Trending now

វៀតណាម ឥណ្ឌូនេស៊ីអំពាវនាវឲ្យភាគីនានានៅកូឡុំប៊ីបង្កើនកិច្ចសន្ទនា អនុវត្តការសន្យាដើម្បីសន្តិភាព

09:00 | 16/10/2020

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានតាងនាមវៀតណាមនិងឥណ្ឌូនេស៊ី សម្ដែងនូវការតត់សម្គាល់ចំពោះវឌ្ឍនភាពដ៏វិជ្ជមាននៃកិច្ច ព្រមព្រៀងសន្តិភាព។

បណ្ដាតំណាងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី១៤ តុលា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអំពីស្ថានភាពនៅកូឡុំប៊ីនិងសកម្ម ភាពរបស់ក្រុមបេសកកម្មផ្ទៀងផ្ទាត់របស់អ.ស.បប្រចាំនៅកូឡុំប៊ី។

ថ្លែងនៅកិច្ចប្រជុំនេះ វៀតណាមនិងឥណ្ឌូនេស៊ីដែលជា តំណាងអាស៊ាននៅ ក្រុមប្រឹក្សាសន្តិសុខបានស្នើឲ្យភាគីពាក់ព័ន្ធនានាបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តការសន្យាហើយបង្កើនកិច្ចសន្ទនា។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានតាងនាម វៀតណាមនិងឥណ្ឌូនេស៊ី សម្ដែងនូវការតត់សម្គាល់ចំពោះវឌ្ឍនភាពដ៏វិជ្ជមាននៃកិច្ច ព្រមព្រៀងសន្តិភាព។ នៅចំពោះមុខការកើនឡើងនៃអំពើហឹង្សានិងករណី វាយប្រហារទៅលើសហគមន៍ ជនកូឡុំប៊ី លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យ ភាគីនានាផ្ដោតសំខាន់ទៅលើកិច្ចការពារជនស៊ីវិល ជាពិសេសគឺស្ត្រីនិង កុមារ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy មានបំណងថា រដ្ឋាភិបាល កូឡុំប៊ី FARC ក្រុមប្រឹក្សាជាតិទទួលបន្ទុកការធ្វើសមាហរណកម្មឡើងវិញ អង្គការសហប្រជាជាតិនិងអង្គការតំបន់និងអន្តរជាតិផ្សេងៗទៀត ជួយគាំទ្រ ដល់ការស្ថាបនានិងដាក់ឲ្យដំណើរការយុទ្ធសាស្ត្ររួម សំដៅអភិវឌ្ឍសេដ្ឋ កិច្ចសង្គមនៅកូឡុំប៊ី ក្នុងនោះផ្ដោតការយកចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភ អតីតទាហាននានាផងដែរ។

ទន្ទឹមនឹងនេះ នាថ្ងៃទី១៤ តុលា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានពិភាក្សាអំពីស្ថាន ភាពនៅតំបន់សាហារ៉ាខាងលិចនៅពេលចុងក្រោយនេះ។ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាគោរពកិច្ចព្រមព្រៀងដែលសម្រេចបានហើយសម្ដែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញដំណើរការសន្តិភាពរបស់ស្ថានបេសកកម្ម MINURSO ។ លោកឯកអគ្គរដ្ឋទូតបានចែករំលែកជាមួយការលំបាកដែលប្រជាជន តំបន់នេះកំពុងប្រឈម ជាពិសេសក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19 ហើយចាត់ទុកថា ក្នុងបរិបទនេះ ត្រូវផ្ដល់អាទិភាពដល់ការធានាឲ្យសកម្ម ភាពមនុស្សធម៌មិនត្រូវឲ្យមានការរាំងស្ទះឡើយ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ