Trending now

វៀតណាមមានភាពលេចធ្លោជាច្រើនក្នុងនាមជាសមាជិកសកម្មនៃអង្គការសហប្រជាជាតិ

11:06 | 20/09/2021

ជាសមាជិកសកម្មមួយ វៀតណាមបានរួមវិភាគទានកាន់តែច្រើនឡើងៗ ចំពោះសកម្មភាពទាំងឡាយរបស់អង្គការសហប្រជាជាតិ។ វៀតណាមត្រូវបានជាប់ឆ្នោតក្នុងមុខតំណែងនៃទីភ្នាក់ងារសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ ហើយមានភាពលេចធ្វោជាច្រើន ដែលរួមចំណែកក្នុងការលើកកំពស់តួនាទីរបស់អង្គការសហប្រជាជាតិ និងពហុភាគីនិយម បង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនចំពោះសន្តិសុខ សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក។

អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang៖ ដំណើរទស្សនកិច្ចពហុគោលបំណង និងមានអត្ថន័យដ៏សំខាន់ អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang៖ ដំណើរទស្សនកិច្ចពហុគោលបំណង និងមានអត្ថន័យដ៏សំខាន់
ការបើកសម័យប្រជុំលើកទី៤៨របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ការបើកសម័យប្រជុំលើកទី៤៨របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

ចាប់តាំងពីវៀតណាមបានចូលជាសមាជិកអង្គការសហប្រជាជាតិជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ១៩៧៧ មក កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិ បានរួមចំណែកក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេស​​ជាតិ ជាពិសេសការថែរក្សា និងពង្រឹងបរិយាកាសសន្តិភាព និងសន្តិសុខ និងផ្តល់អំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និង​ជួយវៀតណាមបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសដៃគូនិងមិត្តអន្តរជាតិ។ វៀតណាមតែងតែត្រូវបានគេលើកឡើងថាជាសមាជិកមួយដែលចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាសន្តិភាពសន្តិសុខតំបន់ និងអន្តរជាតិ និងលើកកម្ពស់សិទ្ធិមនុស្ស។

វៀតណាមមានភាពលេចធ្លោជាច្រើនក្នុងនាមជាសមាជិកសកម្មនៃអង្គការសហប្រជាជាតិ
វេជ្ជបណ្ឌិតស្ត្រីនៃកងពេទ្យកម្រិត២ លេខ១ បានចេញដំណើរទៅបំពេញភារកិច្ចនៅស៊ូដង់ខាងត្បូង (រូបថត៖ vnanet.vn)

វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការចរចា និងចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធ នុយក្លេអ៊ែរនៅឆ្នាំ២០១៨ និងជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់​ដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ។ ប្រទេសវៀតណាមបានបញ្ជូនយោធិនចំនួន ២៤៣ នាក់ ទៅបំពេញភារកិច្ចនៅបណ្តាស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងនាយកដ្ឋានរក្សាសន្តិភាពនៅទីស្នាក់ការអង្គការសហប្រជាជាតិ ហើយបានដាក់ពង្រាយកងពេទ្យកម្រិត២ ចំនួន ៣ លើក នៅស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាយោធិនស្ត្រីចូលរួមខ្ពស់បំផុតក្នុងចំណោមប្រទេសដែលបញ្ជូនយោធិនទៅចូលរួមបេសកកម្មរក្សាសន្តិភាព។

វៀតណាមបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ដោយទទួលបានសម្លេងគាំទ្រខ្ពស់បំផុត។ ក្នុងលើកទី ២ ដែលបានចូលរួមក្នុងទីភ្នាក់ងារដ៏សំខាន់បំផុតនេះរបស់អង្គការសហប្រជាជាតិ វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការចរចារស្វែងរកដំណោះស្រាយ ឆ្លើយតបទៅ​នឹងការយកចិត្តទុកដាក់រួមរបស់សហគមន៍អន្តរជាតិ ​និង​ជំរុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសសមាជិកក្រុមប្រឹក្សា។ ជាពិសេសក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែមករា ឆ្នាំ២០២០ និងខែមេសា ឆ្នាំ២០២១ វៀតណាមបានរៀបចំដោយជោគជ័យនូវ​ព្រឹត្តិការណ៍សំខាន់ៗដូចជា កិច្ចប្រជុំពិភាក្សាបើកចំហលើធម្មនុញ្ញអង្គការសហប្រជាជាតិ និង​កិច្ចប្រជុំស្តីពីទំនាក់ទំនងរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដែលជាកិច្ចពិភាក្សាជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៅក្រុមប្រឹក្សាសន្តិសុខ។

វៀតណាមត្រូវបានអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិវាយតម្លៃថាជាគំរូជោគជ័យក្នុងការអនុវត្តគោលដៅអភិវឌ្ឍសហស្សវត្សរ៍ក្នុងនាមជាប្រទេសមួយដែលអនុវត្តយ៉ាងសកម្មនូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ វៀតណាម និងអង្គការសហប្រជាជាតិកំពុងអនុវត្តយ៉ាងសកម្មនូវផែនការយុទ្ធសាស្ត្ររួមសម្រាប់ដំណាក់កាល ២០១៧ - ២០២១ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមអង្គការសហប្រជាជាតិតែមួយ។ វៀតណាមក៏កំពុងសហការ​ជាមួយការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិ បណ្តាមូលនិធិ និងកម្មវិធីរបស់អង្គការសហប្រជាជាតិដើម្បីកសាងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពវៀតណាម - អង្គការសហប្រជាជាតិសម្រាប់ដំណាក់កាល ២០២២ - ២០២៦ និងកម្មវិធីថ្នាក់ជាតិស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (UNDP) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងមូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ (UNICEF) សម្រាប់ដំណាក់កាល ២០២២ - ២០២៦

ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ វៀតណាមបានសហការយ៉ាងសកម្មជាមួយអង្គការសហប្រជាជាតិ។ សំណើរបស់វៀតណាមស្តីពីសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិដែលកំណត់យក​ថ្ងៃទី ២៧ ខែធ្នូ ជាទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរាត្បាត ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តដោយមានសម្លងគាំទ្រចំនួន ១១២ ។ ប្រទេសវៀតណាមបានបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារអាមេរិកដល់មូលនិធិឆ្លើយតបនឹងជំងឺរាតត្បាត​កូវីដ១៩ របស់អង្គការសុខភាពពិភពលោក និង ៥០០,០០០ ដុល្លារដល់កម្មវិធី COVAX ។ គួរកត់សម្គាល់ថា វៀតណាមបានទទួលជោគជ័យក្នុងការព្យាបាលឲ្យអ្នកជំងឺកូវីដ១៩ ដែលជាជាបុគ្គលិករបស់អង្គការសហប្រជាជាតិ​តាមយន្ដការក្រុមការងារសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ (MEDEVAC) ហើយនិងឆ្ពោះទៅរកការបង្កើតមជ្ឈមណ្ឌល MEDEVAC ប្រចាំ​វៀតណាម។ អង្គការសហប្រជាជាតិក៏បានគាំទ្រយ៉ាងសកម្ម និងផ្តល់អនុសាសន៍ជាច្រើន ដើម្បីជួយ វៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផងដែរ។

ឆ្លងកាត់ការឡើងចុះជាច្រើនក្នុងរយៈពេលជាង ៧៥ ឆ្នាំ នៃការអភិវឌ្ឍ ដើម្បីសន្តិភាព ការអភិវឌ្ឍ និងវឌ្ឍនភាពសង្គមរបស់ប្រជាជាតិទាំងអស់ អង្គការសហប្រជាជាតិបានបង្ហាញកាន់តែច្បាស់ឡើងថាជាអង្គការមិនអាចខ្វះបាននៅក្នុងខឿននយោបាយពិភពលោកនោះឡើយ។ ជាមួយនឹងទិសដៅដែល​ចូលរួមយ៉ាងសកម្ម និងការលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងយន្តការពហុភាគី វៀតណាមបានកំណត់ថាការជំរុញទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិគឺជាចំណុចសំខាន់មួយនៃការទូតពហុភាគី និងដំណើរការនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ រួមចំណែកលើកកំពស់កិត្យានុភាពរបស់ប្រទេសជាតិ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ