Trending now

រដ្ឋធានី Ha Noi នៅថ្ងៃដំបូងនៃ“ ស្ថានភាពធម្មតាតាមបែបគន្លងថ្មី”៖ ហាងនិងភោជនីយដ្ឋានអ៊ូអរ ឡានក្រុងមិនសូវមានភ្ញៀវ

17:16 | 16/10/2021 ឌីណា

យុគសម័យ - នៅព្រឹកថ្ងៃទី ១៤ ខែតុលា ហាងលក់​ម្ហូបអាហារនិងភោជនីយដ្ឋាន ហាងកាហ្វេនៅ រដ្ឋធានី Ha Noi បានបើកស្វាគមន៍ភ្ញៀវឱ្យ​មក​និងអញ្ជើញមកពិសារនៅនឹងហាង ដោយគោរពតាមបទបញ្ញត្តិបស់គណៈកម្មាធិការប្រជាជនទីក្រុង Ha Noi ។រថយន្តក្រុងនិងរថយន្តតាក់ស៊ីបានបើកដំណើរការឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈ ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។

អង្គការក្រៅរដ្ឋាភិបាលអាណិកជនវៀតណាមនិងស្ថានទូតជាច្រើនគាំទ្ររដ្ឋធានី Ha Noi ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ អង្គការក្រៅរដ្ឋាភិបាលអាណិកជនវៀតណាមនិងស្ថានទូតជាច្រើនគាំទ្ររដ្ឋធានី Ha Noi ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
ប្រជាជន Ha Noi អាចប្រើកម្មវិធី appដើម្បីស្នើជំនួយផ្នែកសុខាភិបាលនិងស្បៀងអាហារ ប្រជាជន Ha Noi អាចប្រើកម្មវិធី appដើម្បីស្នើជំនួយផ្នែកសុខាភិបាលនិងស្បៀងអាហារ

រដ្ឋធានី Ha Noi ៖ ​រថយន្តក្រុង តាក់ស៊ី យានយន្តបច្ចេកវិទ្យាដែលមានកៅអីតិចជាង ៩ នឹងដំណើរការឡើងវិញ ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ១៤ ខែតុលា

រដ្ឋធានី Ha Noi នៅថ្ងៃដំបូងនៃ“ ស្ថានភាពធម្មតាតាមបែបគន្លងថ្មី”៖ ហាងនិងភោជនីយដ្ឋានអ៊ូអរ ឡានក្រុងមិនសូវមានភ្ញៀវ
ហាង​លក់​ម្ហូបអាហារនិងហាងកាហ្វេនៅរដ្ឋធានី Ha Noi បានបើកដំណើរការស្វាគមន៍ភ្ញៀវមកនិង​ទទួលទានអាហារនិងភេសជ្ជៈនៅក្នុងហាង។ (រូបថត៖ Pham Tuan)

ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ១៤ ខែតុលា ទីក្រុង Ha Noi បានកែសម្រួលសកម្មភាពមួយចំនួននៅក្នុងទីក្រុងដែលក្នុងនោះឡានក្រុងនិងរថយន្តតាក់ស៊ីបានដំណើរការ ឡើងវិញ។

ភោជនីយដ្ឋាននិងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (លើកលែងតែអាជីវកម្មគ្រឿងស្រវឹង ស្រាបៀរ) បានអនុញ្ញាតឱ្យធ្វើអាជីវកម្មនិងបម្រើដល់នៅក្នុងហាង ដោយមិនអោយមានភ្ញៀវ​មិន​លើសពី ៥០% នៃ​កន្លែងទទួល​ភ្ញៀវ។

ហាងនិង​ភោជនីយដ្ឋានមានសភាពអ៊ូអរ

រដ្ឋធានី Ha Noi នៅថ្ងៃដំបូងនៃ“ ស្ថានភាពធម្មតាតាមបែបគន្លងថ្មី”៖ ហាងនិងភោជនីយដ្ឋានអ៊ូអរ ឡានក្រុងមិនសូវមានភ្ញៀវ
ហាងលក់​ម្ហូបអាហារបានដំឡើង​របាំង​ការពារតំណក់ទឹក តុបានរៀបចំ​​ឃ្លាតពីគ្នា ដើម្បីធានាការរក្សាចម្ងាយ។ ( រូបថត៖ Pham Tuan)

លោកស្រី Nguyen Thi Phuong (អាយុ ៣១ ឆ្នាំ ខណ្ឌ Ba Dinh) ជាម្ចាស់ហាងលក់បបរនិង​គ្រឿង​ក្នុងជ្រូក នៅផ្លូវ Kim Ma Thuong - រួមជាមួយប្តីរបស់គាត់បានក្រោកពីគេងពីព្រលឹម ដើម្បីសម្អាត ហាង តុនិងកៅអី ដើម្បីទទួលភ្ញៀវ។

“នាព្រឹកនេះ ភ្ញៀវដែលមកហាងខ្ញុំ ទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់ក្នុងនាមខ្ញុំជាម្ចាស់ហាងនេះខ្ញុំក៏សប្បាយចិត្តខ្លាំងដែរដែលបានបំរើអតិថិជន។ ការហូបចុកនៅក្នុងហាងគឺប្រសើរជាងយកទៅផ្ទះ” ។

រដ្ឋធានី Ha Noi នៅថ្ងៃដំបូងនៃ“ ស្ថានភាពធម្មតាតាមបែបគន្លងថ្មី”៖ ហាងនិងភោជនីយដ្ឋានអ៊ូអរ ឡានក្រុងមិនសូវមានភ្ញៀវ

លោកស្រី Phuong ចែក​រំលេកហាងលក់ Pho មួយនៅលើផ្លូវ Buoi (រដ្ឋធានី Ha Noi) មមាញឹកនៅពេលព្រឹកជាដំបូង ដើម្បីបម្រើភ្ញៀវ​មក​និង​ហូប​នៅហាង។ ( រូបថត៖ Pham Tuan)

លោក Nguyen Van Hien (អាយុ ៧២ ឆ្នាំនៅរដ្ឋធានី Ha Noi) មិនអាចលាក់បាំងក្តីសប្បាយរីករាយរបស់ខ្លួន អស់រយៈពេលជិត ៣ ខែហើយ ទើបបាន​ហូប​ចាន​ pho មួយនៅពេលព្រឹក។

"ឥឡូវនេះខ្ញុំជ្រើសរើសហូប​​ pho នៅថ្ងៃដំបូងនៃការបើក​ឡើង​វិញ​ហាងលក់​ម្ហូបអាហារ​ និងភោជនីយដ្ឋានការហូបចុកនៅហាងមានអារម្មណ៍ខុសគ្នាច្រើននៅពេលខ្ញុំទិញវាមកទៅផ្ទះវិញ។ ឥឡូវនេះអាកាសធាតុត្រជាក់ហើយ​​ ហូប​ pho ក្តៅមួយ​ចាននៅពេលព្រឹកគឺជាឆ្ងាញ់​ពិសារណាស់” ។

រដ្ឋធានី Ha Noi នៅថ្ងៃដំបូងនៃ“ ស្ថានភាពធម្មតាតាមបែបគន្លងថ្មី”៖ ហាងនិងភោជនីយដ្ឋានអ៊ូអរ ឡានក្រុងមិនសូវមានភ្ញៀវ
រីករាយជាមួយ Pho មួយចាននៅថ្ងៃមានខ្យល់ព្យុះដែលមនុស្សជាច្រើនជ្រើសរើស។ (រូបថត៖ Pham Tuan )
រដ្ឋធានី Ha Noi នៅថ្ងៃដំបូងនៃ“ ស្ថានភាពធម្មតាតាមបែបគន្លងថ្មី”៖ ហាងនិងភោជនីយដ្ឋានអ៊ូអរ ឡានក្រុងមិនសូវមានភ្ញៀវ

ប្រជាជនជាច្រើនបានទទួលទានអាហារយ៉ាងសប្បាយរីករាយនៅភោជនីយដ្ឋានបន្ទាប់ពីលក់អស់ពេលយូរមកហើយ ។ (រូបថត៖ Pham Tuan )

ក្រៅពីភោជនីយដ្ឋាន​ហាងកាហ្វេនៅ Ha Noi ក៏បានចាប់ផ្តើមបើកទ្វារស្វាគមន៍ភ្ញៀវផងដែរ។ ហាងកាហ្វេភាគច្រើននៅ Ha Noi តម្រូវឱ្យភ្ញៀវរាយការណ៍​ស្ថានភាពសុខភាព មុនចូលហាងអ្នកដែលមិនគោរពតាមការណែនាំនឹងមិនព្រមបម្រើទេ។

រដ្ឋធានី Ha Noi នៅថ្ងៃដំបូងនៃ“ ស្ថានភាពធម្មតាតាមបែបគន្លងថ្មី”៖ ហាងនិងភោជនីយដ្ឋានអ៊ូអរ ឡានក្រុងមិនសូវមានភ្ញៀវ
ហាងនេះបានបំរើភ្ញៀវនៅនឹងកន្លែង គ្រួសារជាច្រើននាំកូន ៗ របស់ពួកគេមក​និង​ហូបកាហ្វេនៅពេលព្រឹក ។ (រូបថត៖ Pham Tuan )

ឡានក្រុងមិ​ន​សូវមាន​ភ្ញៀវ

រដ្ឋធានី Ha Noi នៅថ្ងៃដំបូងនៃ“ ស្ថានភាពធម្មតាតាមបែបគន្លងថ្មី”៖ ហាងនិងភោជនីយដ្ឋានអ៊ូអរ ឡានក្រុងមិនសូវមានភ្ញៀវ
នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឡានក្រុងដែលបានឧបត្ថម្ភ​តំលៃ ។ ( រូបថត៖ Ha Quan )

នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឡានក្រុងដែលឧបត្ថម្ភជាច្រើននិង​មិន​សូវ​មាន​ភ្ញៀវ។ ឡានក្រុងជាច្រើនដែលតតែងតែមានប្រជាជនជាងច្រើនដូចជា ០៦, ២១A, ២១B, ៦០B នាសព្វថ្ងៃ​បាន​មាន​ភ្ញៀវតែពីរបីនាក់ប៉ុណ្ណោះក្នុងកំឡុងពេល​ដែល​មាន​ភ្ញៀវជាច្រើន ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ៧ និង ៣០ នាទី នាព្រឹក។

ទន្ទឹមនឹងនេះដែរ លោក Nguyen Van Thanh អ្នកលក់សំបុត្រឡាន​ក្រុងសម្រាប់ឡានក្រុងលេខ ២១ B បានចែករំលែកថា៖ “ ថ្ងៃដំបូងឡានក្រុងបើកដំណើរការឡើងវិញ ប្រជាជនជាច្រើនមិនបានទៅទេ។ ទោះយ៉ាង​ណា ខ្ញុំនៅតែស្នើអ្នកដំណើរបំពេញ​សេចក្តីរាយការណ៍អំពីស្ថានភាព​សុខភាព តាមរយៈក្រដាសឬស្កេនលេខ QR Code ដែល​លាង​ដៃ​សម្លាប់មេរោគយ៉ាងមមាញឹក” ។

រដ្ឋធានី Ha Noi នៅថ្ងៃដំបូងនៃ“ ស្ថានភាពធម្មតាតាមបែបគន្លងថ្មី”៖ ហាងនិងភោជនីយដ្ឋានអ៊ូអរ ឡានក្រុងមិនសូវមានភ្ញៀវ
ឡានក្រុងមិន​សូវ​មាន​ភ្ញៀវ នៅថ្ងៃដំបូងនៃបើកដំណើរ​ការ​ឡើង​វិញ។ (រូបថត៖ Ha Quan)

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញខិតខំស្ដារវិស័យទេសចរណ៍និងសេដ្ឋកិច្ចឡើងវិញ
វៀតណាមដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការដោះស្រាយបញ្ហាប្រឈមចំពោះកុមារ
សារសំខាន់ដែលលើកកម្ពស់ចំណងមិត្តភាព
អាជ្ញាធរប្រកាសពីការរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» នៅពាក់កណ្ដាលខែធ្នូនេះ
សមាគមទេសចរណ៍ថាមិនទាន់ទទួលបានភ្ញៀវវ៉ាក់សាំងទេ