Trending now

ពង្រឹងការយាមល្បាតទ្វេភាគីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នៅតាមព្រំដែនវៀតណាម-កម្ពុជា

11:27 | 05/10/2021 ហេង វុធ្ធី

ក្នុងបំណងសម្របសម្រួលគ្នាឱ្យបានល្អប្រសើរដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងនៅតាមព្រំដែនវៀតណាម - កម្ពុជា ជាពិសេសក្នុងកំឡុងពេលមានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ នៅថ្ងៃទី ២ ខែតុលា នៅច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc (ឃុំ Thuong Phuoc ១ ស្រុក Hong Ngu ខេត្ត Dong Thap) ប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិ Thuong Phuoc កងទ័ពការពារព្រំដែនខេត្ត​ Dong Thap បាន​សហការជាមួយកម្លាំងការពារព្រំដែនខេត្តព្រៃវែង រៀបចំការយាមល្បាតទ្វេភាគី។

លក្ខណៈពិសេសនៃទីផ្សារ«គ្មានការប៉ះពាល់» នៅតាមព្រំដែនវៀតណាម - កម្ពុជា លក្ខណៈពិសេសនៃទីផ្សារ«គ្មានការប៉ះពាល់» នៅតាមព្រំដែនវៀតណាម - កម្ពុជា
ពង្រឹងកម្លាំងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID -19 នៅតាមព្រំដែនវៀតណាម - កម្ពុជា ពង្រឹងកម្លាំងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID -19 នៅតាមព្រំដែនវៀតណាម - កម្ពុជា
ពង្រឹងការយាមល្បាតទ្វេភាគីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នៅតាមព្រំដែនវៀតណាម-កម្ពុជា
ពង្រឹងការយាមល្បាតទ្វេភាគីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នៅតាមព្រំដែនវៀតណាម-កម្ពុជា

ភាគីទាំងពីរបានត្រួតពិនិត្យព្រំដែន បង្គោលព្រំដែន សញ្ញាសម្គាល់ ហើយ​សម្អាត និងចាំងស្មៅនៅតំបន់ព្រំដែនពីបង្គោលលេខ ២៣៧ ដល់បង្គោលលេខ ២៤០ ហើយ និងពិភាក្សាអំពីស្ថានភាពតំបន់ព្រំដែន ដោយបានឯកភាពលើការបង្កើនសកម្មភាពឃោសនាផ្សព្វផ្សាយជូនប្រជាជននៅតាមព្រំដែនទាំងពីរឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង សន្ធិសញ្ញា និងបទប្បញ្ញត្តិនានានៅតំបន់ព្រំដែន រួមទាំងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ផងដែរ។

តាមរយៈការយាមល្បាត បង្គោលព្រំដែន និងសញ្ញាសម្គាល់នៅតែរក្សាសភាពដើម មានទីតាំងត្រឹមត្រូវ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុយាមល្បាត ហើយបានឯកភាពគ្នាថា ក្នុងពេលខាងមុខនេះនឹងបន្តសម្របសម្រួលឱ្យបានល្អប្រសើរក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមព្រំដែន ទប់ស្កាត់ជាបន្ទាន់ចំពោះមុខសញ្ញាដែលមានអំពើរត់ពន្ធ ចេញចូលព្រំដែនខុសច្បាប់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតតាមព្រំដែន៕

ហេង វុធ្ធី

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ