Trending now

បេក្ខជនមានដើមកំណើតវៀតណាមបានចូលក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតព្យាណូដ៏ល្បីល្បាញរបស់ពិភពលោក

09:10 | 06/10/2021 ឌីណា

យុគសម័យ - ពិធីបើកការប្រកួតប្រជែងព្យាណូអន្តរជាតិ Frederic Chopin លើកទី ១៨ ដែលជាពានរង្វាន់តន្ត្រីដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក បានប្រព្រឹត្តទៅនៅថ្ងៃទី ២ ខែតុលា នៅទីក្រុង Warsaw នៃវ៉ាប្រទេសប៉ូឡូញ។

មនុស្សរាប់ពាន់នាក់ មកជួបជុំគ្នា និងទស្សនាតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ របស់ណាហ្គាវើល៍ ដើម្បីស្វាគមន៍ឆ្នាំថ្មី មនុស្សរាប់ពាន់នាក់ មកជួបជុំគ្នា និងទស្សនាតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ របស់ណាហ្គាវើល៍ ដើម្បីស្វាគមន៍ឆ្នាំថ្មី
តន្ត្រីតភ្ជាប់ទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា តន្ត្រីតភ្ជាប់ទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា
បេក្ខជនមានដើមកំណើតវៀតណាមបានចូលក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតព្យាណូដ៏ល្បីល្បាញរបស់ពិភពលោក

សិល្បករប្រជាជន Dang Thai Son

វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតព្យាណូ Chopin បានចាប់ផ្តើមសម្តែងពិសេសដែលមិនធ្លាប់មាន ពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ ដោយការស្តែងរបស់សិល្បករ សិល្បការិនី លេងព្យ៉ាណូចំនួន ៤ នាក់ដែលបានឈ្នះពានរង្វាន់លេខមួយនៃការប្រកួត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ថែម​ទាំង​ពួកគេ​ជាសមាជិកគណៈមេប្រយោគ ឆ្នាំនេះផងដែរ។ នេះគឺជាសិល្បការិនី Martha Argerich (អាហ្សង់ទីន) សិល្បការិនី Yulianna Avdeeva (សហព័ន្ធរុស្ស៊ី) សិល្បករ Seong-Jin Cho (កូរ៉េខាងត្បូង) និងសិល្បករប្រជាជន Dang Thai Son ។

សិល្បករប្រជាជន Dang Thai Son បាននាំមកនូវកិត្តិយសដល់ប្រទេសវៀតណាមនៅពេលដែលគាត់បានឈ្នះពានរង្វាន់លេខ ១ នៅក្នុងការប្រកួតព្យាណូ Chopin លើកទី ១០ (១៩៨០) ។

បន្ទាប់ពីជាង ៤០ ឆ្នាំមកនេះ បេក្ខជនចូល​រួមក្នុង​ការប្រគួត​ នៅឆ្នាំនេះ សិល្បករ Nguyen Viet Trung (កើតនៅឆ្នាំ ១៩៩៦ ជនជាតិវៀតណាម រស់នៅប៉ូឡូញ) គឺជាសិល្បករទី ២ ដែលអាចឈានដល់ក្តីសុបិន្តដែល​មានវត្តមានក្នុងការប្រកួត Chopin បន្ទាប់ពីសិល្បករ Dang Thai Son ។

បេក្ខជនមានដើមកំណើតវៀតណាមបានចូលក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតព្យាណូដ៏ល្បីល្បាញរបស់ពិភពលោក

បេក្ខជន Nguyen Viet Trung ជនជាតិវៀតណាមនៅប៉ូឡូញ (រូបថត៖ thanhnien.vn)

នៅក្នុងបទសម្ភាសន៍រហ័សជាមួយរបស់គណៈកម្មាធិការរៀបចំការប្រកួតនេះ សិល្បករ Nguyen Viet Trung បានចែករំលែកថា៖“ ខ្ញុំបានស្គាល់ដល់ពីតន្ត្រី Chopin តាំងពីខ្ញុំនៅក្មេង។ នោះហើយជាពេលវេលាដែលខ្ញុំដើរតាមម្តាយខ្ញុំទៅហាងលក់សៀវភៅនិង CD តន្ត្រី Chopin ជាច្រើនរបស់សិល្បករ Dang Thai Son ។ ជាលើកដំបូង​ដែលខ្ញុំបានដឹងពីការប្រកួតនេះគឺឆ្នាំ ២០០៥ ដែលជាឆ្នាំដែលសិល្បករ Artur Blechacz ឈ្នះពានរង្វាន់ ខ្ញុំបានសំរេចថាមានថ្ងៃណាមួយខ្ញុំនឹងឈរនៅលើឆាកស្តែងនេះ” ។

ការប្រកួតព្យាណូអន្តរជាតិ Chopin បានរៀបចំឡើងជាលើកដំបូង នៅឆ្នាំ ១៩២៧ រៀងរាល់ ៥ ឆ្នាំម្តងដើម្បីរំលឹកនឹក​ដល់និងលើកតម្កើងទេពកោសល្យរបស់អ្នកនិពន្ធជន សិល្បករព្យាណូជនជាតិប៉ូឡូញ Frederic Chopin ។

ទោះបីជាមានផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ -១៩ ក៏ដោយ ក៏ឆ្នាំនេះជាលើកដំបូងដែលការប្រកួតប្រជែងបានកត់ត្រាការកើនឡើងនៃចំនួនបេក្ខជនចូលរួមក្នុងការប្រកួតនេះ ដែលមានមនុស្សជាង ៥៣០ នាក់មកពីប្រទេសជាច្រើន។

បន្ទាប់ពីការវគ្គចម្រុះចំនួន ២ (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែកក្កដា) បេក្ខជនចំនួន ៨៧ នាក់ដែលមានអាយុពី ១៧ ដល់ ៣១ ឆ្នាំបានឈានដល់វគ្គផ្តាច់ព្រ័ត្រ (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ២៣ ខែតុលា) ។

វគ្គផ្តាច់​ព្រ័ត្រនឹងមានការសម្តែងចំនួន ៤ លើក សម្រាប់​លើក​សម្តែង​និមួយៗ នឹងជ្រើសរើសបេក្ខជន ១/២ នៃចំនួន​​បេក្ខជន។ នៅយប់វគ្គផ្តាច់​ព្រ័ត្រចុងក្រោយនេះមានបេក្ខជនត្រឹមតែ ១០ នាក់ប៉ុណ្ណោះដែលត្រូវប្រជែងយកចំណាត់ថ្នាក់។ ពានរង្វាន់ធំចំនួន ៦ បាន​​ជាប់​ចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៦ និងពានរង្វាន់បន្ទាប់បន្សំចំនួន ៤ ទៀតដែលមានតម្លៃរង្វាន់សរុបចំនួន ១៣៨.០០០ អឺរ៉ូ៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ