Trending now

អ៊ីតាលីបន្តជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៧៩៦,០០០ ដូសបន្ថែមទៀតជូនវៀតណាម

11:35 | 23/09/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២១ ខែកញ្ញា រដ្ឋាភិបាលអ៊ីតាលីបានប្រកាសថានឹងបន្តជួយឧបត្ថម្ភវ៉ាក់សាំង AstraZeneca ចំនួន ៧៩៦,០០០ ដូសបន្ថែមទៀតជូនវៀតណាម តាមរយៈយន្តការ COVAX ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០៣.៤ លានដូសនឹងមកដល់ប្រទេសវៀតណាម វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០៣.៤ លានដូសនឹងមកដល់ប្រទេសវៀតណាម
ពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ២៦.០០០ ឈុត ដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសអាល្លឺម៉ង់ ពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ២៦.០០០ ឈុត ដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសអាល្លឺម៉ង់
អ៊ីតាលីបន្តជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៧៩៦,០០០ ដូសបន្ថែមទៀតជូនវៀតណាម។ (រូបថត៖ vietnamnet)
អ៊ីតាលីបន្តជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៧៩៦,០០០ ដូសបន្ថែមទៀតជូនវៀតណាម។ (រូបថត៖ vietnamnet)

ការសម្រេចចិត្តនេះនាំមកនូវចំនួនវ៉ាក់សាំងសរុបដែលអ៊ីតាលីបានជួយឧបត្ថម្ភជូនវៀតណាមដល់ជាង ១.៦ លានដូស ដែលធ្វើឱ្យវៀតណាមក្លាយទៅជាដៃគូវ៉ាក់សាំងអាទិភាពធំបំផុតរបស់អ៊ីតាលីនៅទូទាំងពិភពលោក។ អ៊ីតាលីក៏ជាប្រទេសមួយក្នុងចំណោមប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ដែលផ្តល់ជំនួយឧបត្ថម្ភធំបំផុតជូនវៀតណាមតាមរយៈយន្តការ COVAX។

នេះគឺជាជំនួយដ៏មានតម្លៃនិងទាន់ពេលវេលា ដែលបង្ហាញពីសាមគ្គីភាពរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី ចំពោះប្រទេសវៀតណាមក្នុងគ្រាដ៏លំបាក និងជាសក្ខីកម្មដ៏រស់រវើកនៃទំនាក់ទំនងមិត្តភាពយូរអង្វែងនិងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី។ លទ្ធផលខាងលើនេះអាស្រ័យដោយដំណើរការនៃការកៀងគរយ៉ាងសកម្មរបស់គ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ រួមទាំងសារលិខិតពីលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ផ្ញើជូននាយករដ្ឋមន្រ្តីអ៊ីតាលី លោក Mario Draghi ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារស្តីពីការទូតវ៉ាក់សាំងរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ននានា និងស្ថានតំណាងវៀតណាមនៅអ៊ីតាលី ក្នុងរយៈពេលកន្លងមក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ