Trending now

ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងនីហ្សេរីយ៉ា

19:49 | 02/10/2021 ហេង វុធ្ធី

នារសៀលថ្ងៃទី ៣០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញ ជួបសន្ទនាតាមទូរស័ព្ទ ជាមួយអនុប្រធានាធិបតីសហព័ន្ធនីហ្សេរីយ៉ាលោក Yemi Osinbajo ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងនីហ្សេរីយ៉ា។

កាណាដានឹងបន្តផ្ដល់អាទិភាពដល់ ទំនាក់ទំនងជាមួយវៀតណាម កាណាដានឹងបន្តផ្ដល់អាទិភាពដល់ ទំនាក់ទំនងជាមួយវៀតណាម
ប្រទេសនីហ្សេរីយ៉ាវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានក្នុងការរួមចំណែកដល់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ ប្រទេសនីហ្សេរីយ៉ាវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានក្នុងការរួមចំណែកដល់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់
ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងនីហ្សេរីយ៉ា
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ជួបសន្ទនាតាមទូរស័ព្ទជាមួយអនុប្រធានាធិបតីសហព័ន្ធនីហ្សេរីយ៉ា លោក Yemi Osinbajo (រូបថត៖ TTXVN)

នៅក្នុងកិច្ចសន្ទនានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានបញ្ជាក់ពីសារៈសំខាន់និងបំណងរបស់ខ្លួនក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខនេះ រួមទាំងពិភាក្សាអំពីវិធានការជាក់ស្តែង ដូចជា ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងគ្រប់វិស័យ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញសកម្មភាពលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគរួមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យថាមពល កសិកម្មអប់រំនិងកីឡាជាដើម។

ទាក់ទងនឹងក្របខ័ណ្ឌច្បាប់ ភាគីទាំងពីរបានឯកភាពជំរុញការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិនិងសហភាពអាហ្វ្រិក។

ទាក់ទងនឹងជំងឺរាតត្បាតកូវីដ -១៩ ភាគីទាំងពីរបានបញ្ជាក់ពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ ពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងការផ្ទេរបច្ចេកវិទ្យាក្នុងការផលិតវ៉ាក់សាំងផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់