Trending now

កំពុងត្រៀមរៀបចំចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ សម្រាប់កុមារមានអាយុ ១២-១៧ ឆ្នាំ

17:42 | 15/10/2021 ឌីណា

យុគសម័យ - អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Do Xuan Tuyen បាននិយាយឲ្យ​ដឹងថាក្រសួងសុខាភិបាលកំពុងត្រៀមរៀបចំផែនការនិងអនុវត្តផែនទីបង្ហាញផ្លូវអំពីការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ -១៩ សម្រាប់កុមារ។ មុន​បង្អស់នឹងចាក់​វ៉ាក់សាំង​​សម្រាប់​ក្មេង​មាន​អាយុពី ១២ ដល់ ១៧ ឆ្នាំ។ តាម​ការគម្រោងទុក​ នៅថ្ងៃទី ១៥ ខែតុលានេះ ក្រសួងនឹងចេញសេចក្តីណែនាំដល់បញ្ហាដែលជាប់ពាក់ព័ន្ធ..

ជនជាតិវៀតណាមនៅប្រទេសហុងគ្រីបានបញ្ជូនសម្ភារនិងបរិក្ខាវេជ្ជសាស្រ្តចំនួន ១២.៥ តោន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ជនជាតិវៀតណាមនៅប្រទេសហុងគ្រីបានបញ្ជូនសម្ភារនិងបរិក្ខាវេជ្ជសាស្រ្តចំនួន ១២.៥ តោន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្នើឱ្យនាំយកវ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាជននៅត្រីមាសទី ១ ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្នើឱ្យនាំយកវ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាជននៅត្រីមាសទី ១ ឆ្នាំ ២០២១
កំពុងត្រៀមរៀបចំចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ សម្រាប់កុមារមានអាយុ ១២-១៧ ឆ្នាំ

ត្រៀមចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ សម្រាប់កុមារមានអាយុ ១២-១៧ ឆ្នាំ

អនុរដ្ឋមន្រ្តីលោក Do Xuan Tuyen បានជូនដំណឹងថា ក្រសួងសុខាភិបាលខិតខំនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ នឹងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ -១៩ ដូសទី ២សម្រាប់៩៥%នៃកុមារសរុបមានចំនួន ៨,១ លាននាក់ដែលមានអាយុពី ១២-១៧ ឆ្នាំនៅទូទាំងប្រទេស។

ក្រសួងសុខាភិបាលកំពុងពិនិត្យឡើងវិញនិងធ្វើស្ថិតិស្តីពីចំនួនកុមារដែល​មានអាយុពី ៣-១១ ឆ្នាំ។ ទន្ទឹម​នឹង​នេះ ស្វែងយល់នូវប្រភពវ៉ាក់សាំង ពិគ្រោះជាមួយអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រ ដើម្បីត្រៀមខ្លួនសម្រាប់ការណែនាំអំពីការចាក់វ៉ាក់សាំងសម្រាប់កុមារដែលអាយុមាន​អាយុពី ៣-១១ ឆ្នាំ នៅពេលមានវ៉ាក់សាំង។

អនុរដ្ឋមន្រ្តី លោក Do Xuan Tuyen បានស្នើឱ្យមូលដ្ឋានដឹកនាំមន្ទីរអប់រំនិងបណ្តុះបណ្តាលពិនិត្យឡើងវិញ វាយតម្លៃ ពង្រឹងនិ​ងធ្វើឲ្យ​ប្រសើរឡើងនូវការបង្ការនិងប្រយុទ្ធនឹងជំងឺការរាតត្បាតនិងត្រៀមជារួច​ស្រេច ដើម្បីបើកសាលារៀនឡើងវិញ។

ក្រសួងសុខាភិបាលនិងក្រសួងអប់រំនិងបណ្តុះបណ្តាលរៀបចំប្រព័ន្ធត្រួតពិនិត្យសុខភាព នៅតាមសាលារៀន ដើម្បីឱ្យសិស្សទាំងអស់មានតម្រុយជាក់លាក់ក្នុងការតាមដានសុខភាពរបស់ពួកគេនិងការពារក្រុមសិស្សដែលមិនទាន់​បានចាក់វ៉ាក់សាំងព្រោះនៅក្នុងស្ថានភាពធម្មតាថ្មីនៅតែមានករណីផ្ទុក​ជំងឺ​កូវីដ ១៩ នៅក្នុងសហគមន៍។

យោងតាមព័ត៌មានថ្មីៗ នៅលើវិបផតថលចាក់ចាក់​វ៉ាក់សាំង​ជាតិ គិតត្រឹមថ្ងៃត្រង់ថ្ងៃទី ១២ ខែតុលាប្រទេសទាំងមូលបានចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ចំនួន ៥៥.៨៧០.១៦៤ ដូសជូន ប្រជាជនជាង ៣៩ លាននាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅបាន​ចាក់​វ៉ាក់សាំង​ដូសទីមួយ (ស្មើនឹង៥៨ % នៃចំនួន​ប្រជាជនដែល​មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) ប្រជាជនចំនួន ១៦ លាននាក់បានទទួលការចាក់​វ៉ាក់សាំងដូសទី ២ (ស្មើនឹងជាង ២២%) ។

គិត​ដល់ចុងថ្ងៃទី ១០ ខែតុលា ប្រទេសយើងទទួលបានវ៉ាក់សាំងជំងឺកូវីដ ១៩ ចំនួន ៨៧.៧ លានដូស ហើយឥឡូវនេះបានបែងចែកវ៉ាក់សាំងចំនួន ៨១.៧ លានដូស តាមរយៈ៥៧ លើកហើយ ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ វ៉ាក់សាំងចំនួន ២១.៥ លានដូសត្រូវបានបែងចែក​ថែមទៀត។

ចាប់ពីថ្ងៃទី ១ ដល់ ១០ ខែតុលានៅតាមតំបន់និងអង្គភាពនានានៅទូទាំងប្រទេសបានចាក់វ៉ាក់សាំងចំនួន ១១ លានដូសដែលមានសមត្ថភាពជាមធ្យមប្រហែល ១.១-១.២ ដូស។ បច្ចុប្បន្នខេត្តក្រុងចំនួន ៨/៦៣ បានបាន​ចាក់​វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសហើយសម្រាប់ប្រជាជនជាង ៩០% ដែល​មានពីអាយុ ១៨ ឆ្នាំឡើង​ទៅ។ ខេត្ត​ចំនួន ២ បាន​ចាក់​វ៉ាក់សាំង​ដូសទីពីរ​ដល់ទៅ ៧០-៨០%; ខេត្តចំនួន​ ៤៩ បាន​សម្រេចបានការចាក់​វ៉ាក់សាំង​ចំនួន ៥០-៧០%; ខេត្តចំនួន ៤៩ ទើបតែចាក់វ៉ាក់សាំងដូសទីមួយសម្រាប់ប្រជាជនតិចជាង ៥០% ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់