Trending now

វៀតណាមស្នើឲ្យបង្កើនវិធានការប្រតិបត្តិច្បាប់ ការពារជនស៊ីវីលនៅហៃទី

10:41 | 06/10/2021

វៀតណាមថ្កោលទោសរាល់អំពើហឹង្សា ចាប់ជំរិតទារប្រាក់ របស់ក្រុមឧក្រិដ្ឋជននៅហៃទី ហើយស្នើឲ្យបង្កើនវិធានការប្រតិបត្តិច្បាប់ ការពារជន ស៊ីវិល ជាពិសេសគឺនារីនិងកុមារ។

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពអេត្យូពី ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពអេត្យូពី
សាររបស់វៀតណាមនៅមហាសន្និបាតអង្គការសហប្រជាជាតិមានមាន​លក្ខណៈ​ស្ថាបនា និងការទទួលខុសត្រូវ សាររបស់វៀតណាមនៅមហាសន្និបាតអង្គការសហប្រជាជាតិមានមាន​លក្ខណៈ​ស្ថាបនា និងការទទួលខុសត្រូវ
ផ្ទះសម្បែងនៅហៃទីត្រូវបំផ្លិចបំផ្លាញដោយការរញ្ជួយដីកម្រិត៧,២រិចទ័រកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)
ផ្ទះសម្បែងនៅហៃទីត្រូវបំផ្លិចបំផ្លាញដោយការរញ្ជួយដីកម្រិត៧,២រិចទ័រកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)

នៅថ្ងៃទី៤ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បាន ជួបប្រជុំដើម្បីផ្ទៀងស្ដាប់របាយការណ៍ស្ដីពីស្ថានភាពហៃទីនិងប្រតិបត្តិការរបស់ ការិយាល័យសម្របសម្រួលរបស់អ.ស.បប្រចាំហៃទី។

ថ្លែងនៅកិច្ចប្រជុំ អគ្គទីប្រក្សា អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.បលោកស្រី Nguyen Phuong Tra បានសម្ដែងការព្រួយបារម្ភចំពោះស្ថានភាពលំបាក និងចលាចលនៅហៃទី។ តំណាង វៀតណាមកត់សម្គាល់កិច្ចព្រមព្រៀងនយោបាយរវាងនាយករដ្ឋមន្រ្តីហៃទីជាមួយ បណ្ដាគណៈបក្សនយោបាយ អង្គការសង្គមស៊ីវិលអំពីការរៀបចំការបោះឆ្នោតក្នុងឆ្នាំ ២០២២ ហើយមានបំណងចង់ឲ្យភាគីពាក់ព័ន្ធនានាកំណត់វិស័យអាទិភាព ក្នុងនោះ ផ្ដោតសំខាន់ទៅលើទម្រង់និងពេលវេលាបោះឆ្នោត ធានាអត្រាស្ត្រីចូលរួមក្នុងជីវភាព នយោបាយចំនួន៣០%។

វៀតណាមថ្កោលទោសរាល់អំពើហឹង្សា ចាប់ជំរិតទារប្រាក់ របស់ក្រុមឧក្រិដ្ឋជននៅហៃទី ហើយស្នើឲ្យបង្កើនវិធានការប្រតិបត្តិច្បាប់ ការពារជន ស៊ីវិល ជាពិសេសគឺនារីនិងកុមារ។ វៀតណាមអំពាវនាវឲ្យអ.ស.ប អង្គការអន្តរជាតិ និងតំបន់បន្តជួយឧបត្ថម្ភហៃទីជំនះលើការលំបាកនាបច្ចុប្បន្នព្រមទាំងបញ្ជាក់សារជាថ្មី ម្ដងទៀតនូវការគាំទ្រចំពោះប្រជាជនហៃទីដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍ នៅហៃទីផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់