Trending now

រុស្ស៊ីចែករំលែកបទពិសោធន៍ផ្នែកតុលាការដ៏មានតម្លៃជាច្រើនជាមួយវៀតណាម

21:23 | 25/11/2021 ហេង វុធ្ធី

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃសកម្មភាពឆ្នាំ ២០២១ ក្រុមការងារចម្រុះវៀតណាម - សហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ក្រសួងយុត្តិធម៌វៀតណាមបានរៀបចំសិក្ខាសាលាស្តីពី “ការចែករំលែកបទពិសោធន៍របស់សហព័ន្ធរុស្ស៊ីស្តីពីការធានាការអនុវត្តកាតព្វកិច្ច” និងការចុះបញ្ជីវិធានការធានា។

អាល្លឺម៉ង់​បរិច្ចាគ​ឧបករណ៍​ពេទ្យ​មានតម្លៃជិត​១​លាន​ដុល្លារ​ដល់​វៀតណាម អាល្លឺម៉ង់​បរិច្ចាគ​ឧបករណ៍​ពេទ្យ​មានតម្លៃជិត​១​លាន​ដុល្លារ​ដល់​វៀតណាម
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយតំណាងបញ្ញវន្តវៀតណាមនៅជប៉ុន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយតំណាងបញ្ញវន្តវៀតណាមនៅជប៉ុន
រុស្ស៊ីចែករំលែកបទពិសោធន៍ផ្នែកតុលាការដ៏មានតម្លៃជាច្រើនជាមួយវៀតណាម
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Nguyen Khanh Ngoc

អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រី លោក Nguyen Khanh Ngoc បានឲ្យដឹងថា៖ វៀតណាម និងសហព័ន្ធរុស្ស៊ីមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង ដោយបានដោយបានរួមគ្នាឆ្លងកាត់កំណាត់ផ្លូវអស់រយៈពេលជាង ៧០ ឆ្នាំពូនជ្រុំចំណងមិត្តភាព។ មន្ត្រី និងនិស្សិតវៀតណាមជាច្រើនជំនាន់ដែលបានទទួលការបណ្តុះបណ្តាលផ្នែកច្បាប់នៅសហព័ន្ធរុស្ស៊ី ពេលត្រឡប់មកវៀតណាមវិញ បានក្លាយជាអ្នកជំនាញផ្នែកច្បាប់ អ្នកដឹកនាំដ៏ឆ្នើម រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ច្បាប់ និងប្រព័ន្ធតុលាការរបស់វៀតណាម។ ដូច្នេះហើយ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ វៀតណាមតែងតែចាត់ទុកមិត្តរុស្ស៊ីជាគ្រូ ជាមិត្តដ៍ល្អនិងជាអ្នកត្រួសត្រាយផ្លូវនិងមានចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនដែលអាចចែករំលែកជាមួយវៀតណាម។

អនុរដ្ឋមន្ត្រី Nguyen Khanh Ngoc បានសម្តែងនូវគោលបំណងថា ក្រសួងយុត្តិធម៌នៃសហព័ន្ធរុស្ស៊ីនឹងចែករំលែកព័ត៌មាន និងបទពិសោធន៍ដ៏មានតម្លៃ ដើម្បីឲ្យក្រសួងយុត្តិធ៌មវៀត ណាមអាចយកមកប្រើក្នុងដំណើរការអនុវត្តគោលនយោបាយច្បាប់របស់ខ្លួន។

នៅក្នុងសិក្ខាសាលា តំណាងភាគីទាំងពីរបានស្តាប់នូវទិដ្ឋភាពទូទៅនៃច្បាប់ស្តីពីការចុះបញ្ជីវិធានការធានានៅវៀតណាម។ បទប្បញ្ញត្តិច្បាប់របស់រុស្ស៊ីស្តីពីការចុះបញ្ជីវិធានការធានា......។

នាពេលខាងមុខ ក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងសកម្ម ដើម្បីរៀបចំសិក្ខាសាលាលើប្រធានបទផ្សេងៗ និងសកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិដ៍ទៃទៀត ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ចាប់ពីពេលនោះមក ការពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងវៀតណាម និងរុស្ស៊ី រួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់