Trending now

សហគ្រាសនិងជនបរទេសនៅទីក្រុងហូជីមិញគាំទ្រការការពារជំងឺកូវីដ-១៩

00:00 | 30/09/2021 ហេង វុធ្ធី

យុគសម័យ - នៅថ្ងៃទី ២៩ ខែកញ្ញា លោកស្រី Yovanka Yoan Siahainenia អគ្គកុងស៊ុលស្តីទីឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហូជីមិញបានផ្តល់ឱ្យតំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងចំនួន ១៦៩ លានដុង និងសម្ភារៈចាំបាច់មួយចំនួនដែលមានតម្លៃជាង ១២០ លានដុង ដែលផ្តល់ដោយអាជីវកម្មឥណ្ឌូនេស៊ីនិងសហគមន៍នានាក្នុងទីក្រុងក្នុងការគាំទ្រការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ។ Ngày 29/9, bà Yovanka Yoan Siahainenia, quyền Tổng Lãnh sự Indonesia tại Thành phố Hồ Chí Minh trao cho đại diện Ủy ban MTTQ Việt Nam thành phố 169 triệu đồng và một số nhu yếu phẩm trị giá hơn 120 triệu đồng do các doanh nghiệp và cộng đồng người Indonesia tại thành phố ủng hộ công tác phòng, chống dịch COVID-19.

ធនាគា ADB ជួយទ្រទ្រង់សហគ្រាសខ្នាតតូចនិងមធ្យមនៅវៀតណាមដោយស្ត្រីធ្វើជាម្ចាស់ ធនាគា ADB ជួយទ្រទ្រង់សហគ្រាសខ្នាតតូចនិងមធ្យមនៅវៀតណាមដោយស្ត្រីធ្វើជាម្ចាស់
យថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងហុងកុង ក្រោយពីជំងឺរាតត្បាត យថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងហុងកុង ក្រោយពីជំងឺរាតត្បាត
សហគ្រាសនិងជនបរទេសនៅទីក្រុងហូជីមិញគាំទ្រការការពារជំងឺកូវីដ-១៩
សហគ្រាសនិងជនបរទេសនៅទីក្រុងហូជីមិញគាំទ្រការការពារជំងឺកូវីដ-១៩

នៅថ្ងៃទី ២៩ ខែកញ្ញា លោកស្រី Yovanka Yoan Siahainenia អគ្គកុងស៊ុលស្តីទីឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហូជីមិញបានផ្តល់ឱ្យតំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងចំនួន ១៦៩ លានដុង និងសម្ភារៈចាំបាច់មួយចំនួនដែលមានតម្លៃជាង ១២០ លានដុង ដែលផ្តល់ដោយអាជីវកម្មឥណ្ឌូនេស៊ីនិងសហគមន៍នានាក្នុងទីក្រុងក្នុងការគាំទ្រការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ។

អញ្ជើញចូលរួមពិធីប្រគល់អំណោយនេះ លោក Edwin Setiawan Tjie (ប្រធានសមាគមពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅទីក្រុងហូជីមិញ) បានបញ្ជាក់ថា អាជីវកម្មឥណ្ឌូនេស៊ីនៅក្នុងទីក្រុងតែងតែកំណត់ការគាំទ្រសហគមន៍ជាការងារសំខាន់និងមានអត្ថន័យ។ យើងសង្ឃឹមថាអំណោយនេះ នឹងរួមចំណែកជួយដល់ប្រជាជនទីក្រុងដែលកំពុងជួបការលំបាកដោយសារការរីករាលដាលនៃជំងឺនេះ។ សហគ្រាសនិងសហគមន៍ឥណ្ឌូនេស៊ីនៅក្នុងទីក្រុងជឿជាក់ថា នាពេលខាងមុខនេះទីក្រុងហូជីមិញ នឹងមានស្ថិរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនក្នុងស្ថានភាពថ្មីធម្មតា។

នៅថ្ងៃដដែលនៅស្រុកតាន់ភូអង្គការអ្នកជិតខាងល្អ (កូរ៉េ) បានប្រគល់អំណោយចាំបាច់ចំនួន ១.០០០ (ស្មើនឹង ៥០០ លានដុង) ដើម្បីជួយដល់ប្រជាជននៅក្នុងស្រុក ដែលជួបការលំបាកដោយសារការរីករាល ដាលនៃជំងឺកូវីដ-១៩៕

ហេង វុធ្ធី

ncov.vnanet.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ