Trending now

វៀតណាម-កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការ និងតភ្ជាប់សហគ្រាសឡូជីស្ទីក

08:58 | 12/05/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សិក្ខាសាលាបានបង្ហាញកាលានុវត្តភាពសហប្រតិបត្តិការ និងតភ្ជាប់សហគ្រាស ឡូជីស្ទីក វៀតណាម-កម្ពុជា បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។

សេដ្ឋកិច្ចដ៏រំភើបនៅច្រកទ្វារព្រំដែនវៀតណាម-កម្ពុជា សេដ្ឋកិច្ចដ៏រំភើបនៅច្រកទ្វារព្រំដែនវៀតណាម-កម្ពុជា
ត្រៀមរៀបចំយ៉ាងមមាញឹកសម្រាប់ពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា ត្រៀមរៀបចំយ៉ាងមមាញឹកសម្រាប់ពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang ថ្លែងក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang ថ្លែងក្នុងសិក្ខាសាលា

ថ្លែងមតិក្នុងសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang បានវាយតម្លៃខ្ពស់ចំពោះភាពសមស្រប និងទាន់ពេលវេលានៃការរៀបចំសិក្ខាសាលានេះ ដើម្បីជួយសហគ្រាសឡូជីស្ទីកនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសក្នុងបរិបទដែលវៀតណាម-កម្ពុជា កំពុងជំរុញការអនុវត្តសកម្មភាពស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាត Covid-19។

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា ការធានាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឡូជីស្ទីកគឺមានសារៈសំខាន់ និងចាំបាច់បំផុត។ ប្រការនេះនឹងជួយឲ្យដំណើរការផលិតទំនិញ និងសកម្មភាពអាជីវកម្មរបស់សហគ្រាសមានស្ថិរភាព ជួយខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរងើបឡើងវិញយ៉ាងឆាប់រហ័ស។

សិក្ខាសាលាបានប្រព្រឹត្តទៅយ៉ាងរស់រវើកដោយមានបទអន្តរាគមពីសហគ្រាសវៀតណាម និងកម្ពុជា។ ទន្ទឹមនឹងនោះ ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរក៏បានឆ្លើយតប និងលើកឡើងដំណោះស្រាយ ដើម្បីពុះពារការលំបាក ដែលសហគ្រាសវៀតណាម-កម្ពុជា តែងតែជួបប្រទះនៅពេលធ្វើសកម្មភាពអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ។

នៅចុងបញ្ចប់នៃសិក្ខាសាលា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជាបានសន្យាបន្តកិច្ចសហប្រតិបត្តិការ និងធ្វើការយ៉ាងសកម្មបន្ថែមទៀត ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរមានឱកាសកាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់នាពេលខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ