Trending now

វៀតណាមនិងរុស្ស៊ីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ

20:29 | 02/12/2021 យោងតាមវិឡូសំលេងវៀតណាម

ប្រមុខរដ្ឋទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាអន្តរ ជាតិនិងតំបន់ជាច្រើនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើឆាកអន្តរជាតិ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

VUFO និងស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាមបន្តអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រជាជននៃវៀតណាមនិងរុស្ស៊ី VUFO និងស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាមបន្តអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រជាជននៃវៀតណាមនិងរុស្ស៊ី
ការតាំងពិព័រណ៍ Internet Expo ឆ្នាំ២០២១៖ បង្កើតជំហានលោតផ្លោះនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ការតាំងពិព័រណ៍ Internet Expo ឆ្នាំ២០២១៖ បង្កើតជំហានលោតផ្លោះនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា នៅទីក្រុងម៉ូស្គូ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដោយបានផ្លាស់ប្តូរនិងឯកភាពលើទិសដៅនិងវិធានការសំខាន់ៗជាច្រើន ដើម្បីបើកដំណាក់កាលនៃកិច្ចសហប្រតិបត្តិការថ្មី កាន់តែយ៉ាងស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង នៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ប្រមុខរដ្ឋទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើឆាកអន្តរជាតិ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

វៀតណាមនិងរុស្ស៊ីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ
រូបថត៖ baoquocte

នៅឯកិច្ចសន្ទនានេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានវាយតំលៃថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទៅកាន់ប្រទេសរុស្ស៊ី បានបង្កើតកម្លាំងចលករដ៏រឹងមាំ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀត ណាម - រុស្ស៊ី ហើយបានអះអាងថា សហព័ន្ធរុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រនាំមុខគេក្នុងតំបន់។ រីឯខ្លួនវិញ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយ ជាមួយសហព័ន្ធរុស្ស៊ី ដោយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូលើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល ព្រមទាំងការផ្លាស់ប្តូរប្រជាជននៅតាមមូលដ្ឋាន និងប្រជាជន បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រង។ ប្រមុខរដ្ឋទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្ត នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងវៀតណាម-រុស្ស៊ី ហើយបានឯកភាពបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ក៏ដូចជា បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។

ធ្វើការផ្លាស់ប្តូរមតិអំពីស្ថានភាពពិភពលោកនិងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការរវាង រុស្ស៊ីជាមួយអាស៊ាននិងបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីការសម្របសម្រួលក្នុងការរក្សាសន្តិភាព ស្ថិរភាព ការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅអាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានសមុទ្រខាងកើតស្របតាមច្បាប់អន្តរជាតិ។

វៀតណាមនិងរុស្ស៊ីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ
រូបថត៖ baoquocte

នៅចុងបញ្ចប់នៃជំនួបពិភាក្សា លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានាធិបតី Vladimir Putin បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីចក្ខុវិស័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី រហូតដល់ឆ្នាំ ២០៣០។

បន្ទាប់ពីកិច្ចពិភាក្សា លោកប្រធានាធិបតី Vladimir Putin បានអញ្ជើញបើកពិធីជប់លៀងជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc។ ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក៏បានអញ្ជើញលោកប្រធានាធិបតី Vladimir Putin មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ។ ប្រធានាធិបតី Vladimir Putin បានទទួលយកសេចក្តីអញ្ជើញនេះដោយរីករាយផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់