Trending now

ខ្លឹមសារសំខាន់ៗជាច្រើនត្រូវបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចរវាងអាស៊ាននិងដៃគូ

10:37 | 15/09/2021 ហេង វុធ្ធី

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៣ នៅថ្ងៃទី ១៤ ខែកញ្ញាបានប្រព្រឹត្តទៅកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចរវាងអាស៊ាននិងបណ្តាប្រទេសជាដៃគូគឺសហរដ្ឋអាមេរិក ហុងកុង (ចិន) ឥណ្ឌា សហភាពអឺរ៉ុបនិងសហព័ន្ធរុស្ស៊ី។

ប្រទេសវៀតណាមកំពុងពិគ្រោះយោបល់ជាមួយបណ្តាប្រទេសអាស៊ាននិងដៃគូអំពីលទ្ធភាពលើកពេលកិច្ចប្រជុំកំពូល ប្រទេសវៀតណាមកំពុងពិគ្រោះយោបល់ជាមួយបណ្តាប្រទេសអាស៊ាននិងដៃគូអំពីលទ្ធភាពលើកពេលកិច្ចប្រជុំកំពូល
អាស៊ាននិងដៃគូរបស់ខ្លួនចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ អាស៊ាននិងដៃគូរបស់ខ្លួនចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់
ខ្លឹមសារសំខាន់ៗជាច្រើនត្រូវបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចរវាងអាស៊ាននិងដៃគូ
ខ្លឹមសារសំខាន់ៗជាច្រើនត្រូវបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចរវាងអាស៊ាននិងដៃគូ

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងសហរដ្ឋអាមេរិក ក្រុមរដ្ឋមន្ត្រីបាន កត់ សម្គាល់ពីវឌ្ឍភាពសំខាន់ៗនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគសម្រាប់ដំណាក់កាល ២០១៩-២០២០ រវាងអាស៊ាននិងសហរដ្ឋអាមេរិក (TIFA) និងផែនការសកម្មភាពអនុវត្តន៍ “គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបើកទូលាយ” (E3) ក្នុងកំឡុងឆ្នាំ ២០២០ - ២០២១។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា ក្រុមរដ្ឋមន្ត្រីទាំងអស់បានស្វាគមន៍ចំពោះការបញ្ចប់ការអនុម័តន៍លើកិច្ចព្រមព្រៀងវិនិយោគអាស៊ាន-ឥណ្ឌា ដោយប្រទេសទាំងអស់និងបានកត់សម្គាល់ពីវឌ្ឍភាពក្នុងការពិភាក្សាអំពីវិសាលភាពនៃការពិនិត្យឡើងវិញដើម្បីលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា (AITIGA) ក្នុងគោលបំណង ដើម្បីបង្កលក្ខណៈងាយស្រួលពាណិជ្ជកម្មបន្ថែមទៀតសម្រាប់អង្គភាពអាជីវកម្ម។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងសហភាពអឺរ៉ុប (EU) ក្រុមរដ្ឋមន្រ្តីបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងតំបន់ទាំងពីរ ដោយចែករំលែកផលប្រយោជន៍ សក្តានុពលនិងប្រៀបខ្លាំងក្នុងកិច្ចសហប្រតិបត្តិការ។ កិច្ចប្រជុំនេះក៏បានអនុម័តលើកម្មវិធីការងារពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-សហភាពអឺរ៉ុបសម្រាប់ឆ្នាំ ២០២០-២០២១ និងបានកត់សម្គាល់ពីវឌ្ឍភាពក្នុងការបង្កើតសេចក្តីព្រាងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគ រវាងអាស៊ាននិងសហភាពអឺរ៉ុប។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងសហព័ន្ធរុស្ស៊ី ភាគីទាំងពីរបានឯកភាពអនុម័តលើដំណើរការសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-រុស្ស៊ីនិងកម្មវិធីការងារកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-រុស្ស៊ីឆ្នាំ ២០២១-២០២៥ ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស