Trending now

បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអាមេរិកឡាទីនកើនឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក

12:00 | 11/12/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ៩ ខែធ្នូ នៅរដ្ឋធានី Ha Noi ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានរៀបចំវេទិកាពាណិជ្ជកម្មវៀតណាម - អាមេរិកឡាទីន ឆ្នាំ ២០២១ តាម​ទម្រង់​អ៊ីន​ធើ​ណិត​និង​ការជួបជុំ​គ្នាទល់មុខ។

ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាន ៣៨,៨ ពាន់លានដុល្លារអាមេរិក ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាន ៣៨,៨ ពាន់លានដុល្លារអាមេរិក
ម៉ិកស៊ិកក្លាយជាទីផ្សារនាំចូលត្រីត្រាធំបំផុតរបស់វៀតណាមនៅអាមេរិកឡាទីន ម៉ិកស៊ិកក្លាយជាទីផ្សារនាំចូលត្រីត្រាធំបំផុតរបស់វៀតណាមនៅអាមេរិកឡាទីន
បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអាមេរិកឡាទីនកើនឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai ថ្លែង​សុន្ទរកថាក្នុងវេទិកា។

វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចំនួន ៣៣ ក្នុងតំបន់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងជាង ៦៣ដង ពី ២៤៥ លានដុល្លារក្នុងឆ្នាំ ២០០០ ដល់ ១៥.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ក្នុង​នោះ ការ​នាំ​ចេញ​របស់​វៀត​ណាម​ទៅ​កាន់តំបន់​សម្រេច​បាន ៨,៣ ពាន់​លាន​ដុល្លារ ហើយ​ការ​នាំ​ចូល​សម្រេចបាន​ ៧,៣ ពាន់​លាន​ដុល្លារ។

“វៀត​ណាម​ប្រាថ្នា​ចង់​បង្កើន​ទំហំពាណិជ្ជកម្ម​និង​វិនិយោគ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ដោយ​ផ្តោត​លើ​វិស័យ​ថាមពល ទូរគមនាគមន៍ កសិកម្ម​ បច្ចេកវិជ្ជា​ខ្ពស់និង​ឧស្សាហ​កម្ម​ដែល​មាន​​តម្លៃ​បន្ថែម​ខ្ពស់​សំដៅ​សម្រេចបានគោលដៅបង្កើន​ទ្វេភាគី។ អនុរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម លោក Do Thang Hai បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកើនឡើងដល់ប្រមាណ ២០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ដោយទាក់ទាញការវិនិយោគប្រមាណ ១២ ទៅ ១៣ ពាន់លានដុល្លារពីក្នុងតំបន់។

ទោះជាយ៉ាងណាក៏ដោយ សហគមន៍សហគ្រាសនៃភាគីទាំងពីរ នៅតែប្រឈមមុខនឹងបញ្ហាប្រឈមក្នុងកិច្ចសហប្រតិបត្តិការអាជីវកម្ម ពីចម្ងាយភូមិសាស្រ្តដ៏ឆ្ងាយ មិនមានការដឹកជញ្ជូនទំនិញ និងអ្នកដំណើរដោយផ្ទាល់ ដែលនាំឱ្យពេលវេលាដឹកជញ្ជូន ការធ្វើដំណើរ និងការចំណាយខ្ពស់ ភាពខុសគ្នានៃភាសា និងជាពិសេសផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃ ជំងឺរាតត្បាតសកល COVID-១៩ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

អនុរដ្ឋមន្ត្រី លោក Do Thang Hai បានអះអាងថា នាពេលខាងមុខ រដ្ឋាភិបាល និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រួមជាមួយប្រព័ន្ធការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅបណ្តាប្រទេសអាមេរិកឡាទីននឹងខិតខំប្រឹងប្រែងជួយដល់មូលដ្ឋាន និងសហគមន៍សហគ្រាសវៀតណាម ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីទីផ្សារ ដើរតួជាស្ពានមួយជាមួយដៃគូបរទេស ជួយដោះស្រាយការលំបាក និងបញ្ហាដែលកើតឡើងក្នុងដំណើរការនៃការឈានចូលទីផ្សារ និងអាជីវកម្ម./.

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់