Trending now

អះអាងនូវអត្តសញ្ញាណវប្បធម៌របស់វៀតណាមក្នុងដំណើរការសមាហរណកម្ម

10:41 | 25/11/2021 ឌីណា

យុគសម័យ - អត្តសញ្ញាណវប្បធម៌ គឺជាកត្តាស្នូលដែលបង្កើតវប្បធម៌ជាតិដែល​បានប្រដូចទៅនឹង "ហ្សែន" ហើយមានគុណតម្លៃអរូបីពិសេសដែលមានលក្ខណៈប្លែកពីគេបំផុត និងប្រកបដោយនិរន្តរភាព ដើម្បីកំណត់សំគាល់ប្រជាជាតិមួយ ប្រទេសជាតិមួយ។

អភិរក្សនិងលើកស្ទួយសិល្បៈល្ខោនបុរាណប្រពៃណីទាំង ៤ របស់រដ្ឋធានីហាណូយ អភិរក្សនិងលើកស្ទួយសិល្បៈល្ខោនបុរាណប្រពៃណីទាំង ៤ របស់រដ្ឋធានីហាណូយ
ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Xo Dang ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Xo Dang

វប្បធម៌ - ស្នូលច្នៃប្រឌិតនៃស្មារតីជាតិ

អះអាងនូវអត្តសញ្ញាណវប្បធម៌របស់វៀតណាមក្នុងដំណើរការសមាហរណកម្ម

ដំណើរការសមាហរណកម្មបាននាំមកនូវសមិទ្ធផលក្នុងការថែរក្សា និងលើកកំពស់អត្តសញ្ញាណវប្បធម៌ជាតិ

សាស្ត្រាចារ្យរង បណ្ឌិត លោក Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា បានសង្កត់ធ្ងន់ថា នេះគឹ​លើកឡើងអំពីគុណតម្លៃដ៏វិសេសវិសាលបំផុត “តម្លៃដើម និងពិសេស” នៃវប្បធម៌របស់ប្រជាជាតិ ដែលមិនអាចយល់ច្រឡំជាមួយវប្បធម៌ផ្សេងទៀត។ នោះហើយជាស្នូលច្នៃប្រឌិតនៃស្មារតីប្រជាជាតិ ដែលត្រូវបានបន្សល់ទុក ថែរក្សា និងបន្តផ្សាយជាច្រើនជំនាន់ ធានាបាននូវភាពស្ថិតស្ថេររបស់ប្រជាជាតិ។ គេ​អាច​មើល​ឃើញ​ថា អត្តសញ្ញាណ​វប្បធម៌​របស់​វៀត​ណាម គឺ​ជា​ការរួម​ផ្សំ​​នៃ​ទំនាក់ទំនង​រួម​និង​អន្តរកម្ម​រវាង​បរិស្ថាន​ - មនុស្ស - វប្បធម៌ ដែល​ជា​ផលិតផល ​សម្ភារៈ និង​តម្លៃ​ស្មារតី​របស់​ប្រជាជាតិ​ដែល​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ពេល​សកម្ម​ភាព​របស់​ជន​ជាតិ​វៀត​ណាមឆ្ពោះទៅដល់ចំណុចកំពូលភាព​ជាក់លាក់ - ភាពល្អ - ភាពស្រស់ស្អាត" - សាស្ត្រាចារ្យរង បណ្ឌិត លោក Bui Hoai Son បានមានប្រសាសន៍។

ទោះជាយ៉ាងណាក៏ដោយ អត្តសញ្ញាណវប្បធម៌ជាតិកំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីដែល​មកបរិបទនៃការធ្វើសមាហរណកម្ម។

យោងតាមស្ត្រាចារ្យរង បណ្ឌិត លោក Bui Hoai Son ក្នុងដំណើរការសមាហរណកម្មអន្តរជាតិនៃប្រទេសមួយ មាននិន្នាការបង្កើតតម្លៃជាសកលសម្រាប់មនុស្សជាតិទាំងអស់ ធ្វើឱ្យព្រិលៗ ​ព្រំដែនរវាងប្រទេស​ តំបន់ ភូមិសាស្ត្រ និងឥទ្ធិពលដ៏ខ្លាំងក្លាលើវប្បធម៌ពិសេសរបស់ប្រជាជាតិនៃពិភពលោក ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាព អត្ថិភាព និងការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ប្រជាជាតិ និងតំបន់ក្នុងពិភពលោក។ នៅក្នុងបរិបទនោះ អត្តសញ្ញាណវប្បធម៌​ផ្ទាល់​ខ្លួន និងពិសេសរបស់ប្រទេសជាតិដែលគឺជាការអះអាងដោយខ្លួនឯង ក្នុងសហគមន៍មនុស្សជាតិ។

អាស្រ័យហេតុនេះ តម្រូវឲ្យមានការគ្រប់គ្រងឲ្យបានត្រឹមត្រូវនូវទំនាក់ទំនងរវាងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអភិវឌ្ឍន៍វប្បធម៌រវាងប្រពៃណី និងទំនើប ជាតិ និងអន្តរជាតិ រវាងការការពារអត្តសញ្ញាណវប្បធម៌ជាតិ និងការទទួលបានអត្តសញ្ញាណវប្បធម៌។ សាស្រ្តាចារ្យរង បណ្ឌិត លោក Bui Hoai Son បាននិយាយ។

យោងសាស្រ្តាចារ្យរង បណ្ឌិត លោក Bui Hoai Son ប្រសិនបើនៅក្នុង​មហាសន្និបាត​បក្សលើកទី VI, VII និង VIII ដែល​​ទើបចាប់ផ្តើម​លើកឡើងអំពី "សកម្មនិងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ​ប្រកបដោយសកម្ម ", "ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យផ្សេងៗ" និង "ការកែលម្អប្រសិទ្ធភាពនៃសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ" ជាដើម ក្នុងមហាសន្និបាត​ជាបន្តបន្ទាប់ ការយល់ដឹង និងទ្រឹស្តីរបស់បក្សស្តីពីសាកលភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិបានកែលម្អកាន់តែខ្លាំងឡើង។

នៅក្នុងមហាសន្និបាតបក្សលើកទី IX បានកំណត់ថា “ធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ និងតំបន់ ក្នុងស្មារតីពង្រីក​ធនធានផ្ទៃក្នុង លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ធានាឯករាជ្យភាព ពឹងពាក់លើកម្លាំងខ្លួនឯង និងឆ្ពោះ​ទៅ​កាន់សង្គមនិយម ការពារផលប្រយោជន៍ជាតិ សន្តិសុខជាតិ រក្សាអត្តសញ្ញាណវប្បធម៌ជាតិ ការពារបរិស្ថាន”។ ជាពិសេស “យុទ្ធសាស្ត្រអភិវឌ្ឍន៍វប្បធម៌ដល់ឆ្នាំ ២០២០” បានសង្កត់ធ្ងន់លើតួនាទី និងសារៈសំខាន់នៃការអភិរក្ស ថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ក្នុងដំណើរការចូលរួម និងសមាហរណកម្មអន្តរជាតិយ៉ាងសកម្មរបស់ ដែល​ចាត់​ទុក​ថា អត្តសញ្ញាណវប្បធម៌ជាតិគឺជាបញ្ហាសំខាន់របស់ប្រទេសនីមួយៗ។

បង្កើតគោលនយោបាយវប្បធម៌ស្របគ្នា

ក្នុង​រយៈពេល​កន្លងមក ការអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋ រួមជាមួយនឹងដំណើរការសមាហរណកម្មអន្តរជាតិសកម្មជាមួយនឹងការលើកកំពស់កម្លាំងក្នុងវប្បធម៌ យើងសម្រេចបានសមិទ្ធិផលសំខាន់ៗ ជាច្រើនក្នុងការងារអភិរក្ស និងពង្រីក​អត្តសញ្ញាណវប្បធមជាតិ​ តាម​ទ្រង់​ទ្រាយផ្សេងៗ គ្នា។

អះអាងនូវអត្តសញ្ញាណវប្បធម៌របស់វៀតណាមក្នុងដំណើរការសមាហរណកម្ម

វប្បធម៌គឺជាផលិតផល តំលៃនៃសម្ភារៈនិង​ស្មារតី របស់ជាតិទាំងមូល

ទោះបីជាយើងបានរៀបចំក៏ដោយ យើងមិនទាន់ប៉ានស្មានយ៉ាងពេញលេញនូវសម្ពាធ បញ្ហាប្រឈមធ្ងន់ធ្ងរ និងផលប៉ះពាល់ដ៏ស្មុគស្មាញនៃសាកលភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ ដែលប្រៀបដូចជាខ្យល់កួចដ៏ខ្លាំងមួយដែលកំពុងបោកបក់អ្វីៗដែលគ្មាននិរន្តរភាព។

ដូច្នេះដើម្បីអាចទប់ទល់នឹងខ្យល់កួចដ៏មានឥទ្ធិពលនោះ សាស្ត្រាចារ្យរង បណ្ឌិត លោក Bui Hoai Son បានមានប្រសាសន៍ថា គួរតែមានដំណោះស្រាយចំពោះបញ្ហាដូចជា៖ ហានិភ័យនៃការបង្កើនជម្លោះវប្បធម៌ ការឈ្លានពានវប្បធម៌ ការធ្វើឱ្យដូចគ្នានៃវប្បធម៌សកល ការបញ្ច្រាសនៃតម្លៃវប្បធម៌មាននិន្នាការកើនឡើង។ នេះគឺជាការលើកកម្ពស់តម្លៃសម្ភារៈ និង​សារៈសំខាន់នៃតម្លៃវប្បធម៌បរទេសដែលមិនមានល្អទៅតាមនិន្នាការនៃសង្គមឧស្សាហកម្មទំនើប និងផ្នែកអវិជ្ជមាននៃសេដ្ឋកិច្ចទីផ្សារ។

ក្នុងសម័យកាលបច្ចុប្បន្ន សាស្ត្រាចារ្យរង បណ្ឌិត លោកBui Hoai Son បានផ្តល់អនុសាសន៍ថា ដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ចាំបាច់ត្រូវមានគោលនយោបាយទាក់ទាញការវិនិយោគលើវិស័យទាំងនេះ ជាពិសេសគឺការប្រមូលផ្តុំនូវការចូលរួមរបស់សង្គមទាំងមូល ជាពិសេសគឺ​អាជីវកម្ម . “យើងមានការប្តេជ្ញាចិត្តខាងនយោបាយ និងភាព​សកម្មក្នុងការអនុវត្តជាមួយផលិតផលវប្បធម៍ដែលអាចដថទាញយកគុណតម្លៃវប្បធម៌របស់ប្រទេសជាតិ… ប្រសិនបើយើងទាញយកប្រយោជន៍ពីតម្លៃទាំងនោះដោយប្រើធនធានរបស់យើង នោះសមត្ថភាពរបស់វៀតណាមនឹងជួយប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព ជួយអះអាងនូវភាពក្លាហាន និងគុណតម្លៃរបស់វៀតណាម ក្នុង​ឆាក​អន្តរជាតិ” សាស្ត្រាចារ្យ​រង បណ្ឌិត លោក Bui Hoai Son បាន​សង្កត់​ធ្ងន់។

នៅថ្ងៃទី ២៤ ខែវិច្ឆិកា សន្និសីទវប្បធម៌ជាតិឆ្នាំ ២០២១ នឹងប្រព្រឹត្តទៅ ក្រោមការដឹកនាំរបស់គណៈលេខាធិកានៃគណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIII ស្តីពីវប្បធម៌។ សាស្ត្រាចារ្យរង បណ្ឌិត លោក Bui Hoai Son បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍មួយដែលត្រូវបានចាត់ទុកថាជា “សន្និសីទ Dien Hong ស្តីពីវប្បធម៌”។ គេរំពឹងថាការបំផុសគំនិតពីសន្និសីទនេះនឹងប៉ះពាល់ដល់ថ្នាក់មូលដ្ឋាន និងស្ថាប័ន​មាន​សមត្ថកិច្ចក្នុងការថែរក្សាការអភិវឌ្ឍន៍វប្បធម៌។ តាម​នោះ​វប្បធម៌​នឹង​មាន​ឱកាស​ជា​ច្រើន​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស៕

ឌីណា

Cong Thuong

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់