Trending now

ប្រមូលធនធានដើម្បីថែទាំជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច

14:25 | 09/11/2021

ស្រុក Cu M’gar (ខេត្ត Dac Lac) មានឃុំ និងទីរួមស្រុកចំនួន១៧ និងភូមិចំនួន១៧៧ ក្នុងនោះ ភូមិមានជនជាតិភាគតិចចំនួន ៧២ ស្មើនឹង ៤៦%។ នាប៉ុន្មានឆ្នាំកន្លងមក ស្រុក Cu M’gar បានផ្តោតទៅលើការថែទាំ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច។

អភិរក្សនិងលើកកម្ពស់តម្លៃនៃលំហវប្បធម៌គងឃ្មោះ Tay Nguyen អភិរក្សនិងលើកកម្ពស់តម្លៃនៃលំហវប្បធម៌គងឃ្មោះ Tay Nguyen
អញ្ជើញមកកាន់ក្រុង Buon Ma Thuot ដើម្បីមមើលតំបនខ្ពង់រាប Tay Nguyen ផ្លាស់ប្តីរជាថ្មីក្នុងសម័យទំនើបនេះ អញ្ជើញមកកាន់ក្រុង Buon Ma Thuot ដើម្បីមមើលតំបនខ្ពង់រាប Tay Nguyen ផ្លាស់ប្តីរជាថ្មីក្នុងសម័យទំនើបនេះ

ចែករំលែកជាមួយយើងខ្ញុំ លោក Y Wem Hwing អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Cu M’gar បានបញ្ជាក់ថា តាំងពីឆ្នាំ២០០១ ដល់បច្ចុប្បន្ន ការអនុវត្តគោលនយោបាយរបស់បក្សនិងរដ្ឋស្ដីពីការកែលំជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅតំបន់ខ្ពង់រាប (Tay Nguyen) និយាយរួម និងខេត្ត Dac Lac និយាយដោយឡែកបាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។ ជាពិសេសដោយការអនុវត្តអនុក្រឹត្យលេខ 05/2011/NĐ-CP ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ របស់រដ្ឋាភិបាលស្ដីពីកិច្ចការជនជាតិ ស្រុក Cu M’gar បានប្រមូលធនធានជាច្រើនចូលរួមការថែទាំជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅក្នុងតំបន់។ នៅដំណាក់កាល ២០១៦-២០២១ ស្រុក Cu M’gar បានផ្ដល់ថវិកាជិត ៣០ ពាន់​លានដុងសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួន៣៣ នៅឃុំ Ea Kiet និងឃុំ Ea Kueh វិនិយោគ ៣.១ ពាន់លានដុងលើការកសាងមណ្ឌលកណ្ដាលឃុំ Ea H’ding ហើយជិត ១៩ ពាន់លានដុងសម្រាប់ការកសាងទីប្រជុំជនភូមិ H’mong ឃុំ Ea Kiet។ អនុវត្តតាមកម្មវិធីលេខ 05-CTr/HU ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ របស់គណៈកម្មាធិការបក្សស្រុក Cu M’gar ស្ដីពី “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមភូមិជនជាតិភាគតិចក្នុងស្រុកដំណាក់កាល ២០១៦-២០២០” ស្រុកបានផ្ដល់ពូជដំណាំដំដុះ ពូជសត្វ ដោយមានថវិកាជាង ៩.៤ ពាន់លានដុង ដល់ក្រុមគ្រួសារក្រីក្រចំនួន១៨ នៅភូម និង​សាងសង់ ១១ សំណង់ចរាចរណ៍នៅភូមិជនជាតិភាគតិចចំនួន ៨។ល។

ប្រមូលធនធានដើម្បីថែទាំជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច
កម្មាភិបាលឃុំ Ea Tul ណែនាំអំពីការដាំដើមឈើកាហ្វេឲ្យអ្នកភូមិ Sah A

លោក Dinh Cong The ប្រធានការិយាល័យជនជាតិស្រុក Cu M’gar បានឲ្យដឹងថា នៅឆ្នាំ២០២១នេះ ស្រុកបានកសាងគម្រោងនិងផ្ដល់ដីលំនៅដ្ឋានសម្រាប់ក្រុមគ្រួសារចំនួន ៣១ គ្រួសារនៅភូមិ H’ding ឃុំ Cu Dlie M’nong និង ៣៥ ក្រុមគ្រួសារនៅភូមិលេខ ៨ ទីរួមស្រុក Ea Pok។

យោងតាមការស្វែងយល់នៅឃុំ Ea Tul ដែលជាឃុំមានជនរួមជាតិភាគតិចច្រើន យើងខ្ញុំបានឃើញថា នេះជាតំបន់មួយក្នុងចំណោមតំបន់គំរូក្នុងការថែទាំជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចរបស់ខេត្ត Dac Lac។ ឃុំ Ea Tul បានក្លាយជាជនបទថ្មីកាលពីខែមិនា ឆ្នាំ២០១៧។ យោងតាមលោក Le Quang Bat ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ea Tul បានឲ្យដឹងថា នាពេលកន្លងមក ក្រុមគ្រួសារ ១០៦ គ្រួសារត្រូវបានដោះស្រាយបញ្ហាដីលំនៅដ្ឋាននិងដីបង្កបង្កើនផល ហើយមូលដ្ឋានបានផ្ដល់ថវិកាចំនួន ១.៧ ពាន់លានដុងសម្រាប់ការទិញពូជគោជូនក្រុមគ្រួសារជនជាតិភាគតិចក្រីក្រ។

លោក Y Sep Nie នាយករងនៃសាខាធនាគារគោលនយោបាយសង្គមស្រុក Cu M’gar បានឲ្យដឹងថា នាបច្ចុប្បន្ន ស្រុកមានក្រុមគ្រួសារជាង ១១ ពាន់ ទទួលបានប្រាក់កម្ចីអនុគ្រោះ។ ដំណឹងល្អគឺថាគ្រួសារជនជាតិភាគតិចភាគច្រើនបានប្រើប្រាស់ប្រាក់កម្ចីសម្រាប់គោលបំណងត្រឹមត្រូវនិងទទួលបានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

អាស្រ័យការប្រមូលធនធាន ស្រុក Cu M’gar បានជួយឲ្យជីវភាពរស់នៅរបស់ជនរួមជាតិភាគតិចមានស្ថិរភាព បច្ចុប្បន្ន អត្រានៃគ្រួសារក្រីក្រធ្លាក់ចុះត្រឹម ៧,៦% ហើយជាស្រុកមានអត្រាគ្រួសារក្រីក្រទាបបំផុតក្នុងចំណោមជនជាតិភាគតិចនៅខេត្ត Dac Lac។ គិតដល់ខែតុលា ឆ្នាំ២០២១ មាន ១២/១៥ ឃុំក្លាយជាជនបទថ្មី ហើយស្រុកខិតខំសម្រេចបទដ្ឋានជនបទថ្មីនៅឆ្នាំ២០២២៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់