Trending now

ជនជាតិវៀតណាមនៅប្រទេសហុងគ្រីបានបញ្ជូនសម្ភារនិងបរិក្ខាវេជ្ជសាស្រ្តចំនួន ១២.៥ តោន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩

10:00 | 28/09/2021

យុគសម័យ - សមាគមជនជាតិវៀតណាមនៅប្រទេសហុងគ្រីបានប្រគល់សម្ភារៈនិង​បរិក្ខាពេទ្យជិត ១២.៥ តោនដែលមានតម្លៃ ៣៨០.០០០ ដុល្លារអាមេរិកជូនដល់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសហុងគ្រី ដើម្បីគាំទ្រប្រទេសជាតិប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។

កាសែតប្រទេសឆែកកោតសរសើរជោគជ័យរបស់វៀតណាមក្នុងការទប់ទល់នឹងជំងឺរាតត្បាត និងអភិវឌ្ឍសេដ្ឋកិច្ច កាសែតប្រទេសឆែកកោតសរសើរជោគជ័យរបស់វៀតណាមក្នុងការទប់ទល់នឹងជំងឺរាតត្បាត និងអភិវឌ្ឍសេដ្ឋកិច្ច
វៀតណាមបានចូលរួម “ពិធីបុណ្យពិភពពណ៌ចម្រុះ ២០១៩” នៅប្រទេសឆែក វៀតណាមបានចូលរួម “ពិធីបុណ្យពិភពពណ៌ចម្រុះ ២០១៩” នៅប្រទេសឆែក
ជនជាតិវៀតណាមនៅប្រទេសហុងគ្រីបានបញ្ជូនសម្ភារនិងបរិក្ខាវេជ្ជសាស្រ្តចំនួន ១២.៥ តោន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩
សមាគមជនជាតិវៀតណាមនៅប្រទេសហុងគ្រីប្រគល់សម្ភារៈនិង​បរិក្ខាពេទ្យ គាំទ្រ​មាតុភូមិវៀតណាម ក្នុង​ការប្រឆាំងនឹងជំងឺកូវីដ ១៩ ដល់ស្ថានទូតវៀតណាមនៅហុងគ្រី (រូបថត៖ វៀតណាម+)

ឆ្លើយតបទៅនឹងកម្មវិធី “ព្រួតដៃគ្នា ដើម្បីរួម​ចំណែក គាំទ្រមាតុភូមិវៀតណាមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩” ដែលបំផុសដោយសមាគមជនជាតិវៀតណាមនៅប្រទេសហុងគ្រី នៅខែសីហាឆ្នាំ ២០២១ សហគ្រិនជនជាតិវៀតណាមម្នាក់គឺ​លោក Vu Quy Duong បានចូលរួមបរិច្ចាគសម្ភារៈបរិក្ខាពេទ្យ​ជិត ១២.៥ តោនដែល​មាន​តំលៃសរុបប្រហែល ៣៨០.០០០ ដុល្លារ​អាមេរិក។

ក្នុងនាមជានាយក VIMPEX ដែលជាសហគ្រាសហុងគ្រីដ៏ធំមួយលោក Vu Quy Duong ក៏កាន់តំណែងជាប្រធានសមាគមជនជាតិវៀតណាមនៅប្រទេសហុងគ្រីនិងជាសកម្មជនក្នុងគ្រប់សកម្មភាពសហគមន៍។

ការគាំទ្ររបស់លោក Vu Quy Duong រួមមាន ម្ជុល ម៉ាស់ KN95 និងឧបករណ៍ធ្វើតេស្តអង់ទីហ្សែនដែលទាំងអស់នេះគឺជាសម្ភារៈនិងបរិក្ខាពេទ្យចាំបាច់សម្រាប់ការបង្ការនិងទប់ស្កាត់​នឹង​ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងប្រទេសវៀតណាម។

សម្ភារៈ​បរិក្ខាពេទ្យទាំងនេះបានប្រគល់ជូនស្ថានទូតវៀតណាមប្រចាំប្រទេសហុងគ្រីដើម្បីបញ្ជូនទៅកាន់ប្រទេសវៀតណាម។

ពិធីប្រគល់នេះបានធ្វើឡើង នៅរសៀលថ្ងៃទី ២២ ខែកញ្ញានៅទីស្នាក់ការរបស់ក្រុមហ៊ុន VIMPEX នៅទីក្រុង Budapest ។

ថ្លែងនៅក្នុងពិធីនេះ លោក Vu Quy Duong បានចែករំលែកថាលោកចាត់ទុកការរួមវិភាគទានរបស់លោកចំពោះមាតុភូមិវៀតណាមគឺជាទឹ​ក​ចិត្ត​របស់ប្រជាជនវៀតណាមម្នាក់ នៅពេលដែលឃើញស្រុក​កំណើតនិងបងប្អូនប្រជាជនជួបការលំបាកជាច្រើន៕

Bao Quoc Te

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ