Trending now

វៀតណាមត្រៀមជាជំហានៗដើម្បីរួមរស់ជាមួយជំងឺកូវីដ-១៩

11:23 | 25/09/2021 យោងតាមវិឡុសំលេងវៀតណាម

វៀតណាមកំពុងត្រៀមជំហាននីមួយៗឆ្ពោះទៅរកគោលដៅរួមរស់ប្រកបដោយសុវត្ថិភាពជាមួយជម្ងឺរាតត្បាតកូវីដ ១៩។ វិធីឆ្លើយតបរបស់វៀតណាមនៅតែដើរតាមបាវចនា “៥K (បទបញ្ញត្តិ បង្ការប្រឆាំង កូវីដ-១៩ ៥ចំណុច) + វ៉ាក់សាំង + បច្ចេកវិទ្យា” ព្រមទាំងកែសម្រួលជា បណ្ដើរៗនូវយុទ្ធសាស្ត្របង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតក្នុងដំណាក់កាលថ្មីដោយ ឈរលើស្មារតី “ជម្ងឺផ្ទុះឡើងដល់ទីណា ចាត់ការផ្ដាច់ព្រ័ត្រដល់ទីនោះ”។

រដ្ឋាភិបាលវៀតណាមយល់ព្រមទិញវ៉ាក់សាំង Vero Cell ពីក្រុមហ៊ុនស៊ីណូផាម (ចិន) ចំនួន ២០ លានដូស រដ្ឋាភិបាលវៀតណាមយល់ព្រមទិញវ៉ាក់សាំង Vero Cell ពីក្រុមហ៊ុនស៊ីណូផាម (ចិន) ចំនួន ២០ លានដូស
វៀតណាមដាក់ចេញផែនការផ្សព្វផ្សាយព័ត៌មានអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-​១៩ វៀតណាមដាក់ចេញផែនការផ្សព្វផ្សាយព័ត៌មានអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-​១៩
វៀតណាមត្រៀមជាជំហានៗដើម្បីរួមរស់ជាមួយជម្ងឺកូវីដ-១៩
បាវចនា “៥K។

វៀតណាមកំពុងត្រៀមជាជំហានៗឆ្ពោះទៅរកគោលដៅរួមរស់ប្រកបដោយសុវត្ថិភាពជាមួយជម្ងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងការពន្លឿនដំណើរការចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ ដើម្បីសម្រេចបានភាពស៊ាំសហគមន៍ឲ្យបានឆាប់បំផុត បង្កើនសមត្ថ ភាពឆ្លើយតបផ្នែកសុខាភិបាល តាមបាវចនា “នៅហ្នឹងកន្លែង៤ប្រការ” នោះក្រសួងស្ថាប័ននានានិងសហគ្រាសសុទ្ធតែកំពុងខិតខំប្រឹងប្រែងកសាងសេណារីយ៉ូ សម្រាប់ការបើកប្រតិបត្តិការផលិតកម្មអាជីវកម្ម ស្ដារឡើងវិញក្រោយជម្ងឺរាតត្បាត។

សម្របខ្លួនប្រកបដោយភាពបត់បែន

នៅលើពិភពលោក ប្រទេសជាច្រើនបានផ្លាស់ប្ដូរយុទ្ធសាស្ត្រ ដោយកំណត់ទស្សនៈរួមរស់ សម្របខ្លួននឹងជម្ងឺរាតត្បាត ហើយវ៉ាក់សាំងនិងថ្នាំព្យាបាលត្រូវបានចាត់ទុកថា ជាយុទ្ធសាស្ត្រយូរអង្វែងនិងជាឧបករណ៍ដ៍សំខាន់។ ប្រទេសជាច្រើននៅលើពិភពលោកក៏កំពុងខិតខំប្រឹងប្រែងឆ្ពោះទៅរកការរួមរស់ជាមួយកូវីដ ១៩ ដូចទៅនឹង “ជម្ងឺនៅតាមរដូវ” ហើយអនុវត្តន៍វិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល តែមិនត្រូវវិលត្រឡប់មករកស្ថានការណ៍បិទខ្ទប់ឡើយ។ ប្រការនេះគឺមិនអាចជៀសផុតបាន ដោយសារតាមពិត មិនអាច គ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ឲ្យបានជាដាច់ខាតឡើយ។

ហេតុដូច្នេះ វិធីឆ្លើយតបវៀតណាមនៅតែដើរតាមបាវចនា “៥K (បទបញ្ញត្តិ បង្ការប្រឆាំង កូវីដ-១៩ ៥ប្រការ) + វ៉ាក់សាំង + បច្ចេកវិទ្យា” ព្រមទាំងកែសម្រួលជា បណ្ដើរៗនូវយុទ្ធសាស្ត្របង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតក្នុងដំណាក់កាលថ្មីដោយ ឈរលើស្មារតី “ជម្ងឺផ្ទុះឡើងដល់ទីណា ចាត់ការផ្ដាច់ព្រ័ត្រដល់ទីនោះ”។ រួមជាមួយគ្នា នោះ បន្ធូរស្រាលតាមជំហាននីមួយៗនូវប្រតិបត្តិការផលិតកម្ម អាជីវកម្មតាមស្ថាន ការណ៍ធម្មតាថ្មី ដោយមានការកែសម្រួលយ៉ាងសកម្មដើម្បីបង្កើតឡើងទម្រង់រួមរស់ ប្រកបដោយសុវត្ថិភាព អប់រំប្រកបដោយសុវត្ថិភាព ធ្វើដំណើរប្រកបដោយសុវត្ថិភាព ធ្វើផលិតកម្មប្រកបដោយសុវត្ថិភាព ជាដើម។

ផ្ដល់អាទិភាពដល់ការបើកទ្វារសម្រាប់វិស័យ អាជីវកម្មជាសសរស្តម្ភ

រហូតមកទល់ពេលនេះ ត្រូវកត់សម្គាល់យ៉ាងទៀងត្រង់ថា មិនមែនសុទ្ធតែសហគ្រាសទាំង១០០% អាចបើកប្រតិបត្តិការឡើងវិញ ហើយក៏មិនមែនជាសហគ្រាសណា មួយក៏អាចស្ដារឡើងវិញសមត្ថភាពផលិតកម្មដូចកាលពីមុនបានឡើយ។ ហេតុដូច្នេះ ចាំបាច់ត្រូវផ្ដល់អាទិភាពដល់សហគ្រាសដែលជាសសរស្តម្ភនៃខឿនសេដ្ឋកិច្ច ដោយ មានតួនាទីធានាសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ។

ដោយកំណត់ថា ជម្ងឺរាតត្បាតកូវីដ ១៩ នៅមានការវិវឌ្ឍន៍ក្នុងរយៈពេលយូរអង្វែងនោះ ផ្នែកកសិកម្មកំពុងកសាងទម្រង់ប្រើប្រាស់កសិផលបែប “រួមរស់ជាមួយជម្ងឺ រាតត្បាត”។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម លោក Le Minh Hoan ឲ្យដឹងថា៖

“ក្រសួងនឹងកសាងមូលដ្ឋានទិន្នន័យធ្វើបច្ចុប្បន្នកម្មជាប្រចាំ សម្រាប់ប្រព័ន្ធចែក ចាយ ដើម្បីអាចដឹងថា តើនៅខេត្តណាមួយកំពុងត្រៀមប្រមូលផលអ្វីខ្លះ ក្នុងបរិមាណ ផលប៉ុន្មាន ដើម្បីជួយប្រព័ន្ធចែកចាយមានភាពម្ចាស់ការក្នុងការរៀបចំឃ្លាំងស្ដុកទុក និងការដឹកជញ្ជូន។ យើងក៏នឹងកសាងវិធីសាស្ត្រដឹកជញ្ជូនពីចម្ការទៅកាន់កន្លែងចែក ចាយផងដែរ”។

វៀតណាមត្រៀមជាជំហានៗដើម្បីរួមរស់ជាមួយជម្ងឺកូវីដ-១៩
បណ្ដា ក្រសួង ស្ថាប័ន និងសហគ្រាសសុទ្ធតែកំពុងខិតខំប្រឹងប្រែងកសាងសេណារីយ៉ូ សម្រាប់ការបើកប្រតិបត្តិការផលិតកម្មអាជីវកម្ម ស្ដារឡើងវិញក្រោយជម្ងឺរាតត្បាត។ (រូបថត៖ VOV)

ដោយកំណត់ថា កសិកម្មជាប្រៀបខ្លាំង ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏ កំពុងអនុវត្តន៍ដំណោះស្រាយជួយឧបត្ថម្ភបណ្ដាខេត្តក្រុងដើម្បីជំរុញខ្លាំងការលក់ ផលិតផលកសិកម្មនៅទីផ្សារក្នុងស្រុក។ ទន្ទឹមនឹងនោះ បើកទូលាយការនាំចេញ ទៅកាន់ទីផ្សារដែលនៅមានសក្ដានុពលដ៏ធំទៀតផង។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai ឲ្យដឹងថា៖

“ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានរាយការណ៍ លើកសំណើរជូននាយករដ្ឋមន្រ្តីរដ្ឋាភិបាល ដើម្បីបញ្ជាដឹកនាំឲ្យគណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានាក្រោម ឱវាទមជ្ឈឹម ដោយឈរលើមូលដ្ឋាននៃការវិភាគ ការវាយតម្លៃពីសក្ដានុពល និង យថាទស្សន៍នៃទីផ្សារនាំចេញ ត្រូវតែប្រគល់ភារកិច្ចដល់បណ្ដាមន្ទីរ ស្ថាប័ន ដើម្បី ណែនាំ ជួយឧបត្ថម្ភសហគ្រាសក្នុងតំបន់ រៀបចំឡើងវិញប្រតិបត្តិការផលិតកម្ម ស្ដារ ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញនាំចេញ ដើម្បីទាញយកឱកាសនៃទីផ្សារនាំចេញនាពេលខាង មុខ។ ចាំបាច់ត្រូវប្រញាប់ប្រញាល់កសាងនិងរៀបចំអនុវត្តន៍ចាប់ពីចុងឆ្នាំ២០២១នូវ ផែនការពន្លឿនការនាំចេញក្នុងដំណាក់កាលក្រោយជម្ងឺកូវីដ ១៩ ដើម្បីធានាភាព ម្ចាស់ការ”។

យោងតាមជំនាញការសេដ្ឋកិច្ចជាច្រើនចាត់ទុកថា ត្រូវតែផ្ដល់អាទិភាពដល់ខ្សែសង្វាក់តម្លៃនានាដែលជាសសរស្តម្ភនៃខឿនសេដ្ឋកិច្ច។ ក្រៅពីនោះ ត្រូវមានគោល នយោបាយឧបត្ថម្ភទូទៅដូចជា ពន្យាពេល កាត់បន្ថយពន្ធនិងថ្លៃសេវាផងដែរ។ អនុ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ លោក Le Quoc Doanh ចាត់ទុកថា សហ គ្រាសនីមួយៗគួរតែពង្រីកភាពម្ចាស់ការ កសាងសេណារីយ៉ូអភិវឌ្ឍឲ្យបានសមស្រប នឹងការវិវឌ្ឍនៃជម្ងឺរាតត្បាត។

“មិនយូរមិនឆាប់ ជម្ងឺរាតត្បាតនឹងត្រូវបានគ្រប់គ្រង ហើយយើងត្រូវវិលត្រឡប់ មកជីវភាពធម្មតាវិញ។ ដូច្នេះ យើងត្រូវត្រៀមស្មារតីជាស្រេច ក្នុងស្ថានភាពលំបាកក៏មើលឃើញឱកាសជាច្រើនដែរ។ នាបច្ចុប្បន្ន ទីផ្សារបរទេសមានតម្រូវការដ៏ធំសម្បើម ចំពោះទំនិញវៀតណាម ដូចជាអាមេរិក និងប្រទេសសមាជិក EU។ នេះក៏ជាឱកាស ដើម្បីផ្លាស់ប្ដូរថ្មីវិធីអភិបាលកិច្ចនៃសហគ្រាសនីមួយៗ។ ក្នុងរយៈពេលយូរអង្វែង មិន ត្រឹមតែជាការស្ដារឡើងវិញប៉ុណ្ណោះទេ ថែមទាំងត្រូវសម្របខ្លួននឹងជម្ងឺរាតត្បាតដើម្បី អភិវឌ្ឍទៀតផង”។

តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលបានប្រកាសកាលពី ថ្ងៃទី២២ ខែកញ្ញា អង្គការនេះនៅតែធ្វើការវាយតម្លៃជាសុទិដ្ឋិនិយមចំពោះយថាទស្សន៍ កំណើនរបស់វៀតណាមក្នុងរយៈពេលមធ្យមនិងយូរអង្វែង។ កំណើននោះអាចត្រូវ បានជួយទ្រទ្រង់ដោយការស្ដារតម្រូវការក្នុងស្រុក ការជំរុញខ្លាំងការបើកចំណាយទុន វិនិយោគសាធារណៈ ការពង្រីកប្រតិបត្តិការនៅទីផ្សារនាំចេញថ្មីៗ ដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្មនាំមកជូន ព្រមទាំងជំរុញការផ្លាស់ប្ដូរឌីជីថលដើម្បីលើកកំពស់ប្រសិទ្ធភាព នៃវិធានការគ្រប់គ្រងជម្ងឺរាតត្បាត ហើយជួយទ្រទ្រង់ការស្ដារឡើងវិញប្រកបដោយ ចីរភាពនៃខឿនសេដ្ឋកិច្ចក្នុងឆ្នាំនេះនិងឆ្នាំក្រោយ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ