Trending now

ការតភ្ជាប់អក្សរសិល្ប៍ហុងគ្រីជាមួយអ្នកអានវៀតណាម

09:29 | 11/05/2022

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃទិវាអក្សរសិល្ប៍អ៊ឺរ៉ុបឆ្នាំ ២០២២ នាថ្ងៃទី ៨ ឧសភា នៅវិទ្យាស្ថាន Goethe-Institut រដ្ឋធានី Ha Noi កិច្ចពិភាក្សអំពីអក្សរសិល្ប៍ និងវប្បធម៌ហុងគ្រីបុរាណ និងសហសម័យបានប្រព្រឹត្តទៅ។

លើកកំពស់កិច្ចសហប្រតិបត្តិការអប់រំរវាងវៀតណាម និងហុងគ្រី លើកកំពស់កិច្ចសហប្រតិបត្តិការអប់រំរវាងវៀតណាម និងហុងគ្រី
សហគមន៍ជនវៀតណាមក្នុងប្រទេសហុងគ្រី ជួយឧបត្ថម្ភអាណិកជនជម្លៀសចេញពីអ៊ុយក្រែន សហគមន៍ជនវៀតណាមក្នុងប្រទេសហុងគ្រី ជួយឧបត្ថម្ភអាណិកជនជម្លៀសចេញពីអ៊ុយក្រែន
ការតភ្ជាប់អក្សរសិល្ប៍ហុងគ្រីជាមួយអ្នកអានវៀតណាម

ទិដ្ឋភាពរួម​នៃកិច្ចពិភាក្សនេះ។

ថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ លោកបណ្ឌិត Gyöngyi Heltai ប្រវត្តិវិទូផ្នែកល្ខោនហុងគ្រី និងជាសាស្រ្តាចារ្យមកទស្សនានៅមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្ រនៃសាកលវិទ្យាល័យជាតិ​វៀតណាម​ ទីក្រុង Ha Noi បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃព្រឹត្តិការណ៍នេះក្នុងការភ្ជាប់អក្សរសិល្ប៍ហុងគ្រីជាមួយអ្នកអានវៀតណាម។ .

លោកបណ្ឌិត Gyöngyi Heltai ណែនាំលម្អិតអំពីប្រវត្តិនៃការបង្កើត ក៏ដូចជាដំណើរការអភិវឌ្ឍន៍នៃអក្សរសិល្ប៍ហុងគ្រីពីបុរាណ មជ្ឈិមសម័យ ដល់សម័យទំនើប។

ការតភ្ជាប់អក្សរសិល្ប៍ហុងគ្រីជាមួយអ្នកអានវៀតណាម
សៀវភៅដ៏គំរូជាប្រភេទផ្សេងៗដែលតំណាងឱ្យអក្សរសិល្ប៍ហុងគ្រីត្រូវបានណែនាំដល់អ្នកអាន។

លោកសាស្ត្រាចារ្យរង បណ្ឌិតវិទ្យាសាស្ត្រ Vu Hoang Linh ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្រ នៃសកលវិទ្យាល័យ​ជាតិវៀតណាម​ ទីក្រុង Ha Noi បានណែនាំដល់មិត្តអ្នកអានសៀវភៅ “នរណាជាជនជាតិហុងគ្រី” របស់អ្នក​និពន្ធ Lackfi János (អ្នកបកប្រែ លោក Giap Van Chung) ទន្ទឹម​នឹង​នេះ លោកក៏បានលើកឡើងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកចំពោះសៀវភៅកនេះ៖ “នេះគឺជាសៀវភៅដែលសរសេរ តាម​បែបកំប្លែង អំពីប្រជាជនហុងគ្រី។ តាម​រយៈ​រឿង​កំប្លែងល្បងប្រាជ្ញា ព័ត៌មាន​មូលដ្ឋាន​អំពី​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ តន្ត្រី កីឡា... និង​រូបថត​នៃ​​ប្រជាជន​ហុងគ្រី​ត្រូវ​បានលេចចេញ​យ៉ាង​ច្បាស់​និង​ការពិត»។

នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ អ្នក​ចូល​រួមបានប្រាស្រ័យទាក់ទងជាមួយវាគ្មិនដោយឆ្លើយសំណួរទាក់ទងនឹងអក្សរសិល្ប៍ហុងគ្រី។ អ្នកចូលរួមណាដែលមានសំណាងជាច្រើនបានទទួលអំណោយពីស្ថានទូតហុងគ្រី ដែលជាសៀវភៅណែនាំនៅក្នុងព្រឹត្តិការណ៍នេះ។

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន