Trending now

វៀតណាមនឹងទទួលបច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA តាមគំនិតផ្តួចផ្តើមរបស់ WHO

07:00 | 25/02/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ប៉ុន្តែវៀតណាមមានបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍវ៉ាក់សាំងក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងទៅ ហើយប្រព័ន្ធគ្រប់គ្រងគុណភាពវ៉ាក់សាំងជាតិរបស់វៀតណាមត្រូវបាន WHO ទទួលស្គាល់។

សម្ព័ន្ធក្រុមហ៊ុន Vingroup ទទួលបានការផ្ទេរផ្តាច់មុខនូវបច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA បង្ការកូវីដ ១៩ នៅវៀតណាម សម្ព័ន្ធក្រុមហ៊ុន Vingroup ទទួលបានការផ្ទេរផ្តាច់មុខនូវបច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA បង្ការកូវីដ ១៩ នៅវៀតណាម
វៀតណាម កំពុងពិភាក្សាជាមួយអាមេរិកដើម្បីផលិតវ៉ាក់សាំង mRNA វៀតណាម កំពុងពិភាក្សាជាមួយអាមេរិកដើម្បីផលិតវ៉ាក់សាំង mRNA
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long (រូបថត៖ ក្រសួងសុខាភិបាលវៀតណាម)
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long (រូបថត៖ ក្រសួងសុខាភិបាលវៀតណាម)

នាថ្ងៃទី ២៣ ខែកុម្ភៈ អង្គការសុខភាពពិភពលោក (WHO) បានបើកសន្និសីទសារព័ត៌មាន ដោយបានប្រកាសប្រទេសចំនួន ៥ ថែមទៀតគឺ បង់ក្លាដែស ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ស៊ែប៊ី និងវៀតណាម ដែលត្រូវបានជ្រើសរើសទទួលបានការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA ក្រោមគំនិតផ្តួចផ្តើមរបស់ មជ្ឈមណ្ឌលផ្ទេរប្រគល់បច្ចេកវិទ្យា mRNA ដែលត្រូវបាន WHO បង្កើតឡើងនៅអាហ្វ្រិកខាងត្បូង។ ទន្ទឹមនឹងនេះ WHO នឹងជួយបណ្ដុះបណ្ដាលដល់វៀតណាម ដើម្បីធ្វើការផលិតវ៉ាក់សាំងយ៉ាងឆាប់រហ័សផងដែរ។

អញ្ជើញថ្លែងមតិនៅក្នុង សន្និសីទសារព័ត៌មានតាមអនឡាញនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ប៉ុន្តែវៀតណាមមានបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍវ៉ាក់សាំងក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងទៅ ហើយប្រព័ន្ធគ្រប់គ្រងគុណភាពវ៉ាក់សាំងជាតិរបស់វៀតណាមត្រូវបាន WHO ទទួលស្គាល់។ នៅពេលចូលរួមគំនិតផ្តួចផ្តើមនេះ វៀតណាមអាចផលិតវ៉ាក់សាំង mRNA ក្នុងទ្រង់ទ្រាយធំមិនត្រឹមតែបម្រើតម្រូវការក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គងដល់បណ្ដាប្រទេសក្នុងតំបន់ និងនៅលើពិភពលោកទៀតផង ក៏ដូចជាការរួមចំណែកជំនះពុះពារលើវិសមភាពក្នុងការទទួលបានវ៉ាក់សាំងផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម