Trending now

អាណិកជនវៀតណាមបន្តជួយឧបត្ថម្ភជាង ១ ពាន់លានដុងសម្រាប់ការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩

11:13 | 18/09/2021 ឌីណា

យុគសម័យ - លោក​​អនុរដ្ឋមន្រ្តីក្រសួងការបរទេស Pham Quang Hieu បាន​តាង​នាមសហគមន៍ជនជាតិវៀតណាមនៅអាមេរិក អង់គ្លេស ជប៉ុន និងអ៊ុយក្រែន បានផ្តល់ថវិកា​ជាង ១ ពាន់លានដុងដល់រណសិរ្សមាតុភូមិវៀតណាមដើម្បីជួយ​គាំទ្រការងារបង្ការទប់ស្កាត់​ការរីក​រាល​ដាល​នៃជំងឺ​រាតត្បាតក្នុងស្រុក។

ពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ២៦.០០០ ឈុត ដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសអាល្លឺម៉ង់ ពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ២៦.០០០ ឈុត ដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសអាល្លឺម៉ង់
អាណិកជនវៀតណាមនៅបារាំងចូលរួមពិធីបុណ្យVu Lanនៅវត្ត Truc Lam Thien Vien ទីក្រុងប៉ារីស អាណិកជនវៀតណាមនៅបារាំងចូលរួមពិធីបុណ្យVu Lanនៅវត្ត Truc Lam Thien Vien ទីក្រុងប៉ារីស
អាណិកជនវៀតណាមបន្តជួយឧបត្ថម្ភជាង ១ ពាន់លានដុងសម្រាប់ការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu ប្រធានគណៈកម្មាធិការរដ្ឋស្តីពីជនជាតិវៀតណាមនៅឯបរទេស ក្នុងនាមសហគមន៍ជនជាតិវៀតណាមនៅចក្រភពអង់គ្លេស អ៊ុយក្រែន អាមេរិកនិងមូលនិធិ Steve Bui និងមិត្តភក្តិបានបរិច្ចាគប្រាក់ជាង ១ ពាន់លានដុង ជូនដល់​គណៈកម្មាធិការ ដើម្បីគាំទ្រការងារបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងស្រុក។ (រូបថត៖ Nguyen Hong)

នាថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុង Ha Noi ពិធីបើក​ដាក់​ឲ្យ​ដំណើរ​ការ​​គេហទំព័ររបស់អនុគណៈកម្មការចលនា និងកៀរគរ​ធនធានពី​សង្គមចំណុះគណៈកម្មការ​ជាតិ​ស្តី​ពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាត​កូវីដ១៩។ នៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេស - ប្រធាន​គណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាម​នៅឯបរទេស លោក Pham Quang Hieu បាន​តាង​នាមសហគមន៍ជនជាតិវៀតណាមនៅអាមេរិក អង់ គ្លេស ជប៉ុន និងអ៊ុយក្រែនបានផ្តល់ថវិកាជាង ១ ពាន់លានដុងដើម្បីជួយឧបត្ថម្ភការបង្ការទប់ស្កាត់​​ជំងឺ​រាតត្បាតក្នុងស្រុកដល់​រណសិរ្សមាតុភូមិវៀតណាម។

ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រីបានផ្ញើលិខិតថ្លែងអំណរគុណចំពោះការរួមចំណែករបស់សហគមន៍ វៀតណាម​នៅឯបរទេសក្នុងរយៈពេលកន្លងមក​។

រហូតមកដល់បច្ចុប្បន្ននេះ សហគមន៍ជនវៀតណាមនៅក្រៅប្រទេសបានផ្ញើ​ថវិ​កា​ជាង ៦០ ពាន់លានដុង​ ​រួមជាមួយសំភារៈបរិក្ខារ​ពេទ្យ​ជាច្រើនទៀតដើម្បីជួយឧបត្ថម្ភដល់​ការបង្ការទប់ស្កាត់​​ជំងឺ​រាតត្បាតក្នុងស្រុក។ ពាណិជ្ជករ និងបញ្ញវន្តវៀតណាម​នៅក្រៅប្រទេសជាច្រើន​បានចូលរួមផ្តល់គំនិតផ្តួចផ្តើម និងដំណោះស្រាយ​ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត និង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ក្នុងស្ថានភាពថ្មី។

អាណិកជនវៀតណាមបន្តជួយឧបត្ថម្ភជាង ១ ពាន់លានដុងសម្រាប់ការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩
ប្រតិភូបានចុចប៊ូតុងដើម្បីបើកឲ្យ​ដំណើរការគេហទំព័ររបស់របស់អនុគណៈកម្មការចលនា និងកៀរគរធនធានពីសង្គមចំណុះគណៈកម្មការជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ។ (រូបថត៖ Nguyen Hong)

តាងនាមគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាម​នៅឯបរទេស លោកអនុរដ្ឋមន្រ្តី Pham Quang Hieu បានថ្លែងអំណរគុណដ៍ស្មោះសចំពោះជនរួមជាតិវៀតណាមនៅក្រៅប្រទេសដែលបានចែករំលែក​ជាមួយប្រជាជននៅក្នុងប្រទេស ហើយក្នុងពេលជាមួយគ្នានេះបានសម្តែងនូវក្តីសង្ឃឹមថាប្រជាជននៅក្រៅប្រទេសជាតិ និងមិត្តភក្តិនៅជុំវិញពិភពលោកបន្ត​​រួម​ដៃគ្នាគាំទ្រ​​កម្មវិធី “បេះដូង​ មេត្តាករុណារាប់លានឆ្ពោះទៅមាតុភូមិ” ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាម​នៅឯបរទេស។

ដើម្បីជួយ​សប្បុរសជនអោយមាន​ភាព​​ងាយស្រួលក្នុង​ការ​ជួយ​គាំទ្រដល់​ការ​បង្ការទប់ស្កាត់​ការរាតត្បាត អនុគណៈកម្មការចលនានិងកៀរគរ​ធនធានពីសង្គមបានដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធបរិច្ចាគអនឡាញ​តាម​​គេហទំព័រ៖ http://vandongxahoi.mattran.org.vn./ ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស