Trending now

ជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ

17:04 | 27/09/2021 ហេង វុធ្ធី

នៅថ្ងៃទី២៦ ខែកញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong; ប្រធានគណៈបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវលោក Thongloun Sisoulith បានអញ្ជើញចូលរួមជំនួបកំពូលត្រីភាគីវៀតណាម-កម្ពុជា-ឡាវ។

សប្បាយរីករាយមហោស្រពផ្លាស់ប្តូរផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា សប្បាយរីករាយមហោស្រពផ្លាស់ប្តូរផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា
ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព
ជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (នៅកណ្ដាល); ប្រធានគណៈបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវលោក Thongloun Sisoulith។

ថ្នាក់ដឹកនាំនៃបក្សទាំង៣បានវាយតម្លៃខ្ពស់ពីអត្ថន័យនិងសារសំខាន់នៃជំនួបនេះ ហើយជម្រាប ជូនគ្នាអំពីស្ថានភាពនៃបក្សនីមួយៗ ប្រទេសនីមួយៗ ក្នុងនោះមានការងារបក្ស ការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺក្នុងបរិបទនៃការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។ ថ្នាក់ដឹកនាំទាំង៣ក៏បានផ្លាស់ប្ដូរមតិអំពីស្ថានភាពកិច្ចសហប្រតិបត្តិការនាពេលកន្លងមក; ពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ; ឯកភាពគ្នាលើសារសំខាន់នៃទំនាក់ទំនងប្រពៃណី ចំណងសាមគ្គីភាពមិត្តភាពដ៏ជិតស្និទ្ធរវាងបក្សទាំង៣ ប្រទេសទាំង៣។ ថ្នាក់ដឹកនាំទាំង៣បានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ពង្រីកប្រសិទ្ធភាពនៃយន្តការដែលមានស្រាប់ ហើយបន្តសហប្រតិបត្តិការគ្នានាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង៣ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។

ក្នុងឱកាសនេះដែរ ប្រធានគណៈបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Pham Minh Chinh។ អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវលោក Thongloun Sisoulith ក៏អញ្ជើញជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ