Trending now

អ្នកចូលរួមរក្សាវប្បធម៌ជនជាតិ Tho

12:54 | 01/12/2021

អស់រយៈពេលជាយូរមកហើយ មនុស្សជាច្រើនបានយល់ដឹងអំពីភូមិ Son Tien ឃុំ Tho Hop ស្រុក Quy Hop ខេត្ត Nghe An វៀតណាម ដោយសារមាន “ក្លឹបវប្បធម៌ប្រជាប្រិយជនជាតិ Tho”។ ក្លឹបនេះបានចូលរួមការរក្សានិងពង្រីកលក្ខណៈវប្បធម៌របស់ជនជាតិ Tho ក្នុងនោះមានការរួមវិភាគទានរបស់សិល្បករដ៏ឆ្នើម លោក Truong Song Huong។

ជនជាតិ Thai នៅភូមិ Hin ខិតខំប្រឹងប្រែងអភិរក្ស ចង្វាក់ភ្លេង ប្រជាប្រិយ របាំនិងភាសា Thai ជនជាតិ Thai នៅភូមិ Hin ខិតខំប្រឹងប្រែងអភិរក្ស ចង្វាក់ភ្លេង ប្រជាប្រិយ របាំនិងភាសា Thai
ជនជាតិ Ha Nhi លេងយោលទោងក្នុងបុណ្យតេតរដូវវស្សា ជនជាតិ Ha Nhi លេងយោលទោងក្នុងបុណ្យតេតរដូវវស្សា

“ក្លឹបវប្បធម៌ប្រជាប្រិយជនជាតិ Tho” នៅភូមិ Son Tien ត្រូវបានបង្កើតពីឆ្នាំ២០០៧។ បច្ចុប្បន្ន ក្លឹបមានសមាជិកជាង ៥០ នាក់។ ក្លឹបតែងតែរៀបចំការហ្វឹកហាត់រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយចូលរួមយ៉ាងសកម្មក្នុងមហោស្រពសិល្បៈ និងបុណ្យរបស់មូលដ្ឋាន។ អស់រយៈពេលជាង ១៤ ឆ្នាំកន្លងមក ដោយមានការប្ដេជ្ញាចិត្ត សិល្បករឆ្នើម លោក Truong Song Huong និងសមាជិកសមាជិកានៃក្លឹប បានរក្សា បង្រៀនបទចម្រៀងនិងរបាំប្រជាប្រិយរបស់ជនជាតិ Tho ឲ្យអ្នកភូមិ។

អ្នកចូលរួមរក្សាវប្បធម៌ជនជាតិ Tho
សិល្បករ Truong Song Huong បង្រៀនបទចម្រៀងប្រជាប្រិយឲ្យសិស្សនាខែមិនា ឆ្នាំ២០២១

លោក Truong Song Huong បានចែករំលែកថា ជាជនជាតិ Tho ខ្ញុំចង់រក្សាបទចម្រៀងនិងរបាំប្រជាប្រិយរបស់ជនជាតិខ្លួន។ ខ្ញុំចាត់ទុកថា ខ្ញុំមានទំនួលខុសត្រូវក្នុងការប្រមូលបទចម្រៀងប្រជាប្រិយ ដើម្បីបង្រៀនឲ្យជំនាន់ក្រោយ។ ការរក្សាសម្មភាពនៃ “ក្លឹបវប្បធម៌ប្រជាប្រិយជនជាតិ Tho” បានជួយឲ្យជំនាន់យុវវ័យស្វែងយល់ ស្រឡាញ់ និងរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ។ ទន្ទឹមនឹងការបង្រៀនបទចម្រៀងនិងរបាំប្រជាប្រិយ សិល្បករ Truong Song Huong នៅចូលរួមចំណែករក្សាឧបករណ៍ភ្លេងបុរាណរបស់ជនជាតិ Tho ទៀតផង។ លោកមានបន្ទប់ដាក់តាំងបង្ហាញឧបករណ៍ភ្លេងរាប់សិបប្រភេទ។

បទចម្រៀង របាំ និងឧបករណ៍ភ្លេងប្រពៃណី បានក្លាយជាលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ Tho។ ប៉ុន្តែ នាបច្ចុប្បន្ន ដោយសារកត្តាជាច្រើន លក្ខណៈវប្បធម៌នេះស្ថិតក្នុងគ្រោះថ្នាក់បាត់បង់។ ហេតុនេះ សកម្មភាពដ៏មានអត្ថន័យរបស់លោក Truong Song Huong ទទួលបានការយកចិត្តទុកដាក់ និងជួយគាំទ្រពីសហគមន៍។ លោកស្រី Truong Thi Giang ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Quy Hop បានឲ្យដឹងថា មកទល់សព្វថ្ងៃនេះ ភូមិភាគច្រើននៃស្រុក Quy Hop បានបង្កើតក្រុមសិល្បៈប្រជាប្រិយ។ ដោយទទួលបានលទ្ធផលនេះ យើងត្រូវតែនិយាយដល់ការខិតខំរបស់សិល្បករដូចលោក Truong Song Huong។ នាពេលខាងមុខ យើងនឹងបន្តផ្ដល់មតិជាសេនាធិការជូនថ្នាក់ដឹកនាំ ដើម្បីមានគោលនយោបាយសមស្របសម្រាប់ការអភិរក្ស និងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Tho នៅមូលដ្ឋាន៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ