Trending now

ប្រគល់សេចក្តីសម្រេចចិត្ត​របស់ប្រធានរដ្ឋដល់នាយទាហានចូលរួមបេសកកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

10:11 | 24/11/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្ត​របស់ប្រធានរដ្ឋដល់នាយទាហានត្រៀមចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ។

វៀតណាមស្នើឲ្យឥណ្ឌាបន្តគាំទ្រ និង​រួមវិភាគទាន​ទៅក្នុង​កិច្ច​ខិតខំប្រឹងប្រែង​របស់អាស៊ាន ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត វៀតណាមស្នើឲ្យឥណ្ឌាបន្តគាំទ្រ និង​រួមវិភាគទាន​ទៅក្នុង​កិច្ច​ខិតខំប្រឹងប្រែង​របស់អាស៊ាន ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត
ពិធីកោតសរសើរចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃលេចធ្លោក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពិធីកោតសរសើរចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃលេចធ្លោក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានប្រគល់សេចក្តីសម្រេចចិត្ត​​របស់ប្រធានរដ្ឋដល់នាយទាហានចំនួន ១២ រូប។ (រូបថត៖ TTXVN)
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានប្រគល់សេចក្តីសម្រេចចិត្ត​​របស់ប្រធានរដ្ឋដល់នាយទាហានចំនួន ១២ រូប។ (រូបថត៖ TTXVN)

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរស្ថាប័ន​ និងជាប្រធានគណៈកម្មាធិការដឹកនាំរបស់ក្រសួងការពារប្រទេសស្តីពីការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ អញ្ជើញចូលរួម​ពិធី​ក៏មានថ្នាក់ដឹកនាំមកពីស្ថាប័ន និងអង្គភាពនានានៃក្រសួងការពារប្រទេសផងដែរ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យនាយទាហានត្រូវអនុវត្តយ៉ាង​ត្រឹមត្រូវតាមទស្សនៈ គោលមាគ៌ាការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព។ គោរពយ៉ាងតឹងរឹងនូវវិន័យយោធា បទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម និងច្បាប់នៃប្រទេសសាមី។ អនុវត្តបានល្អនូវការទទួលខុសត្រូវ និងភារកិច្ចរបស់ខ្លួន តាមរយៈនោះបានបញ្ជាក់ពីសមត្ថភាពរបស់នាយទាហាន កងទ័ពប្រជាជនវៀតណាម រួមចំណែកជំរុញសកម្មភាពរក្សាសន្តិភាពរបស់កងទ័ពប្រជាជនវៀតណាមឲ្យកាន់តែមានប្រសិទ្ធភាព។

តាងនាមកងកម្លាំងត្រៀមចេញដំណើរទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកវរសេនីយ៍ទោ Pham Tan Phong បានបញ្ជាក់ថា នាយទាហានបានត្រៀមខ្លួន​ដើម្បីចេញដំណើរ និងរៀបចំដំណោះស្រាយជំនះរាល់ការលំបាក និងបំពេញបេសកកម្មបានយ៉ាងល្អ។

នាយទាហាននឹងបំពេញបេសកកម្មរក្សាសន្ដិភាពក្នុងអាណត្ដិ ២០២១-២០២២ ដោយទទួលភារកិច្ចជាអ្នកសង្កេតការណ៍យោធា នាយទាហានសេនាធិការប្រយុទ្ធ នាយទាហានស៊ើបការណ៍ នាយទាហានហ្វឹកហ្វឺន និងនាយទាហានផ្នែក​សារព័ត៌មាន​៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស