Trending now

កិច្ចពិភាក្សារវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​កម្ពុជា​

23:00 | 12/05/2022

នាព្រឹកថ្ងៃទី ១២ ឧសភា នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Hoa Lu (កងទ័ពការពារព្រំដែនខេត្ត Binh Phuoc) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​នៃកងយោធពលខេមរភូមិន្ទកម្ពុជា។

រៀបចំ​ដើម្បី​នាំយក​អដ្ឋិធាតុ​យុទ្ធជន​ពលី​ចំនួន៨​រូប​ពី​ប្រទេស​កម្ពុជា​មកកាន់​ប្រទេស​វៀតណាម​ រៀបចំ​ដើម្បី​នាំយក​អដ្ឋិធាតុ​យុទ្ធជន​ពលី​ចំនួន៨​រូប​ពី​ប្រទេស​កម្ពុជា​មកកាន់​ប្រទេស​វៀតណាម​
ប្រទេស​វៀតណាម ចាប់​ផ្តើម​បើក​ការ​នាំចេញ​បន្លែ​មក​កម្ពុជា​វិញ បន្ទាប់​ពី​ផ្អាក​រយៈពេល​ខ្លី ប្រទេស​វៀតណាម ចាប់​ផ្តើម​បើក​ការ​នាំចេញ​បន្លែ​មក​កម្ពុជា​វិញ បន្ទាប់​ពី​ផ្អាក​រយៈពេល​ខ្លី

លោកឧត្តមសេនីយ៍ទោ Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាមនិងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។

កិច្ចពិភាក្សារវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​កម្ពុជា​
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ទោ Le Duc Thai បានសម្តែងនូវក្តីរីករាយ ដោយបាន​​ទទួលបដិសណ្ឋារកិច្ច និងជួបធ្វើការជាមួយលោកនាយឧត្តមសេនីយ៍ សៅ សុខា និងគណៈប្រតិភូនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស ដើម្បីពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងការសម្របសម្រួល ការគ្រប់គ្រង ការការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែននៃប្រទេសនីមួយៗ។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Le Duc Thai និងលោកនាយឧត្តមសេនីយ៍ សៅ សុខា បានឯកភាពថា ទោះបីមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 នាពេលកន្លងមកក៏ដោយ ក៏ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាព​នូវ​ការសម្របសម្រួល​គ្រប់គ្រង​​ការពារព្រំដែន រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅសងខាងព្រំដែន រួមចំណែកកសាងព្រំដែនរវាងវៀតណាម និងកម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើការសម្របសម្រួលក្នុងការរៀបចំសកម្មភាពធំៗដ៏មានអត្ថន័យក្នុងរយៈពេលថ្មីៗនេះប្រកបដោយជោគជ័យ រួមចំណែកផ្សព្វផ្សាយដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៃប្រទេសទាំងពីរអំពីទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស​កម្ពុជានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពលើវិស័យសហប្រតិបត្តិការដែលបានកំណត់ក្នុងផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ២០២២ រវាងក្រសួងការពារជាតិទាំងពីរ។ កងកម្លាំងគ្រប់គ្រង និង​ការពារព្រំដែននៃភាគីទាំងពីរមានភាពម្ចាស់ការ​ក្នុងការសម្របខ្លួនទៅនឹង "ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី" ក្រោយ​ពីការរីករាលដាលនៃ Covid-19; រក្សានិងលើកកម្ពស់យន្តការផ្លាស់ប្តូរទ្វេភាគី និងការយាមល្បាតទ្វារភាគីប្រកបដោយប្រសិទ្ធភាព ...។

កិច្ចពិភាក្សារវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​កម្ពុជា​
លោកឧត្តមសេនីយ៍ទោ Le Duc Thai និងលោកនាយឧត្តមសេនីយ៍ សៅ សុខា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីខ្លឹមសារនៃកិច្ចពិភាក្សា (រូបថត៖ bienphong.com.vn)

ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានឯកភាពថានឹងដឹកនាំអង្គភាពក្រោមឱវាទឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការជួបជុំ ការផ្លាស់ប្តូរ និងការជួបប្រាស្រ័យទាក់ទងគ្នាដើម្បីពង្រឹងសាមគ្គីភាព និងភាពជិតស្និទ្ធ បន្ទាប់ពីររងការរំខានដែលបណ្តាលមកពីការរីក​រាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋនៅសងខាងព្រំដែនក្នុង​ធ្វើដំណើរទៅមក ពិនិត្យសុខភាពនិងព្យាបាលជំងឺ សួរសុខទុក្ខសាច់ញាតិទិញ-លក់ដោះដូរទំនិញចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ភាគី​ទាំង​ពី​រ​ឯកភាព​ថានឹង​បន្ត​ផ្តល់យោបល់យ៉ាងសកម្មជូនអាជ្ញាធរមូលដ្ឋានក្នុងការជំរុញការផ្លាស់ប្តូរ​មិត្តភាពរវាងប្រជាជន និង​ប្រជា​ជន​នៅសងខាងព្រំដែន ហើយ​និងសម្របសម្រួលជំរុញការឃោសនាផ្សព្វផ្សាយឱ្យប្រជាជនគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រម​ព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រងព្រំដែន និងច្បាប់នៃប្រទេសនីមួយៗ ព្រមទាំង​​ចលនាប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការចេញ-ចូលខុសច្បាប់ ប្រឆាំងបទល្មើស និងការរត់ពន្ធឆ្លងដែន និងច្រកព្រំដែន...។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោកឧត្តមសេនីយ៍ទោ Le Duc Thai និងលោកនាយឧត្តមសេនីយ៍ សៅ សុខា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីខ្លឹមសារនៃកិច្ចពិភាក្សា៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់