Trending now

ជប៉ុនលើកទឹកចិត្តឱ្យអង្គភាពអាជីវកម្មបង្វែរកម្មភាពផលិតកម្មទៅកាន់តំបន់អាស៊ីអាគ្នេយ៍

07:16 | 04/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កម្មវិធីដូចពោលខាងលើនេះដែលមានទឹកប្រាក់ ២៣,៥ ពាន់លានយ៉េន (ស្មើនឹង ២២០ លានដុល្លារអាមេរិក) ដែលបានដាក់បញ្ចូលទៅក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ចបន្ទាន់របស់ រដ្ឋាភិបាលជប៉ុន ដើម្បីបន្ធូរបន្ថយសន្ទុះធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត COVID-19។

ជប៉ុនលើកទឹកចិត្តឱ្យអង្គភាពអាជីវកម្មបង្វែរកម្មភាពផលិតកម្មទៅកាន់តំបន់អាស៊ីអាគ្នេយ៍

ប្រទេសជប៉ុននឹងចាប់ផ្តើមកម្មវិធីផ្តល់ជំនួយឧបត្ថម្ភ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុក ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មនៅក្រៅប្រទេសរបស់ប្រទេសនេះទៅកាន់តំបន់អាស៊ីអាគ្នេយ៍ក្នុងបរិបទដែលការឆ្លងជំងឺកូវីឌ១៩ បានបង្កការអាក់រអួលជាច្រើនដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន ទាំងនេះដែលធ្លាប់ពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន។

កម្មវិធីដូចពោលខាងលើនេះដែលមានទឹកប្រាក់ ២៣,៥ ពាន់លានយ៉េន (ស្មើនឹង ២២០ លានដុល្លារអាមេរិក) ដែលបានដាក់បញ្ចូលទៅក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ចបន្ទាន់របស់រដ្ឋាភិបាលជប៉ុន ដើម្បីបន្ធូរបន្ថយសន្ទុះធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត កូវីដ១៩ ដែលជួយឲ្យក្រុមហ៊ុននានាធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេក្នុងជួយ ទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីសាងសង់មូលដ្ឋានផលិតកម្មក៏ដូចជាសិក្សាស្រាវជ្រាវពីលទ្ធភាពវិជ្ជមាននៅក្នុងបណ្តាប្រទេសនៃ អាស៊ាន ។

គំនិតផ្តួចផ្តើមនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជប៉ុនជាច្រើននិងក្រុមហ៊ុនផលិតផ្សេងទៀតខ្វះគ្រឿងបន្លាស់សម្រាប់ការផលិតនៅប្រទេសចិនពោលគឺ ក្រោយពី ការរីករាលដាលនៃជំងឺកូវីដ១៩ បានផ្ទុះឡើងនាចុងឆ្នាំ ២០១៩ នៅក្នុងទីក្រុងវូហានប្រទេសចិន។

នៅក្នុងការខិតខំប្រឹងប្រែងមួយទៀតដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់រដ្ឋាភិបាលជប៉ុននឹងចំណាយថវិកាចំនួន ២២០ ពាន់លានយ៉េនដើម្បីជំរុញផលិតកម្មក្នុងស្រុកសម្រាប់ទំនិញដែលបច្ចុប្បន្នត្រូវបាននាំចូលយ៉ាងច្រើនពីតំបន់មួយចំនួន៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ