Trending now

សម័យប្រជុំលើកទី ៧ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើកជាផ្លូវការ

12:35 | 19/01/2022

នាព្រឹកថ្ងៃទី ១៨ ខែមករា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី ៧ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue។

ជ័យជំនះនៃសាមគ្គីភាពវៀតណាម-កម្ពុជា ជ័យជំនះនៃសាមគ្គីភាពវៀតណាម-កម្ពុជា
កម្ពុជា​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​កម្មសិទ្ធិបញ្ញាពិភពលោក កម្ពុជា​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​កម្មសិទ្ធិបញ្ញាពិភពលោក
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ VTC)
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ VTC)

អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកច្បាស់ថា សម័យប្រជុំនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ មករា ដើម្បីធ្វើការពិចារណា និងសម្រេចចិត្តលើខ្លឹមសារសំខាន់ៗ។

ទាក់ទងនឹងការងារនីតិបញ្ញត្តិ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិស្ដីពីការកែសម្រួលគម្រោងច្បាប់ប្រឡងប្រណាំង លើកសរសើរ និងជូនរង្វាន់ (ធ្វើវិសោធនកម្ម)។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យគណៈកម្មាធិការផ្តោតសំខាន់លើការផ្ដល់មតិយោបល់ស្ដីពីបញ្ហាធំៗមួយចំនួននៃច្បាប់ ដើម្បីដាក់ជូនរដ្ឋសភាធ្វើការពិចារណាអនុម័ត។

ទាក់ទងនឹងសេចក្តីសម្រេចលើបញ្ហាសំខាន់ៗ នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិយោបល់អំពីការបំពេញបន្ថែមផែនការវិនិយោគទុនបរទេស ពីប្រភពទុនដែលមិនទាន់បែងចែក និងធ្វើការកែសម្រួលលើផែនការវិនិយោគសាធារណៈរយៈពេលមធ្យមលើទុនថវិកាមជ្ឈឹមដំណាក់កាល២០២១-២០២៥ សម្រាប់បញ្ជីគម្រោងរបស់ក្រសួង ស្ថាប័នមជ្ឈឹម និងខេត្តក្រុងនានា (ដំណាក់កាលទី ២)។ លើសពីនេះទៅទៀត គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិយោបល់ស្ដីពីការបូកសរុបសម័យប្រជុំវិសាមញ្ញលើកដំបូង រដ្ឋសភានីតិកាលទី១៥ និងខ្លឹមសារសំខាន់ៗមួយចំនួនទៀតផងដែរ។

បន្ទាប់ពីបើកសម័យប្រជុំនោះ ក្រោមការដឹកនាំរបស់អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មិតយោបល់ស្ដីពីការបំភ្លឺ ទទួលយក និងកែសម្រួលគម្រោងច្បាប់ប្រឡងប្រណាំង លើកសរសើរ និងជូនរង្វាន់ (ធ្វើវិសោធនកម្ម) ផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន