Trending now

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបានជួយឧបត្ថម្ភអាណិកជនក្រីក្រនៅទីក្រុងព្រះសីហនុ

10:54 | 13/10/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី១១ ខែតុលា ក្រុមគ្រួសារក្រីក្រ ៦០ គ្រួសារបានមកស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ដើម្បីទទួលអំណោយពីសប្បុរសជន។ អំណោយមួយចំណែកៗ មានតម្លៃប្រហែល ២០ ដុល្លារអាមេរិក រួមមាន អង្ករ ម៉ាស់ និងថវិកាសម្រាប់ការធ្វើដំណើរ។

រដ្ឋាភិបាលខេត្តព្រះសីហនុរៀបចំការចាក់វ៉ាក់សាំង Covid-19 ជូនស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ រដ្ឋាភិបាលខេត្តព្រះសីហនុរៀបចំការចាក់វ៉ាក់សាំង Covid-19 ជូនស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ផ្តល់អំណោយជូនអាណិកជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេតឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ផ្តល់អំណោយជូនអាណិកជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេតឆ្នាំ ២០២១
ពលករដើមកំណើតវៀតណាមមួយចំនួននៅមូលដ្ឋាន បានរៃអង្គាស និងជូនថវិកាដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ហើយស្នើជួយរៀបចំអំណោយសម្រាប់ជូនដល់អាណិកជនវៀតណាម (រូបថត៖ baoquocte.vn)
ពលករដើមកំណើតវៀតណាមមួយចំនួននៅមូលដ្ឋាន បានរៃអង្គាស និងជូនថវិកាដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ហើយស្នើជួយរៀបចំអំណោយសម្រាប់ជូនដល់អាណិកជនវៀតណាម (រូបថត៖ baoquocte.vn)

គ្រោះធម្មជាតិ និងជំងឺរាតត្បាតនាពេលកន្លងមក បានធ្វើឲ្យអាណិកជនវៀតណាមនៅកម្ពុជានិយាយរួម និងខេត្តព្រះសីហនុ និយាយដោយឡែកកាន់តែមានការលំបាកខ្លាំង។ ពលករដើមកំណើតវៀតណាមមួយចំនួននៅមូលដ្ឋានបានរៃអង្គាស និងជូនថវិកាដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ហើយស្នើជួយរៀបចំអំណោយសម្រាប់ជូនដល់អាណិកជនវៀតណាម។

ថ្លែងអំណរគុណចំពោះសប្បុរសជន លោក Vu Ngoc Ly អគ្គកុងស៊ុល ជឿជាក់ថា ជំនួយរបស់សប្បុរសជនទាំងនេះ នឹងជាកម្លាំងចលករសម្រាប់អាណិកជនវៀតណាមជំនះ​ការលំបាកនាបច្ចុប្បន្ន។ លោក Tran Van Nam ប្រធានសមាគមន៍ខ្មែរ-វៀតណាម ខេត្តព្រះសីហនុ បានឲ្យដឹងថា អាណិកជនវៀតណាមនៅខេត្តព្រះសីហនុ ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដោយឥតគិតថ្លៃ ចំនួន ៣ លើកហើយ៕

យោងតាមកាសែតកងទ័ពប្រជាជន

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស