក Park-Hang-seo សមាជិកក្រុមគ្រូបង្វឹក និងក្រុម U២៣ វៀតណាម ដែលបានតស៊ូយ៉ាងស្វិតស្វាញដើម្បីនាំមកនូវភាពរុងរឿងជូនប្រទេសជាតិ និងអ្នកគាំទ្រទូទាំងប្រទេស។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹក និងអត្តពលិកនៃគណៈប្រតិភូកីឡាវៀតណាម ដែលបានបង្កើតកំណត់ត្រាថ្មីសម្រាប់ចំនួនមេដាយមាសដែលក្រុមកីឡាមួយអាចដណ្ដើមបាននៅស៊ីហ្គេម ៣១។ ក្នុងចំណោមមេដាយសរុបចំនួន ៤៤៦ គ្រឿង មានមេដាយមាសចំ ២០៥ គ្រឿង មេដាយប្រាក់ ចំនួន ១២៥ គ្រឿង និងមេដាយសំរឹទ្ធ ចំនួន ១១៦ គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងក្រុមប្រកួតទាំងមូល។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏បានផ្ញើលិខិតអបអរសាទរដល់គណៈគ្រូបង្វឹក និងក្រុមបាល់ទាត់បុរស U២៣វៀតណាមផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ