Trending now

ក្រុមជនជាតិវៀតណាមនៅឯបរទេសជួយគាំទ្រគ្រូពេទ្យនិងគិលានុបដ្ឋាករជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺ Covid-19

19:47 | 02/10/2021 ឌីណា

យុគសម័យ - ជនជាតិវៀតណាមជាច្រើននាក់ដែលកំពុងរស់នៅនិងធ្វើការនៅឯបរទេសបានបង្កើតក្រុមអ្នកស្ម័គ្រចិត្ត ហើយបានចាប់ផ្តើមយុទ្ធនាការរៃអង្គាសមូលនិធិដើម្បីគាំទ្រដល់គ្រូពេទ្យនិងគិលានុបដ្ឋយិករជួរមុខ ក្នុង​ការប្រយុទ្ធនឹង​ជំងឺ​ Covid-19 និងប្រជាជនជួប​ស្ថានភាពពិបាកនៅក្នុងតំបន់ធ្វើ​ចត្តាឡីស័កដាច់។

រដ្ឋាភិបាលវៀតណាមកំពុងព្យាយាមជំរុញការបញ្ចូនវ៉ាក់សាំង COVID - 19 មកប្រទេសវិញឱ្យបានឆាប់បំផុតនិងច្រើនបំផុត រដ្ឋាភិបាលវៀតណាមកំពុងព្យាយាមជំរុញការបញ្ចូនវ៉ាក់សាំង COVID - 19 មកប្រទេសវិញឱ្យបានឆាប់បំផុតនិងច្រើនបំផុត
នាយទាហានរក្សាសន្តិភាពវៀតណាមចួលរួមក្នុងការប្រឆាំងនឹងជំងឺ  COVID - 19 ប្រកបដោយសកម្ម នាយទាហានរក្សាសន្តិភាពវៀតណាមចួលរួមក្នុងការប្រឆាំងនឹងជំងឺ COVID - 19 ប្រកបដោយសកម្ម
ក្រុមជនជាតិវៀតណាមនៅឯបរទេសជួយគាំទ្រគ្រូពេទ្យនិងគិលានុបដ្ឋាករជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺ Covid-19
កុ្រម Stay Strong Saigon និងក្រុមព្រួតដៃគ្នា ដើម្បីវៀតណាមសម្របសម្រួលជាមួយគ្នា។

លោកស្រី Tiffany Quynh Tran (រស់នៅប្រទេសកាណាដា) សហស្ថាបនិកក្រុម Stay Stay Saigon បាននិយាយថា ក្នុងរយៈពេល ២ ខែដំបូងនៃការបង្កើតក្រុមនេះបានដំណើរការក្នុងទ្រង់ទ្រាយតូច ហើយភាគច្រើនបានអំពាវនាវការគាំទ្រនៅលើគេហទំព័ររបស់ផ្ទាល់ខ្លួន។

ដោយទទួលបានការគាំទ្រពីមនុស្សជាច្រើន ក្រុមនេះបានពង្រីកយុទ្ធនាការជួយគាំទ្រ។ ពីការស្តាប់ការលំបាកតម្រូវការបន្ទាន់របស់គ្រូពេទ្យ​និងគិលានុបដ្ឋាការជួរមុខ ក្រុមការងារប្រមូលនិងផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីរៀបចំគម្រោងការរៃអង្គាសប្រាក់។

យោងតាមលោកស្រី Tiffany ក្នុងដំណើរការនេះបញ្ហាប្រឈមធំបំផុតគឺការភ្ជាប់ទំនាក់ទំនងជាមួយគ្រូពេទ្យនិងវេជ្ជបណ្ឌិត ដើម្បីចាប់យកព័ត៌មានទាន់ពេលវេលាពីព្រោះ​ពួកគេតែងតែរវល់និងចំនួន​​ករណី​ឆ្លង​ជំងឺ​នេះ​ច្រើន​លើសចំណុះ។

ជាច្រើនថ្ងៃនាម៉ោង ១-២ ព្រឹក បុគ្គលិកពេទ្យមានពេលសំរាក ហើយឆ្លៀតឱកាសនេះជូន​ដំណឹងពីចំនួនអ្នកជំងឺខ្វះឧបករណ៍អី ដើម្បីក្រុម Stay Strong Saigon ធ្វើបច្ចុប្បន្នភាពលើទិន្នន័យគាំទ្រ។ ក្រៅពីនេះសមាជិកក្រុមធ្វើការស្ទើរតែ ២៤/៧ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននិងជួយដល់គ្រួសារដែលខ្វះខាតគ្រឿងឧបភោករិភោក​និងសម្ភារៈ​ចាំបាច់នៅក្នុងតំបន់ធ្វើ​ចត្តាឡីស័ក។

ក្រុមជនជាតិវៀតណាមនៅឯបរទេសជួយគាំទ្រគ្រូពេទ្យនិងគិលានុបដ្ឋាករជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺ Covid-19
ក្រុមជនជាតិវៀតណាមនៅឯបរទេសជួយគាំទ្រគ្រូពេទ្យនិងគិលានុបដ្ឋាករជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺ Covid-19
សកម្មភាពជួយសង្គ្រោះរបស់ក្រុម Stay Strong Saigon មួយចំនួន។

ក្រុមព្រួតដៃគ្នា ដើម្បីប្រទេសវៀតណាម ត្រូវបានបង្កើតឡើង នៅខែសីហាឆ្នាំ ២០២០ ដោយជនជាតិវៀតណាមនៅឯសហរដ្ឋអាមេរិក។ លោកស្រី Hang Vu សមាជិកក្រុមបាននិយាយថា ក្រុមនេះធ្វើការឆ្ពោះទៅរកការអប់រំ ការថែទាំសុខភាពនិងការរកស៊ី ដោយ​ផ្អែកទៅ​លើប្រមូលកម្លាំ​ងមនុស្ស។

ចាប់ផ្តើមពីការបរិច្ចាគសម្ភារៈអនាម័យវេជ្ជសាស្រ្តនិងគ្រឿង​ឧបភោក បរិភោក វត្ថុចាំបាច់ដល់ប្រជាជននៅតំបន់​ផ្ទុះ​ឡើងនូវ​ការរីករាល​ដាលនៃជំងឺនេះនៅ Da Nang និងខេត្តក្រុងមួយចំនួនទៀត ក្រុមនេះបានពង្រីកទ្រង់ទ្រាយនិងភាពចម្រុះនៃយុទ្ធនាការនេះដោយសារការរួបរួមគ្នាពីប្រជាជនវៀតណាមនៅទូទាំងពិភពលោក។

យុទ្ធនាការដ៏លេចធ្លោមួយរបស់ក្រុមនេះគឺ “ វ៉ាក់សាំងចំនួន ១០.០០០ ដូសសម្រាប់វៀតណាម” ។ ជាពិសេស ក្រុមនេះរៀបចំកម្មវិធីប្រកួតប្រជែងទេពកោសល្យសម្រាប់កុមារវៀតណាមនៅជុំវិញពិភពលោក។ កុមារជាច្រើនចូលរួមក្នុងការប្រកួតប្រជែងនេះដែល​បានផ្ញើគំនូររបស់ពួកគេ ដើម្បីដេញថ្លៃឬធ្វើការក្រៅម៉ោងដើម្បីសន្សំប្រាក់និង​រៃអង្គាសដល់មូលនិធិ។

ព្រួតដៃជាមួយប្រទេសវៀតណាម សហការជាមួយ Stay Strong Saigon ដើម្បីអនុវត្តយុទ្ធនាការបរិច្ចាគម៉ាស់ N95 ចំនួន ១០ ម៉ឺនម៉ាស់ដែល​ជូន​គ្រូពេទ្យនិងគិលានុបដ្ឋយិការ នៅជួរមុខប្រឆាំង ក្នុងការ​ប្រឆាំងនឹងជំងឺរាតត្បាត នៅទីក្រុងហូជីមិញ។ ម៉ាស់ទាំងនេះបានទិញពីការរៃអង្គាសប្រាក់បានជាង ៨៥.០០០ ដុល្លារពីបុគ្គលនិងអង្គការក្នុងស្រុកនិងបរទេសជិត ១.០០០ នាក់។

នាពេលខាងមុខនេះក្រុមនឹងបន្តអំពាវនាវដល់អ្នកឧបត្ថម្ភ ដើម្បីរួមចំណែករៃអង្គាសមូលនិធិ សំដៅ​ទិញ​ម៉ាស់ ជូនដល់គ្រូពេទ្យ គិលានុបដ្ឋយិករនិងអ្នកស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នៅទីក្រុង Ho Chi Minh ថែម​ទាំង ជួយឧបត្ថម្ភកុមារដែលឪពុកម្តាយរបស់ពួកគេបានស្លាប់ចោលដោយសារ Covid -១៩ ១៩./

ឌីណា

Bao Quoc Te

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន