Trending now

VNMAC និង MAG ពង្រឹងកិច្ចសហប្រតិបតិ្តការក្នុងវិស័យជំនះពុះពារផលវិបាកពីគ្រាប់បែកមីននិងគ្រឿងផ្ទុះក្រោយសង្គ្រាមនៅវៀតណាម

14:39 | 09/10/2021 យោងតាមវិឡុសំលេងវៀតណាម

នារសៀលថ្ងៃទី ៧ ខែតុលា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC) និងអង្គការ Mines Advisory Group វៀតណាម (MAG Vietnam) ដែលជាអង្គការក្រៅរដ្ឋាភិបាល ចូលរួមសកម្មភាពកំចាត់មីនមនុស្សធម៌នៅវៀតណាមបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកសាងនិងពង្រឹងសមត្ថភាពក្នុងការជំនះពុះពារផលវិបាកដែលបណ្តាលពីគ្រាប់បែកមីននិងគ្រឿងផ្ទុះក្រោយសង្គ្រាមនៅវៀត ណាម។

លើកកម្ពស់សិទ្ធិកុមារនិងសិទ្ធិយុវជននៅវៀតណាមសម្រាប់ដំណាក់កាល ២០២១- ២០២៦ លើកកម្ពស់សិទ្ធិកុមារនិងសិទ្ធិយុវជននៅវៀតណាមសម្រាប់ដំណាក់កាល ២០២១- ២០២៦
សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេសឲ្យ​កម្ពុជា​ សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេសឲ្យ​កម្ពុជា​
តំណាង VNMAC និង MAG វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (ប្រភព៖ vnmac.gov.vn)
តំណាង VNMAC និង MAG វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (ប្រភព៖ vnmac.gov.vn)

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះគឺជាមូលដ្ឋានសម្រាប់ MAG ក្នុងការចែករំលែកជំនាញបច្ចេកទេសជាមួយ VNMAC តាមរយៈការបណ្តុះបណ្តាល ការកសាងប្រព័ន្ធគ្រប់គ្រងគុណភាពប្រកបដោយប្រសិទ្ធភាព រៀបចំដំណើរទស្សនកិច្ចនៅមូលដ្ឋានជាក់ស្តែង ដើម្បីបង្កើតឱកាសជួយភាគីទាំងពីរអភិវឌ្ឍន៍កាន់តែខ្លាំងក្លាជាង។

អគ្គនាយក VNMAC លោក Tran Trung Hoa បានសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខានេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្លូវការរវាងភាគីទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំនះពុះពារផលវិបាកដោយសារគ្រាប់បែកមីន នៅវៀតណាម ដែលជាបុព្វបទសំខាន់ដើម្បីឱ្យភាគីទាំងពីរដំណើរការកិច្ចសហប្រតិបត្តិការជាក់ស្តែង៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស