Trending now

វៀតណាម-ឡាវ បូកសរុបកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរទ្រឹស្តី និងការបណ្តុះបណ្តាលកម្មាភិបាល

11:27 | 19/09/2021

នារសៀលថ្ងៃទី១៧ ខែកញ្ញា បក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ បានរៀបចំកិច្ចប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរទ្រឹស្តី និងការបណ្តុះបណ្តាលកម្មាភិបាលរវាងបក្សួទាំងពីរ ដំណាក់កាល ២០១៦-២០២១ និងដាក់ទិសដៅសហប្រតិបត្តិការដំណាក់កាល ២០២១-២០២៦។

វៀតណាម - ឡាវ ដាក់ឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ Nam Giang និង Dac Ta Ooc វៀតណាម - ឡាវ ដាក់ឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ Nam Giang និង Dac Ta Ooc
ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ថ្លែងក្នុងកិច្ចប្រជុំ លោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ នាយកនៃបណ្ឌិតសភា នយោបាយជាតិ ហូ ជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានបញ្ជាក់ថា បទពិសោធន៍ និងយោបល់ក្នុងសិក្ខាសាលាផ្លាស់ប្តូរទ្រឹស្តីទាំងឡាយមានភាពជាក់ស្ដែង និងបញ្ជាក់ពីតួនាទីដឹកនាំ គោលការណ៍ មាគ៌ាត្រឹមត្រូវរបស់បក្សទាំងពីរ រដ្ឋទាំងពីរ ចូលរួមចំណែកផ្លាស់ប្ដូរថ្មីនូវសិតិអារម្មណ៍ ទ្រឹស្តី បំភ្លឺបញ្ហាទ្រឹស្តីនិងតថភាពដែលកំពុងចោទឡើងនៅក្នុងកិច្ចការផ្លាស់ប្តូរថ្មីនៅប្រទេសទាំងពីរ។

លោក Khamphanh Pheuyavong លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិម និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នៅដំណាក់កាល ២០១៦-២០២១ ត្រូវបានអនុវត្តយ៉ាងជិតស្និទ្ធ ទាន់វេលា ហើយឯកភាពដាក់ទិសដៅនៃកិច្ចសហប្រតិបត្តិការរបស់បក្សទាំងពីរ នៅដំណាក់កាល ២០២១-២០២៦ ផ្សាភ្ជាប់នឹងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់