Trending now

កម្មវិធីតែមួយគត់អំពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានត្រៀមរួចស្រេច

20:16 | 01/10/2021 ឌីណា

យុគសម័យ - ព័ត៌មានពីក្រសួងព័ត៌មាននិងទូរគមនាគមន៍ នៅថ្ងៃទី ២៩ ខែកញ្ញានេះបានឲ្យដឹងថា ក្រសួងនេះបានដឹកនាំមជ្ឈមណ្ឌលបច្ចេកវិទ្យាដើម្បីបង្ការនិងប្រឆាំងនឹង​ជំងឺ​កូវីដ ១៩ បានសម្របសម្រួលជាបន្ទាន់ជាមួយក្រសួងសុខាភិបាល ក្រសួងនគរបាលសហគ្រាសបច្ចេកវិទ្យានិងអង្គភាពពាក់ព័ន្ធ ដើម្បីបង្កើតកម្មវិធី PC COVID ។

BAGPS គាំទ្រការតំឡើងកម្មវិធី “ធ្វើដំំណើរដោយសុវត្ថិភាព” ដោយឥតគិតថ្លៃដើម្បីការពារកូវីដ-១៩ BAGPS គាំទ្រការតំឡើងកម្មវិធី “ធ្វើដំំណើរដោយសុវត្ថិភាព” ដោយឥតគិតថ្លៃដើម្បីការពារកូវីដ-១៩
ប្រជាជន Ha Noi អាចប្រើកម្មវិធី appដើម្បីស្នើជំនួយផ្នែកសុខាភិបាលនិងស្បៀងអាហារ ប្រជាជន Ha Noi អាចប្រើកម្មវិធី appដើម្បីស្នើជំនួយផ្នែកសុខាភិបាលនិងស្បៀងអាហារ
កម្មវិធីតែមួយគត់អំពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានត្រៀមរួចស្រេច

កម្មវិធី PC COVID ត្រូវបានសម្រេចរួចរាល់ក្នុងគោលបំណងបញ្ចូល​កម្មវិធីការពារការរីករាលដាលនៃជំងឺកូវីដ ​១៩។

បច្ចុប្បន្ននេះកម្មវិធីនេះបានសម្រេចរួចរាល់ខាងបច្ចេកទេស ហើយបញ្ជូនចូលក្នុង​ប្រព័ន្ធ Apple Store និងប្រព័ន្ធ Google Play ដើម្បីរង់ចាំបានការយល់ព្រម។ នៅពេលដែលកម្មវិធីនេះបានបង្ហោះអ្នកប្រើប្រាស់អាចទាញ យកនិងប្រើប្រាស់វាបាន។

យោងតាមការចែករំលែកពីមជ្ឈមណ្ឌលបច្ចេកវិទ្យា ដើម្បីបង្ការនិងប្រឆាំងនឹងជំងឺកូវីដ ១៩ បានចែករំលែក​ថា កម្មវិធី PC COVID បានរចនាឡើង ដើម្បីជំនួសនិងបញ្ចូលកម្មវិធីប្រឆាំងនឹងជំងឺកូវីដ -១៩ ដែលបច្ចុប្បន្នកំពុងដាក់ពង្រាយដោយក្រសួងព័ត៌មាននិងទូរគមនាគមនិងក្រសួងសុខាភិបាល អនុវត្ត ដូចជា៖ Bluezone, NCOVI,រាយការណ៍អំពី​ស្ថានភាពសុខភាព រាយការណ៍​តាមកូដ QR, ការគ្រប់គ្រងការធ្វើតេស្ត។

PC COVID នឹងបានតភ្ជាប់ដើម្បីអនុវត្តការផ្ទៀងផ្ទាត់ជាមួយប្រភពទិន្នន័យសំខាន់ និងធំចំនួន ៤ រួមមាន៖ មូលដ្ឋានទិន្នន័យប្រជាជនជាតិ (គ្រប់គ្រងដោយក្រសួងនគរបាល); មូលដ្ឋានទិន្នន័យធានារ៉ាប់រងជាតិ (គ្រប់គ្រងដោយក្រុមហ៊ុនធានារ៉ាប់រងសង្គមវៀតណាម) មូលដ្ឋានទិន្នន័យជាតិស្តីពីការចាក់វ៉ាក់សាំងនិងការការពារជំងឺកូវីដ ១៩ (គ្រប់គ្រងដោយក្រសួងសុខាភិបាល) និងមូលដ្ឋានទិន្នន័យស្តីពីការធ្វើតេស្តរកមេរោគកូវីដ ១៩ ។ តាមការរចនា PC COVID នឹងផ្តល់ជូនកាតប្រភេទ ៣ “ពណ៌បៃតង-លឿង-ក្រហម”ផងដែរ។ ជាពិសេស កម្រិតនៃការវាយតម្លៃនិងការបង្ហាញពណ៌កាតនឹងផ្អែកលើដំណើរការនៃទិន្នន័យនូវរោគរាតត្បាតដែលផ្តល់ដោយក្រសួងសុខាភិបាល។

PC COVID នៅពេលដែលដាក់ឲ្យដំណើរការនឹងរួមបញ្ចូលនិងជំនួសកម្មវិធីប្រឆាំងនឹង​ការរីករាលដាលដែលដាក់ពង្រាយនិងដំណើរការដោយក្រសួងព័ត៌មាននិងសារគមនាគម​និងក្រសួងសុខាភិបាល។ ហើយកម្មវិធីបង្ការ​និង​ប្រឆាំងនឹងការរីករាលដាលនៃតំបន់មួយចំនួនដែលបានដាក់ពង្រាយនឹងបន្តដំណើរការជាធម្មតា។

PC COVID ក៏នឹងមិនជំនួសកម្មវិធីសៀវភៅសុខភាពអេឡិចត្រូនិកដែរ ព្រោះសៀវភៅសុខភាពអេឡិចត្រូនិកនឹងជំនួសសៀវភៅសុខភាពក្រដាស និង​បាន​បុគ្គលម្នាក់ៗប្រើប្រាស់អស់មួយជីវិតដែលបម្រើឱ្យការពិនិត្យនិងព្យាបាលជំងឺផ្សេងៗគ្នា មិនមែនទាក់ទងនឹងកូវីដ -១៩ នោះទេ។ បច្ចុប្បន្នក្រសួងព័ត៌មាននិងទូរគមនាគមនិងក្រសួងសុខាភិបាលកំពុងស្នើភាគីពាក់ព័ន្ធពន្លឿនដំណើរការធ្វើបច្ចុប្បន្នភាពនិងកែទិន្នន័យ ហើយបញ្ចប់ការដាក់ពាក្យសៀវភៅសុខភាពអេឡិចត្រូនិក៕

ឌីណា

Vietnam plus

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ