Trending now

អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang៖ ដំណើរទស្សនកិច្ចពហុគោលបំណង និងមានអត្ថន័យដ៏សំខាន់

11:08 | 19/09/2021 ហេង វុធ្ធី

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា និងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ និងបានអនុវត្តនូវសកម្មភាពទ្វេភាគីមួយចំនួននៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែកញ្ញា។ នេះគឺជាដំណើរទស្សនកិច្ចពហុគោលបំណង ដោយមានអត្ថន័យសំខាន់ៗជាច្រើន។ អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang បានបញ្ជាក់ជាមួយសារព័ត៌មានវៀតណាម មុនដំណើរទស្សនកិច្ចនេះ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - EU សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - EU សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន
រដ្ឋមន្ត្រីការបរទេសលោក​ Bui Thanh Son លើកឡើងនូវសំណើបង្កើនថែមទៀតសក្តានុពលនៃសហគមន៍មេគង្គ - គង្គា រដ្ឋមន្ត្រីការបរទេសលោក​ Bui Thanh Son លើកឡើងនូវសំណើបង្កើនថែមទៀតសក្តានុពលនៃសហគមន៍មេគង្គ - គង្គា
អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang៖ ដំណើរទស្សនកិច្ចពហុគោលបំណង និងមានអត្ថន័យដ៏សំខាន់
អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang

អ្នកយកព័ត៌មាន៖ តើលោកអាចចែករំលែកពីគោលបំណង និងអត្ថន័យសំខាន់នៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបា និងអញ្ជើញចូលរួមក្នុងសម័យពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ដែរឬទេ?

លោកអនុរដ្ឋមន្រ្តី Dang Hoang Giang៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc មានគោលដៅប្រកបដោយបរិយាប័ន្ន ពោលគឺត្រូវបានអនុវត្តកម្រិតខ្ពស់នូវគោលនយោបាយការបរទេស “ឯករាជ្យភាព ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហុភាគីនិយម នៃទំនាក់ទំនងការបរទេស” ដែលត្រូវបានអនុម័តនៅក្នុងមហាសន្និបាតលើកទី ១៣ របស់បក្ស។ នេះក៏ជាដំណើរទស្សនកិច្ចពហុគោលបំណង ដែលមានអត្ថន័យសំខាន់ៗជាច្រើនផងដែរ។ ជាបឋមដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា បានបង្ហាញពីគោលនយោបាយរបស់វៀតណាម ក្នុងការជំរុញទំនាក់ទំនងជាមួយដៃគូសំខាន់ៗ និងប្រទេសមិត្តភក្តិជាប្រពៃណី គឺជាឱកាសសម្រាប់វៀតណាម បញ្ជាក់ពីសាមគ្គីភាព និងការគាំទ្រយ៉ាងខ្លាំងក្លារបស់ខ្លួនចំពោះគុយបា ក្នុងដំណាក់កាលដ៏លំបាកនេះ។

ទី ២ ការចូលរួមកិច្ចប្រជុំពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៦ និងការពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលនៃអង្គការសហប្រជាជាតិគឺជាឱកាសមួយសម្រាប់វៀតណាមក្នុងការផ្ញើសារយ៉ាងខ្លាំងក្លាទៅកាន់សហគមន៍អន្តរជាតិអំពីប្រទេសវៀតណាមមួយដែលមានភាពរឹងមាំ មានសេចក្តីប្រាថ្នា និងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍ មានមាគ៌ាឯករាជ្យភាព ស្វ័យភាព និងគោលនយោបាយការបរទេសបើកចំហ និងបន្តរួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវចំពោះការងាររួមរបស់សហគមន៍អន្តរជាតិ។

ទី ៣ ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីប្រមុខរដ្ឋ និងមេដឹកនាំជាន់ខ្ពស់ជាង ១០០ ប្រទេសនោះ មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៦ នឹងក្លាយជាឱកាសល្អក្នុងការធ្វើទំនាក់ទំនងទ្វេភាគី ជំរុញថែមទៀតនូវសារៈសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសដទៃទៀត ជាពិសេសគឺប្រទេសធំៗ ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណី។

ទី ៤ សកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី និងលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលកំពុងមានការអភិវឌ្ឍ ស្របតាមគោលដៅ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរវៀតណាម និងសហរដ្ឋអាមេរិក។ នៅខាងក្រៅដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋត្រូវបានគេរំពឹងថា នឹងជួបជាមួយ សហគមន៍ធុរកិច្ចអាមេរិក ដើម្បីជូនដំណឹងអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការគ្រប់គ្រង និងរុញច្រានជំងឺរាតត្បាត ស្ដារការធ្វើផលិតកម្មឡើងវិញ ដោយហេតុនេះ ពង្រឹងទំនុកចិត្តទាក់ទាញទុនវិនិយោគ ពីវិនិយោគិនធុរកិច្ច និងដៃគូអាមេរិក។

ទី ៥ គឺការធ្វើដំណើរនេះក៏មានគោលបំណងអនុវត្តយ៉ាងខ្លាំងក្លានូវយុទ្ធសាស្ត្រការទូតវ៉ាក់សាំង ចលនាប្រទេស និងអង្គការអន្តរជាតិនានាជួយគាំទ្រវ៉ាក់សាំង ឧបករណ៍ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រសម្រាប់ការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ និងសហប្រតិបត្តិការក្រោយ កូវីដ ១៩។

ទី ៦ ដំណើរនេះគឺជាឱកាសល្អដើម្បីអនុវត្តកិច្ចការបរទេសរបស់បក្ស និងប្រជាជនប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបក្សកុម្មុយនិស្តគុយបា បក្សកុម្មុយនិស្តនៃប្រទេសដទៃទៀត និងមិត្តភក្តិឆ្វេងនិយមនៅអាមេរិក ក្នុងនោះរួមទាំងមិត្តភក្តិនានាដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះផលវិបាកពីសង្គ្រាមនៅវៀតណាម។

ជាចុងក្រោយ គឺការអនុវត្តការងារជនជាតិវៀតណាម នៅក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព និងជាការអនុវត្តភ្លាមៗនូវសេចក្តីសន្និដ្ឋានលេខ ១២-KL/TW របស់ការិយាល័យនយោបាយស្តីពីការងារជនជាតិវៀតណាម នៅក្រៅប្រទេសក្នុងស្ថានភាពថ្មី។

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងដូចម្តេចចំពោះទំនាក់ទំនងរវាងវៀតណាម និងគុយបា? ការដែលប្រទេសទាំងពីរជួយគាំទ្រគ្នាអំពីវ៉ាក់សាំង និងស្បៀងអាហារមានអត្ថន័យដូចម្តេចក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះ?

លោកអនុរដ្ឋមន្រ្តី Dang Hoang Giang៖ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបា របស់ប្រធានរដ្ឋ Nguyen Xuan Phuc មានអត្ថន័យពិសេសណាស់ ពីព្រោះដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសគុយបា បន្ទាប់ពីយើងបានរៀបចំមហាសន្និបាតបក្ស លើកទី ១៣ ប្រកបដោយជោគជ័យ ហើយលោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏ជាប្រមុខរដ្ឋបរទេសទីមួយដែលបានមកបំពេញទស្សនកិច្ចនៅគុយបា បន្ទាប់ពីប្រទេសមិត្តបានរៀបចំមហាសន្និបាតបក្សលើកទី ៨ ដោយជោគជ័យ។ ដំណើរទស្សនកិច្ចនេះបង្ហាញពីសាមគ្គីភាព និងការគាំទ្រយ៉ាងជិតស្និទ្ធរបស់វៀតណាម ចំពោះប្រទេសគុយបា ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងជួបការលំបាកជាក់លាក់ក្នុងបរិបទនៃជំងឺរាតត្បាតសកល។

ដោយមានទំនាក់ទំនងស្អិតរមួត និងអត្ថន័យទាំងនោះ ការគាំទ្រគ្នាទៅវិញទៅមកនូវវ៉ាក់សាំង វេជ្ជសាស្រ្ត ស្បៀងអាហារជាដើមរវាងវៀតណាម និងគុយបា មានសារៈសំខាន់យ៉ាងខ្លាំង។ បក្ស រដ្ឋ និងប្រជាជនវៀតណាម ជាច្រើនឆ្នាំកន្លងមកបានគាំទ្រយ៉ាងសកម្មដល់គុយបា ក្នុងបញ្ហាស្បៀងអាហារខណៈដែលគុយបានៅតែជួបការលំបាក។

ផ្ទុយទៅវិញ ខណៈដែលប្រទេសវៀតណាម កំពុងប្រឈមមុខនឹងរលកថ្មីនៃការរីករាលដាលជំងឺកូវីដ-១៩ ភ្លាមៗបន្ទាប់ពីវៀតណាម បានលើកសំណូមពរ មេដឹកនាំកំពូលគុយបា បានបញ្ជាដោយផ្ទាល់នូវការផ្គត់ផ្គង់វ៉ាក់សាំង ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង ដល់វៀតណាម។

អ្នកយកព័ត៌មាន៖ ចំណុចលេចធ្លោមួយនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋនៅពេលនេះ គឺកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងវ៉ាក់សាំង។ នៅក្នុងបរិបទដែលវៀតណាម និងប្រទេសដទៃទៀតកំពុងឆ្លើយតបនិងការរីករាលដាលនៃជំងឺកូវីដ-១៩ តើលោកអនុរដ្ឋមន្ត្រីអាចបញ្ជាក់សង្ខេបអំពីចំណុចនេះបានទេ?

លោកអនុរដ្ឋមន្រ្តី Dang Hoang Giang៖ អាចនិយាយបានថា កិច្ចប្រជុំពិភាក្សារួមកម្រិតខ្ពស់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ គឺជាព្រឹត្តិការណ៍ពហុភាគីធំបំផុតនៅលើភពផែនដី ដោយបានប្រមូលផ្តុំមេដឹកនាំ និងប្រមុខរដ្ឋជាច្រើនមកចូលរួមដើម្បីចែករំលែកទស្សនៈរួម កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាពិភពលោក។ កិច្ចប្រជុំពិភាក្សាកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំនេះក៏នឹងទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនានា មេដឹកនាំអង្គការអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាខាងលើ និងជាពិសេសដំណោះស្រាយក្នុងការការពារប្រយុទ្ធនិងជម្នះជំងឺរាតត្បាត កូវីដ-១៩។

ដូចដែលបានរៀបរាប់ខាងលើ នៅវេទិកាអង្គការសហប្រជាជាតិ យើងនឹងផ្ញើសារយ៉ាងខ្លាំងក្លាទៅកាន់មិត្តភក្តិអន្តរជាតិអំពីរូបភាពរបស់ប្រទេសវៀតណាមមួយដែលជាប្រទេសប្រកបដោយភាពច្នៃប្រឌិត រស់វរើក ផ្លាស់ប្តូរថ្មី មានក្តីប្រាថ្នាអភិវឌ្ឍ ស្រឡាញ់សន្តិភាព រួមចំណែកយ៉ាងសកម្មដល់ពិភពលោកដោយមានការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តចំពោះការងាររួមរបស់ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ។

ជាពិសេស យើងនឹងបង្ហាញយ៉ាងច្បាស់ពីបំណងប្រាថ្នារបស់យើងក្នុងការធ្វើការជាមួយប្រទេសដទៃទៀតដើម្បីដោះស្រាយរាល់បញ្ហាបន្ទាន់នាពេលបច្ចុប្បន្ន ជាពិសេសការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ។ ជាមួយគោលដៅនោះ បន្ថែមពីលើការចូលរួមសម័យប្រជុំពិភាក្សាកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឡោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងជួបប្រមុខរដ្ឋ និងដៃគូជាច្រើននៅអាមេរិក ដើម្បីពិភាក្សាអំពីវិធានការការពារប្រយុទ្ធនិងស្តារឡើងវិញបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត។ ក្នុងពេលជាមួយគ្នានោះ ជំរុញការគាំទ្រ និងការផ្ទេរវ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ ជួបជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងឈានមុខគេរបស់អាមេរិក ដើម្បីទទួលបាននូវការប្តេជ្ញាចិត្តក្នុងការផ្តល់វ៉ាក់សាំងឱ្យបានលឿនបំផុត ច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៦ ក៏ដូចជាដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសគុយបា នឹងនាំមកនូវលទ្ធផលវិជ្ជមាន និងសំខាន់ៗ៕

ហេង វុធ្ធី

Qdnd

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់