Trending now

វៀតណាមនិងប្រទេសនានាអំពាវនាវឲ្យមានការដោះស្រាយដោយសន្តិវិធីរាល់ជម្លោះអន្តរជាតិនៅសមុទ្រ ស្របតាម UNCLOS ១៩៨២

11:24 | 09/12/2021 យោងតាមវិឡូសំលេងវៀតណាម

សម័យប្រជុំពេញអង្គនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ស្តីពីមហាសមុទ្រនិងច្បាប់សមុទ្របានប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែធ្នូ នៅទីក្រុងញូវយ៉ក។

វៀតណាមប្តេជ្ញាគោរពតាម UNCLOS និងអនុវត្តន៍រាល់ឯកសារពាក់ព័ន្ធ វៀតណាមប្តេជ្ញាគោរពតាម UNCLOS និងអនុវត្តន៍រាល់ឯកសារពាក់ព័ន្ធ
ជប៉ុននិងកាណាដាអំពាវនាវឱ្យមានការគោរពតាម UNCLOS ក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត ជប៉ុននិងកាណាដាអំពាវនាវឱ្យមានការគោរពតាម UNCLOS ក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត

ក្នុងសម័យប្រជុំនេះ ទាក់ទិននឹងសមុទ្រខាងកើត សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន អូស្ត្រាលី និងហ្វីលីពីនបានសង្កត់ធ្ងន់លើតម្រូវការធានានូវសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត ហើយការទាមទារលើតំបន់សមុទ្រត្រូវបានកំណត់ដោយអនុលោមតាម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២; ភាគីពាក់ព័ន្ធត្រូវមានកាតព្វកិច្ចដោះស្រាយដោយសន្តិវិធីរាល់ជម្លោះស្របតាម UNCLOS រួមទាំងយន្តការយុត្តាធិការ ធានាថាបទប្បញ្ញត្តិផ្ទៃក្នុងនិងគោលនយោបាយរបស់ប្រទេសគឺស្របជាមួយ UNCLOS ហើយទន្ទឹមនឹងនោះគោរពសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិស្តីពីសមុទ្រខាងកើតក្នុង ឆ្នាំ ២០១៦ទៀតសោត។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh។
លោកឯកអគ្គរដ្ឋទូត Pham Hai Anh។

ថ្លែងមតិក្នុងសម័យប្រជុំ ឯកអគ្គរដ្ឋទូត លោក Pham Hai Anh ភារធារីនៃស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវតម្លៃសកល និងគ្រប់ជ្រុងជ្រោយនៃ UNCLOS។

នៅចំពោះមុខរាល់ការវិវឌ្ឍដ៏ស្មុគស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូតបានអះអាងនូវគោលជំហរខ្ជាប់ខ្ជួនរបស់វៀតណាមដែល ថា រាល់ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានទាំង UNCLOS គោរពដំណើរការច្បាប់ និងការទូត និងការមិនប្រើប្រាស់កម្លាំងនិងគំរាមប្រើកម្លាំង។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យភាគីពាក់ព័ន្ធត្រូវចៀសវាងការធ្វើយោធាធូប នីយកម្ម ឬធ្វើសកម្មភាពដែលបង្កភាពស្មុគស្មាញដល់ស្ថានភាពនិងបង្កើនជម្លោះ ដែលប៉ះពាល់ដល់សុវត្ថិភាពដែនសមុទ្រនិងអាកាសចរណ៍នៅសមុទ្រខាងកើត គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ អនុវត្តន៍ពេញលេញនូវសេចក្តីថ្លែងការណ៍រួមស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់បញ្ចប់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដោយមានខ្លឹមសារជាក់ស្តែង និងមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស