Trending now

យុវជនរដ្ឋធានីហាណូយ អនុវត្តសប្តាហ៍កំពូលដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩

10:47 | 15/09/2021 ហេង វុធ្ធី

យុគសម័យ - សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៃទីក្រុងហាណូយ ទើបតែចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយព័ត៌មានក្រោមចំណងជើងថា “យុវជនរដ្ឋធានី - ៧ ថ្ងៃកំពូលជាមួយទីក្រុង ដើម្បីគាំទ្រការចាក់វ៉ាក់សាំងនិងការតាមដានករណី F0” ដែលរួមចំណែកយ៉ាងសកម្មដល់វឌ្ឈន៍ភាពយ៉ាងឆាប់រហ័សក្នុងការគ្រប់គ្រងស្ថានការណ៍ការរីករាលដាលនៃជំងឺកូវីដ -១៩ នៅទីក្រុង។

ខេត្ត Can Tho ផ្តល់អំណោយចំនួន ១៧កញ្ចប់ ឧបត្ថម្ភដល់រនិស្សិតកម្ពុជាដែលជាប់គាំងនៅប្រទេសវៀតណាមដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្ត Can Tho ផ្តល់អំណោយចំនួន ១៧កញ្ចប់ ឧបត្ថម្ភដល់រនិស្សិតកម្ពុជាដែលជាប់គាំងនៅប្រទេសវៀតណាមដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩
កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញលើកទី៣ អោយប្រជាជនបាន ៦៦៤,០០០នាក់ ហើយនឹងរំពឹងថា​នឹងមានចំនួនកើនឡើង នៅពេលក្រុមមនុស្សចាស់ជរាបានចាក់ដូសជំ កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញលើកទី៣ អោយប្រជាជនបាន ៦៦៤,០០០នាក់ ហើយនឹងរំពឹងថា​នឹងមានចំនួនកើនឡើង នៅពេលក្រុមមនុស្សចាស់ជរាបានចាក់ដូសជំ
យុវជនរដ្ឋធានីហាណូយ អនុវត្តសប្តាហ៍កំពូលដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩
យុវជនរបស់សាលារដ្ឋធានីហាណូយ អនុវត្តសប្តាហ៍កំពូលដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩

តាមនោះ អ្នកស្ម័គ្រចិត្តថ្នាក់ទីក្រុងជាង ៣.០០០ នាក់ដែលមានឯកទេសខាងវេជ្ជសាស្ត្រ និងឱសថសាស្រ្តនិងនិស្សិត និងយុវជនស្ទាត់ជំនាញផ្នែកកុំព្យូទ័រ និងកម្មវិធីបញ្ចូលទិន្នន័យ (អ្នកស្ម័គ្រចិត្តដែលបានបណ្តុះបណ្តាល ១០០%) និងអ្នកស្ម័គ្រចិត្តជិត ១៥.០០០ នាក់នៅថ្នាក់ស្រុកឃុំនិងសង្កាត់នឹងចូលរួមរៀបចំនិងជួយឧបត្ថម្ភគាំទ្រធ្វើតេស្តជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងកូវីដ-១៩​ផងដែរ។

ភារកិច្ចរបស់អ្នកស្ម័គ្រចិត្តនៅពេលចូលរួមក្នុងយុទ្ធនាការនេះរួមមាន៖ ជួយឧបត្ថម្ភក្នុងការរៀបចំយកសំណាក បញ្ចូលទិន្នន័យ ណែនាំ និងជួយមនុស្សក្នុងការយកសំណាកធ្វើតេស្តកូវីដ -១៩ ដោយខ្លួនឯង តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងធានាការរក្សាគម្លាតសង្គម និងជៀសវាងការប្រមូលផ្តុំគ្នាច្រើនកុះករក្នុងកំឡុងពេលប្រមូលសំណាក ភស្តុភារសេវាកម្មក្នុងការបំរើការងារជាដើម៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ