Trending now

វៀតណាមបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការពង្រីកការតាំងទីលំនៅ

13:45 | 26/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៥ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នាតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពមជ្ឈឹមបូព៌ា ក្នុងនោះមានបញ្ហាប៉ាឡេស្ទីនផងដែរ។

វៀតណាមបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការពង្រីកការតាំងទីលំនៅ (ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ម្ធអនឡាញ)

សមាជិកជាច្រើននៃក្រុមប្រឹក្សាសន្តិសុខ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពតានតឹងនៅក្នុងតំបន់ជាក់ស្តែងនេះ ជាពិសេសគឺអំពើហឹង្សានៅតំបន់ហ្គាហ្សានិងការបន្តពង្រីកការតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល ព្រមទាំងអំពាវនាវឱ្យបណ្តាប្រទេសនិងអង្គការអន្តរជាតិបង្កើនការគាំទ្រសម្រាប់សកម្មភាពមនុស្សធម៌និងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ផងដែរ។

ថ្លែងមតិនៅឯអង្គប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានទទូចដល់សហគមន៍អន្តរជាតិបង្កើនកិច្ចប្រឹងប្រែងក្នុងការផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីននិងស្នើឱ្យអ៊ីស្រាអែលដកបញ្ជាបិទតំបន់ហ្គាហ្សា ដើម្បីសម្រួលដល់សកម្មភាពមនុស្សធម៌ដោយគ្មានការរំខានណាមួយនោះឡើយ។ លោកក៏បានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការពង្រីកការតាំងទីលំនៅ និងបញ្ឈប់ការវាយកម្ទេចព្រមទាំងការរឹបអូសទ្រព្យសម្បត្តិប៉ាឡេស្ទីន និងបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ក៏ដូចជាដំណោះស្រាយបញ្ហាដែលពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះមានសេចក្តីសម្រេចចិត្តលេខ ២៣៣៤ របស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។

ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថាដំណោះស្រាយប្រកបដោយសមធម៌ និងចីរភាពចំពោះដំណើរការសន្តិភាពមជ្ឈឹមបូព៌ា អាចទទួលបានតែតាម រយៈការចរចា និងការសន្ទនាគ្នាដោយសន្តិភាពរវាងភាគីពាក់ព័ន្ធដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមចំពោះប្រជាជនប៉ាឡេស្ទីន ព្រមទាំងអះអាងពីគោលជំហរដោយឥតងាករេរបស់វៀតណាមក្នុងការគាំទ្រដល់ការតស៊ូប្រយុទ្ធដ៏ស្មោះត្រង់របស់ប្រជាជនប៉ាឡេស្ទីននិង ដំណោះស្រាយរដ្ឋពីរ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ក្នុងគោលបំណងរួមរស់ជាមួយគ្នាដោយសន្តិភាព ជាមួយរដ្ឋអ៊ីស្រាអែលនៅតាម តំបន់ព្រំដែនដែលមានស្រាប់កាលពីមុនឆ្នាំ១៩៦៧ និងជាមួយរដ្ឋធានីហ្សេរុយសាឡឹមខាងកើតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ