Trending now

សកម្មភាពនៃពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង

22:18 | 15/05/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១៥ ឧសភា ពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង បានចាប់ផ្ដើមជាផ្លូវការ។

ការយាមល្បាតរួមរវាងកងកម្លាំងការពារព្រំដែនវៀតណាម និងកម្ពុជា ការយាមល្បាតរួមរវាងកងកម្លាំងការពារព្រំដែនវៀតណាម និងកម្ពុជា
ធ្វើឲ្យស៊ីជម្រៅនូវចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា ធ្វើឲ្យស៊ីជម្រៅនូវចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា
រូបថត៖ qdnd

ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូក្រសួងការពារជាតិ នៃប្រទេសទាំងពីរ បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅច្រកទ្វារព្រំដែនត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ (កម្ពុជា) និងច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu ស្រុក Loc Ninh ខេត្ត Binh Phuoc (វៀតណាម)។

គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួង​​ការពារជាតិកម្ពុជា។

លោក​រដ្ឋមន្ត្រី Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូ នៃ​ប្រទេសទាំងពីរ​​ទៅទស្សនកិច្ចនៅសាលាបឋមសិក្សា ហ៊ុន សែន ២ ធ្នូ
លោក​រដ្ឋមន្ត្រី Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូ នៃ​ប្រទេសទាំងពីរ​​ទៅទស្សនកិច្ចនៅសាលាបឋមសិក្សា ហ៊ុន សែន ២ ធ្នូ

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ បានប្រារព្ធពិធីគោរពបង្គោលព្រំដែន លាបពណ៌បង្គោលព្រំដែន ថតរូបជុំគ្នា ដាំដើមឈើមិត្តភាពនៅច្រកទ្វារព្រំដែនចំនួន២ អញ្ជើញ​​ជាសាក្សី​ក្នុង​ពិធីយាមល្បាតរួមគ្នារវាងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរដែលដឹកនាំដោយកងទ័ពការពារព្រំដែនវៀតណាម។

ពិធីជំនួបប្រាស្រ័យលើកនេះគឺជាសកម្មភាពដ៏ធំមួយ មានអត្ថន័យជានិមិត្តរូប ដែលក្រសួងការពារជាតិទាំងពីរសហការរៀបចំឡើងក្នុងគោលបំណងឆ្ពោះទៅរក “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា; កម្ពុជា - វៀតណាម” និងខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ / ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២)។

* ក្នុងក្របខ័ណ្ឌនៃពិធីជំនួបប្រាស្រ័យនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូ បានអញ្ជើញទៅទស្សនកិច្ចនៅសាលាបឋមសិក្សា ហ៊ុន សែន ២ ធ្នូ។ ក្នុងបរិយាកាសដែលពោរពេញទៅដោយចំណងមិត្តភាព លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះលទ្ធផល និងការខិតខំប្រឹងប្រែងដែលសាលាសម្រេចបានក្នុងការបង្រៀន សិស្សជាច្រើនទទួលបានលទ្ធផលសិក្សាល្អក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ដ៏ស្មុគស្មាញ។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀតណាម បានសង្កត់ធ្ងន់លើទំនាក់ទំនងជិតខាងល្អ និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។

លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមថ្លែង​ថា៖ "វៀតណាម-កម្ពុជា ជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។ ប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ ប្រពៃណី សាមគ្គីភាព ជួយគ្នាទៅវិញទៅមកតាំងពីយូរយារណាស់មកហើយ។ ក្នុងដំណើរការតស៊ូទាមទារឯករាជ្យជាតិពីមុន​ ក៏ដូចជាការកសាងប្រទេស​នាពេលបច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរ​តែងតែប្រកៀកស្មាគ្នាជាមួយគ្នា ចែករំលែកទាំងភាពផ្អែមល្ហែម និងល្វីងជូរចត់ ផ្តល់ការគាំទ្រ និងជំនួយដ៏មានតម្លៃដល់គ្នាទៅវិញទៅមក។ ទំនាក់ទំនងល្អនេះត្រូវបានបង្កើតឡើងដោយលោកប្រធានហូជីមិញ និងព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ហើយត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ។ ប្រវត្តិសាស្ត្របានបង្ហាញថា ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាបានក្លាយជាកត្តាសំខាន់សម្រាប់ជោគវាសនានៃប្រទេសយើងទាំងពីរ"។

លោក​រដ្ឋមន្ត្រី Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ ដាំដើមឈើមិត្តភាពនៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu
លោក​រដ្ឋមន្ត្រី Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ ដាំដើមឈើមិត្តភាពនៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu

ក្នុងឱកាសនេះ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានប្រគល់ជូនសាលា និងសិស្សានុសិស្សនូវសម្ភារៈសិក្សាមួយចំនួន ដើម្បីជួយគាំទ្រដល់ការបង្រៀន និងសិក្សា។

*នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានអញ្ជើញចូលរួម និងកាត់ខ្សែបូសម្ពោធមណ្ឌលសុខភាពយោធា-ប្រជាជនមិត្តភាពវៀតណាម-កម្ពុជា។ បន្ទាប់ពីបានដាក់ឱ្យដំណើរការជាផ្លូវការ​ មណ្ឌលសុខភាពនេះនឹងក្លាយជាកន្លែងទទួល ព្យាបាល និងផ្តល់ការថែទាំសុខភាពសម្រាប់អ្នកជំងឺក្នុងស្រុក។

បន្ទាប់មក គណៈប្រតិភូនៃប្រទេសទាំងពីរបានអញ្ជើញទៅទស្សនកិច្ច និងជូនអំណោយដល់សាលាបឋមសិក្សា Loc Tan A។ នៅទីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ និងរំពឹងថា ដោយមានការជួយគាំទ្រ និងយកចិត្តទុកដាក់ពីបក្ស រដ្ឋាភិបាល ប្រជាជន និងស្មារតីទទួលខុសត្រូវខ្ពស់របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនឹងសម្រេចបានលទ្ធផលខ្ពស់ជាច្រើនថែមទៀត រួមចំណែកលើកកំពស់បុព្វហេតុអប់រំរបស់វៀតណាមឲ្យកាន់តែរីកចម្រើនថែមទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជា និងវៀតណាម គឺជាប្រទេសជិតខាងល្អ មានទំនាក់ទំនងស្និទ្ធស្នាលជាប្រពៃណីពីយូរលង់ណាស់មកហើយ ហើយបានរួមសុខរួមទុកជាមួយគ្នាក្នុងការតស៊ូដណ្តើមឯករាជ្យជាតិ។

លោក​រដ្ឋមន្ត្រី Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូនៃប្រទេសទាំងពីរអញ្ជើញ​ទៅទស្សនកិច្ច​នៅ​សាលាបឋមសិក្សា Loc Tan A
លោក​រដ្ឋមន្ត្រី Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូនៃប្រទេសទាំងពីរអញ្ជើញ​ទៅទស្សនកិច្ច​នៅ​សាលាបឋមសិក្សា Loc Tan A

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាថ្លែង​ថា៖ "យើងនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា នយោបាយ យោធា ការអប់រំ សេដ្ឋកិច្ចសង្គម ជាពិសេសនាពេលថ្មីៗនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងប្រវត្តិសាស្រ្ត។ ទំនាក់ទំនងប្រពៃណីប្រវត្តិសាស្ត្រ​យុទ្ធសាស្ត្រ បានបង្ហាញបំណងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ នេះជាកត្តាសំខាន់សម្រាប់អនាគតរបស់សិស្ស បន្ថែមពីនេះ រួមគ្នាអភិវឌ្ឍប្រទេសជាតិ​ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យនាពេលអនាគត"។

ក្នុងឱកាសនេះ ក្រសួងការពារជាតិ នៃប្រទេសទាំងពីរបានប្រគល់ជូនសាលា និងសិស្សានុសិស្សនូវសម្ភារៈសិក្សាមួយចំនួន ដើម្បីជួយគាំទ្រដល់ការបង្រៀន និងសិក្សា។

* នាវេលាថ្ងៃត្រង់ ថ្ងៃទី ១៥ ឧសភា នៅស្រុក Loc Ninh ខេត្ត Binh Phuoc បានប្រព្រឹត្តទៅកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានអះអាងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ មានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង។ ក្នុងរយៈពេលកន្លងមក ដោយជំនះការលំបាកនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃស្ថានភាពពិភពលោក និងតំបន់ ទំនាក់ទំនងវៀតណាម-កម្ពុជានិយាយរួម កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរនិយាយដោយឡែកនៅតែរីកចម្រើនល្អដែរ។ ជាលើកដំបូងដែលក្រសួងការពារជាតិនៃប្រទេសទាំងពីររៀចំចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ថ្នាក់រដ្ឋមន្ត្រី គឺជាព្រឹត្តិការណ៍មួយដែលមានសារៈសំខាន់ពិសេស ជាព្រឹត្តិការណ៍មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ហើយនេះគឺជាឱកាសមួយដើម្បីពង្រឹង និងពង្រីកនូវមនោសញ្ចេតនា ប្រពៃណីល្អប្រសើរ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

លោក​រដ្ឋមន្ត្រី Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូនៃប្រទេសទាំងពីរអញ្ជើញ​ទៅទស្សនកិច្ច​នៅ​សាលាបឋមសិក្សា Loc Tan A
លោក​រដ្ឋមន្ត្រី Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូនៃប្រទេសទាំងពីរអញ្ជើញ​ទៅទស្សនកិច្ច​នៅ​សាលាបឋមសិក្សា Loc Tan A

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយជាតិលើកទី៥ ព្រមទាំងបានអះអាងថាការដែលថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងពីរជួបពិភាក្សា និងចែករំលែកលើ​បញ្ហាដែល​មាន​ការ​យ​កចិត្តទុកដាក់ដូចគ្នា ហើយ​និ​​ង​ផ្លាស់ប្តូរ ឯកភាពលើទិសដៅសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនឹងក្លាយ​ជាកម្លាំងចលករជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម- កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាង​វៀត​ណាម​ និង​កម្ពុជា អភិវឌ្ឍន៍ដោយឥតឈប់ឈរ។

ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ​ព្រំដែនវៀតណាម-កម្ពុជា។ ភាគីទាំងពីរបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពនៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរនៅរាជធានីភ្នំពេញក្នុងខែធ្នូ ឆ្នាំ២០២១។ សកម្មភាពផ្លាស់ប្តូរព័ត៌មាន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន ការជួយគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ត្រូវបានភាគីទាំងពីរសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាព។

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពផ្តោតលើ៖ ការបង្កើនការដឹកនាំការសម្របសម្រួល និងអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពក្នុងពិធីសារកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរយៈពេល៥ឆ្នាំ ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; កិច្ចសន្ទនាគោលនយោបាយការពារជាតិនៅថ្នាក់អនុរដ្ឋមន្ត្រី; កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រភេទទ័ព កងកម្លាំងប្រដាប់អាវុធ កងទ័ពការពារព្រំដែន; កិច្ចសហប្រតិបត្តិការក្នុងការឃោសនាអប់រំនយោបាយ; គាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។

លោក​រដ្ឋមន្ត្រី Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូនៃប្រទេសទាំងពីរ ក្រោយ​ពី​បញ្ចប់​រាល់​សកម្មភាព​នៃ​ជំនួប​ប្រាស្រ័យ​
លោក​រដ្ឋមន្ត្រី Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូនៃប្រទេសទាំងពីរ ក្រោយ​ពី​បញ្ចប់​រាល់​សកម្មភាព​នៃ​ជំនួប​ប្រាស្រ័យ​

បន្ទាប់ពីកិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីរបាន​អញ្ជើញ​ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ព​ការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​​កម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ